កម្ដៅផែនដី

តើមានមូលហេតុអ្វីបានជាអឺរ៉ុបជាទ្វីបដែលឡើងកម្ដៅលឿនបំផុតក្នុងពិភពលោក?


ពិភពលោកទាំងមូលកំពុងប្រឈមនឹងគ្រោះអាសន្នអាកាសធាតុ ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល បញ្ចេញឧស្ម័នកាបូនគ្របដណ្ដប់បរិយាកាស។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺសីតុណ្ហភាពនៅទ្វីបអឺរ៉ុប កំពុងហក់ឡើងលឿនជាងទ្វីបដទៃទៀតដល់ទៅ២ដង ដែលបានបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ និងផ្ដាច់ជីវិតមនុស្សរាប់ម៉ឺននាក់ដោយសាររលកកម្ដៅដ៏ខ្លាំងក្លាក្នុងអំឡុងរដូវក្ដៅមួយរយៈចុងចុងក្រោយនេះ។ តើមានមូលហេតុអ្វីបានជាអឺរ៉ុបជាទ្វីប ដែលឡើងកម្ដៅលឿនបំផុតក្នុងពិភពលោក?
កម្ដៅផែនដី
ដោយ
អំពី Global warming

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ជាទូទៅដីគោកស្រូប និងទ្រាំទ្រកម្ដៅបានតិចជាងផ្ទៃមហាសមុទ្រដ៏ជ្រៅ ហេតុនេះហើយទើបដីគោកឡើងកម្ដៅលឿនជាងសមុទ្រ។ ប៉ុន្តែទ្វីបអឺរ៉ុបបានក្លាយជាចំណុចក្តៅបំផុតលើភពផែនដី ដោយសារកត្តាយុទ្ធសាស្ត្រធម្មជាតិចំនួន៤រួមមានការប្រែប្រួលលំនាំនៃចរន្តបរិយាកាស, ទីតាំងជិតតំបន់អាក់ទិក ដែលជាតំបន់ឡើងកម្ដៅលឿនបំផុតលើផែនដី, ការថយចុះនៃគម្របព្រិល និងផលប៉ះពាល់ពីខ្យល់ស្អាត។
ជាលទ្ធផលសីតុណ្ហភាពនៅអឺរ៉ុបបានកើនឡើងរហូតដល់២,៥អង្សាសេ ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម ដែលខ្ពស់ជាងកំណើនមធ្យមភាគសាកល (ប្រមាណ១,Global warming៤អង្សាសេ) ជិតទ្វេជាពីរ។ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក សីតុណ្ហភាពនៅអឺរ៉ុបបានកើន០,៥អង្សាសេក្នុងមួយទសវត្សរ៍ ខណៈអាម៉េរិកខាងជើងកើន០,៤អង្សាសេ, អាហ្វ្រិក០,៣អង្សាសេ និងអាម៉េរិកខាងត្បូងកើន០,២អង្សាសេ។
វិបត្តិដែលមិនធ្លាប់មាននេះកំពុងបង្កើតឱ្យមានគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងទឹកជំនន់បំផ្លិចបំផ្លាញកាន់តែសាហាវ។ ប្រសិនបើសហគមន៍អឺរ៉ុបមិនកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យដល់កម្រិតសូន្យ និងដាក់ចេញវិធានការការពារប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទេនោះ មហន្តរាយនេះនឹងកាន់តែអាក្រក់ទៅៗឥតឈប់ឈរ៕




អត្ថបទបន្ទាប់


IEA បន្ទាបការព្យាករការផ្គត់ផ្គង់ប្រេងនៅឆ្នាំ២០២៦ ម្ដងទៀត ខណៈលោក ត្រាំ អះអាងថា អាម៉េរិក កំពុងគ្រប់គ្រងច្រក Hormuz

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួននៅថ្ងៃទី១២ ខែសីហា ថា ការផ្គត់ផ្គង់ប្រេងសកលក្នុង…

អង្គការ ILO អះអាងថា យុវជនប្រមាណ២៥៧លាននាក់ គ្មានការងារធ្វើ ខណៈ AI កំពុងដណ្តើមការងារមនុស្ស

ពេល​នេះ​វិបត្តិយុវជនគ្មានការងារ​ធ្វើកាន់តែធ្ងន់ធ្ងរទូទាំងពិភពលោក ដោយយុវជន​រហូតដល់​ទៅប្រមាណ២៥៧លាននាក់គ្មានការងារធ្វើ ខណៈកំណើនសេដ្ឋកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ