មេដឹកនាំសិង្ហបុរី

តើរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីនៅសិង្ហបុរី ទទួលបានប្រាក់ខែប៉ុន្មាន?


សមាជិកសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលសិង្ហបុរី ត្រៀមខ្លួនបើកកិច្ចពិភាក្សាដេញដោលគ្នានៅក្នុងរដ្ឋសភានៅថ្ងៃទី៨ ខែកញ្ញា ជុំវិញប្រធានបទដ៏រសើបបំផុតមួយ គឺការកំណត់ប្រាក់បៀវត្សរ៍របស់រដ្ឋមន្ត្រី។ នេះជាបញ្ហាដែលទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសាធារណជននៅក្នុងប្រទេសដែនកោះមួយនេះ ជាប្រទេសដែលតំណែងខាងនយោបាយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីទាក់ទាញបុគ្គលមានសមត្ថភាព និងដើម្បីទប់ស្កាត់អំពើពុករលួយ។
មេដឹកនាំសិង្ហបុរី
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ថ្នាក់ដឹកនាំនយោបាយនៅសិង្ហបុរី ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយរដ្ឋមន្ត្រីទទួលបានប្រាក់ខែជាង៨៦ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈដែលនាយករដ្ឋមន្ត្រីទទួលបានរហូតដល់ជាង១,៧លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ អាត្រាប្រាក់បៀវត្សរ៍ទាំងនេះ ពុំត្រូវបានកែសម្រួលឡើងវិញឡើយចាប់តាំងពីឆ្នាំ២០១២ មក ដែលកាលណោះ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយប្រាក់ខែរដ្ឋមន្ត្រីប្រមាណ៣៦% ដើម្បីសម្រាលការមិនពេញចិត្តរបស់សាធារណជន។ យ៉ាងណាមិញ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនៅតែជាប្រធានបទរសើបខ្លាំងក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរី ដែលមានប្រាក់ចំណូលជាមធ្យម៥,៧៧៥ដុល្លារសិង្ហបុរីប៉ុណ្ណោះក្នុងមួយខែក្នុងឆ្នាំ២០២៥។
បើយោងតាមទិន្នន័យពីអង្គភាពមិនស្វែងរកប្រាក់ចំណេញ PoliticalSalaries.com បានបង្ហាញថា នាយកប្រតិបត្តិទីក្រុងហុងកុង ឈរនៅលំដាប់ថ្នាក់ទី២ លើពិភពលោកដោយទទួលបានប្រាក់បៀវត្សរ៍ជិត៧២ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ បន្ទាប់មកគឺប្រធានាធិបតីស្វីស ដោយទទួលបានជាង៦០ម៉ឺនដុល្លារអាម៉េរិក ខណៈប្រធានាធិបតីអាម៉េរិក ទទួលបានប្រាក់បៀវត្សរ៍៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
បន្ទាប់ពីការកាត់បន្ថយកាលពីឆ្នាំ២០១២ រដ្ឋាភិបាលសិង្ហបុរី បានពិនិត្យមើលរចនាសម្ព័ន្ធប្រាក់បៀវត្សរ៍ឡើងវិញកាលពីឆ្នាំ២០១៧ ប៉ុន្តែបានបដិសេធមិនដំឡើងតាមការស្នើរបស់គណៈកម្មាធិការជំនាញឡើយ។ ចំណែកការពិនិត្យឡើងវិញលើកទី២ កាលពីឆ្នាំ២០២៣ ត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។
គោលនយោបាយផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់នេះមានគោលដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញខួរក្បាលលំដាប់កំពូលឱ្យចូលរួមបម្រើជាតិ និងកសាងរបាំងការពារអំពើពុករលួយ ដែលធ្វើឱ្យករណីពុករលួយក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់កម្រកើតមានបំផុតនៅសិង្ហបុរី។ យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ សង្គមសិង្ហបុរី បានជួបការរង្គោះរង្គើ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក អេស អ៊ីស្វារ៉ាន (S. Iswaran) ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីឆ្នាំ២០២៤ ពីបទរារាំងការអនុវត្តច្បាប់ និងការទទួលយកសំណូកខុសច្បាប់ដែលមានតម្លៃជាង៣០ម៉ឺនដុល្លារអាម៉េរិក៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រោយរកឃើញស្ពៃបូកគោត្រាំទឹកថ្នាំ ហ្វ័រម៉ាលីន ពេលនេះចិន រកឃើញខាត់ណាជ្រលក់ថ្នាំគីមីបន្ថែមទៀត

ត្រឹមតែ២សប្តាហ៍បន្ទាប់ពីផ្ទុះអាស្រូវស្ពៃបូកគោជ្រលក់ទឹកថ្នាំហ្វ័រម៉ាលីន នៅខេត្ត ហ៊ើប៉ី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពេលនេះអាជ្ញាធរចិ…

សហជីព​ព្រមានថា ពលរដ្ឋនៅអឺរ៉ុប អាចប្រឈមនឹងបាត់បង់ការងារធ្វើ៣០ម៉ឺនកន្លែង ដោយសារការវាយលុកទីផ្សាររបស់ទំនិញចិន

ចិន ដែលជាអ្នកផ្គត់ផ្គង់ទំនិញធំបំផុតនៅលើពិភពលោកកំពុងបង្កើតជាសម្ពាធសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរដល់សហភាពអឺរ៉ុប។ យោងតាមការចុះផ្សាយរបស់សារព័ត៌ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ