វិស័យសេដ្ឋកិច្ច

ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីតរងការវាយប្រហារពីក្រុមហ៊ុន ហ៊ូធី ខណៈអ៊ីរ៉ង់គំរាមវាយគោលដៅសេដ្ឋកិច្ច និងស៊ីវិសបើអាម៉េរិកហ៊ានវាយខ្លួន


ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមឧទ្ទាម ហ៊ូធី នៅយ៉េមែន ដែលមានខ្នងបង្អែកពីអ៊ីរ៉ង់បានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអគារស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Aramco ដោយបានបង្កជាអគ្គិភ័យឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅនៅតាមជាន់នីមួយៗ។
អ៊ីរ៉ង់គំរាមវាយគោលដៅសេដ្ឋកិច្ច
ដោយ

អគារដែលរងការវាយប្រហារនេះ គឺជាបេះដូងប្រតិបត្តិការរបស់ក្រុមហ៊ុនប្រេងដ៏ធំបំផុតមួយលើពិភពលោក ដែលជាមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យលើស្ថានីយខួងប្រេងទាំងលើគោក និងក្នុងសមុទ្រ រោងចក្រចម្រាញ់ប្រេង ស្ថានីយនាំចេញ ព្រមទាំងបណ្តាញបំពង់បង្ហូរប្រេងប្រវែងរាប់ពាន់គីឡូម៉ែត្រ។

ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភក្រោយទីក្រុងតេអេរ៉ង់ បានផ្ញើសារគំរាមថា ខ្លួននឹងបើកការវាយប្រហារតបតវិញយ៉ាងទូលំទូលាយលើគោលដៅសេដ្ឋកិច្ច និងស៊ីវិល ប្រសិនបើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាសឡើងវិញ។ អ៊ីរ៉ង់បានប្រកាសថា ការវាយបករបស់ខ្លួននឹងមិនកម្រិតត្រឹមតែលើមូលដ្ឋានទ័ព និងនាវាចម្បាំងអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែនឹងតម្រង់ទិសដៅលើអាកាសយានដ្ឋាន បំពង់បង្ហូរប្រេង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានានៅក្នុងប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រពែក្សផងដែរ។

ការចេញមកព្រមានជាសាធារណៈរបស់អ៊ីរ៉ង់នេះ ជារឿងដែលមិនអាចមើលរំលងបានឡើយដោយសារអ៊ីរ៉ង់មានស្តុកមីស៊ីល និងដ្រូនវាយប្រហារដ៏មហិមា និងមានសមត្ថភាពពេញលេញក្នុងការបើកការវាយប្រហារគ្រប់ពេលវេលា។

សង្គ្រាម និងការព្រមានដ៏គួរឱ្យព្រួយបារម្ភនេះ បានធ្វើឱ្យទីផ្សារថាមពលពិភពលោករងការរញ្ជួយយ៉ាងខ្លាំង។ នៅថ្ងៃសុក្រ នេះ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ជិត១១៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅលើទីផ្សារអាម៉េរិកបានកើនឡើងដល់ប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល ដែលកាន់តែបន្ថែមសម្ពាធលើសេដ្ឋកិច្ចពិភពលោក៕




អត្ថបទបន្ទាប់


ព្យុះទីហ្វុង ចម្ពី បង្ខំឱ្យតៃវ៉ាន់ផ្អាកសកម្មភាពអាជីវកម្មនានា និងលុបចោលជើងហោះហើររាប់រយ

នៅថ្ងៃទី២៣ តុលា នេះ កោះតៃវ៉ាន់ស្ទើរតែទាំងមូលត្រូវបានប្រកាសផ្អាកសកម្មភាពនានាជាបណ្ដោះអាសន្ន ដើម្បីត្រៀមទប់ទល់នឹងព្យុះទីហ្វុង ចម្ពី ដែលត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ