ថាមពលឥន្ធនៈ

អ៊ីរ៉ង់ ត្រៀមបង្ហូរប្រេងឆៅរាប់សិបលានបារ៉ែល ទៅទីផ្សារអន្តរជាតិ ក្រោយអាម៉េរិក ដោះទណ្ឌកម្ម៦០ថ្ងៃ


ក្រោយសហរដ្ឋអាម៉េរិក សម្រេចលើកលែងទណ្ឌកម្មលើវិស័យប្រេងរបស់អ៊ីរ៉ង់ ជាបណ្តោះអាសន្ន ក្រុមអ្នកវិភាគមើលឃើញថា ទីក្រុងតេអេរ៉ង់នឹងប្រើឱកាសមាសនេះបង្ហូរធនធានប្រេង ដែលត្រូវបានបិទខ្ទប់អស់រយៈពេល៨ឆ្នាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីប្រមូលប្រាក់ចំណូលរាប់ពាន់លានដុល្លារ។ សារព័ត៌មាន CNBC បានរាយការណ៍ថា ប្រទេសចិន នៅតែជាអតិថិជនចម្បង ខណៈដែលប្រេងឆៅរបស់អ៊ីរ៉ង់ ប្រមាណ ៦៧លានបារ៉ែល ដែលកំពុងកកស្ទះនៅលើផ្ទៃសមុទ្រ ក៏នឹងត្រូវដឹកជញ្ជូនចេញក្នុងពេលឆាប់ៗនេះដែរ។
ថាមពលឥន្ធនៈ
ដោយ

សហរដ្ឋអាម៉េរិក បានសម្រេចជាប្រវត្តិសាស្ត្រក្នុងការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ក្រោយបិទខ្ទប់អស់រយៈពេល៨ឆ្នាំ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានអនុញ្ញាតឱ្យមានការជួញដូរប្រេងនេះជាប្រាក់ដុល្លារអាម៉េរិក ជាលើកដំបូងក្នុងរយៈពេលជាង៤ទសវត្សរ៍ចុងក្រោយ ខណៈភាគីទាំងពីរកំពុងបន្តកិច្ចចរចាដ៏ផុយស្រួយឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។

ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានអះអាងថា ការលើកលែងទណ្ឌកម្មនេះមានរយៈពេល៦០ថ្ងៃ ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ អាចផលិត និងលក់ប្រេងឆៅ ប្រេងឥន្ធនៈគីមី និងផលិតផលប្រេងកាតជាប្រាក់ដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។ ក្រោមអាជ្ញាបណ្ណកូដសម្គាល់ X របស់រដ្ឋបាលអាម៉េរិក នាវាដឹកប្រេង និងក្រុមហ៊ុនប្រតិបត្តិករទាំងឡាយ ដែលធ្លាប់រងទណ្ឌកម្មពីមុនមក ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញដោយសេរីផងដែរ។ នេះជាការបើកទ្វារឱ្យអ៊ីរ៉ង់ អាចលក់ប្រេងទៅកាន់សហរដ្ឋអាម៉េរិកផ្ទាល់វិញជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩០ មក។
ក្រុមអ្នកជំនាញបានលើកឡើងថា ការដកបម្រាមរបស់អាម៉េរិកប្រៀបបាននឹងការដោះសោធនធានប្រេងឆៅរបស់អ៊ីរ៉ង់ប្រមាណ៦៧លានបារ៉ែល ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដើម្បីបើកផ្លូវឱ្យទីក្រុងតេអេរ៉ង់ ប្រមូលប្រាក់ចំណូលចន្លោះពី៨ទៅ៩ពាន់លានដុល្លារ។ លើសពីនេះ ការអនុញ្ញាតឱ្យជួញដូរប្រេង ផលិតផលគីមីឥន្ធនៈ រួមទាំងការទូទាត់សេវាដឹកជញ្ជូនជាប្រាក់ដុល្លារក្នុងពេលតែមួយបែបនេះ នឹងជួយឱ្យអ៊ីរ៉ង់ កើបលុយបានយ៉ាងក្រាស់ក្រែល​។ អ្នកជំនាញជឿជាក់ថា ចិន ដែលជាដៃគូទិញប្រេងដ៏ធំរបស់អ៊ីរ៉ង់ នឹងបង្កើនបរិមាណនាំចូលបន្ថែម ខណៈប្រទេសផ្សេងទៀត ក៏នឹងសម្រុកទិញដើម្បីបំពេញស្តុកឡើងវិញ ក្រោយជួបវិបត្តិថាមពលដោយសារឥទ្ធិពលសង្រ្គាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកនិងដឹកនាំសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង…

អឺរ៉ុប សង្ស័យចិន ទម្លាក់តម្លៃលុយយន់ ដើម្បីយកប្រៀបលើការធ្វើពាណិជ្ជកម្ម តែចិន ច្រានចោល

ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្លុកលោកខាងលិច និងចិន កំពុងតែរំកិលខ្លួនចូលទៅក្នុងសង្រ្គាមរូបិយប័ណ្ណ។ ប្រធានធនាគារកណ្តាលអឺរ៉ុប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ