សាច់បង្កក

របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកបង្ហាញថា កម្ពុជា មានសន្តិភាព និងសុវត្ថិភាពល្អប្រសើរជាងថៃ


របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកប្រចាំឆ្នាំ២០២៦ (Global Peace Index 2026) បានធ្វើឱ្យអ្នកដែលចូលចិត្តអួតអាង និងលើកតម្កើងប្រទេសជិតខាងត្រូវគាំងនិយាយមិនចេញ ដោយនៅក្នុងចំណោម១៦៣ប្រទេសនៅលើពិភពលោក កម្ពុជា មានស្ថានភាពសន្តិភាព និងសុវត្ថិភាពល្អប្រសើរជាងប្រទេសថៃ។ បើតាមរបាយការណ៍នេះ កម្ពុជា បានឈរនៅលេខរៀងទី៩៦ វ៉ាដាច់ប្រទេសថៃ ដែលកំពុងដាំក្បាលចុះទៅឈរនៅលេខរៀងទី១០១។
វិស័យទេសចរណ៍
ដោយ

របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ២០២៦ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ស្ថានភាពអសន្តិសុខ ជម្លោះ និងអំពើហិង្សាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅលើសកលលោក រហូតដល់ធ្វើឱ្យប្រទេសខ្លះដែលធ្លាប់ជាឋានសួគ៌មានសន្តិភាព និងសុវត្ថិភាពខ្ពស់ បែរជាត្រូវធ្លាក់កូដដាំក្បាលចុះយ៉ាងខ្លាំង។

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលគេបានអង្កេត និងវាយតម្លៃទាំងអស់ចំនួន១៦៣ប្រទេស កម្ពុជា បានបង្ហាញពីស្ថិរភាពដ៏រឹងមាំដោយឈរនៅក្នុងបញ្ជីលេខរៀងកណ្តាល ពោលគឺនៅលេខរៀងទី៩៦។ ចំណាត់ថ្នាក់នេះ គឺល្អប្រសើរជាងប្រទេសថៃ ដែលធ្លាក់ទៅឈរនៅលេខរៀងទី១០១ ខណៈហ្វីលីពីន ឈរនៅលេខរៀងទី១០២ និងមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិផ្ទៃក្នុងឈរនៅលេខរៀងទី១៥១។ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន សិង្ហបុរី ឈរនៅលំដាប់កំពូលគេ បន្ទាប់មកម៉ាឡេស៊ី, ទីម័រខាងកើត, វៀតណាម, ឡាវ និងឥណ្ឌូនេស៊ី។

របាយការណ៍នេះក៏បានបង្ហាញផងដែរថា ស្ថានភាពសន្តិភាព និងសុវត្ថិភាពរបស់ប្រទេសរុស្ស៊ី គឺអាក្រក់បំផុតនៅពេលនេះ ដោយបានធ្លាក់ទៅនៅបាតតារាង ពោលគឺលេខរៀងទី១៦៣ ឯណោះ ដែលចំណាត់ថ្នាក់នេះ គឺអាក្រក់ជាងប្រទេសស៊ូដង់ កុងហ្គោ អ៊ុយក្រែន និងអ៊ីស្រាអែលទៅទៀត។ ដោយឡែកប្រទេសដែលគ្រងតំណែងមានសុវត្ថិភាព និងសន្តិភាពខ្ពស់បំផុតទាំង៥លើលោករួមមាន អ៊ីស្លង់, ណូវែលហ្សេឡង់, ស្វីស, ស្លូវឺនៀ និងអ៊ែឡង់។

ការវាយតម្លៃសន្ទស្សន៍សន្តិភាពនេះ ដោយផ្អែកលើសូចនាករសំខាន់ៗជាច្រើនរាប់ចាប់តាំងពីបញ្ហាសង្រ្គាម ជម្លោះ សន្តិសុខផ្ទៃក្នុង អត្រាឃាតកម្ម អំពើហិង្សា គុណភាពនៃជីវិត រហូតដល់ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា?

តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា? កម្ពុជារួមជាមួយបណ្តាប្រទេសមួយច…

អ្នកជំនាញជំរុញឱ្យកម្ពុជាពង្រីកការវាយលុកទីផ្សារចិន ដើម្បីទប់ឱនភាពពាណិជ្ជកម្មកុំឱ្យរីកប៉ោងធំពេក

នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៦ ទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានហក់ឡើងគួរឱ្យកត់សម្គាល់រហូតដល់ទៅជាង៩,៣ពាន់ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ