ភាគហ៊ុន Nvidia

ភាគហ៊ុន Nvidia បន្ដដាំក្បាលចុះ ១០% ខណៈលោក Jensen Huang ប្រឈមនឹងការបណ្ដេញចេញ​ពីតំណែង​នាយកប្រតិបត្តិ


ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Nvidia បានដាំក្បាលចុះ​យ៉ាងខ្លាំងក្នុងការជួញដូរ​ក្រោយម៉ោងបិទទីផ្សារកាលពីថ្ងៃទី១១ ខែវិច្ឆិកា ខណៈវិនិយោគិនកំពុងព្រួយបារម្ភអំពី​អនាគតរបស់​ក្រុមហ៊ុន ប្រសិនបើលោក Jensen Huang ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ នឹងត្រូវបាន​ចាកចេញ​ពីតំណែង។
ភាគហ៊ុន Nvidia
ដោយ

យោងតាមសេចក្ដីរាយការណ៍ ភាគហ៊ុន Nvidia បានធ្លាក់ចុះប្រមាណ ១០% ក្នុងការជួញដូរក្រោយម៉ោងបិទទីផ្សារនៅទីក្រុងញូវយ៉ក ក្រោយមានព័ត៌មានថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកំពុងពិចារណាលើអនាគតតំណែងរបស់លោក Jensen Huang។
ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីកាសែត The New York Times រាយការណ៍ថា លោក Huang មានទំនាក់ទំនងស្នេហាជាមួយបុគ្គលិកម្នាក់ទៀតនៅក្នុងក្រុមហ៊ុន បន្ទាប់ពីមានព័ត៌មានបែកធ្លាយថាលោកបានទាក់ទងនឹងស្ត្រីជនជាតិចិនម្នាក់ ដែលគេសង្ស័យថា ជាចារនារីរបស់ចិន។ ខណៈកាសែត Wall Street Journal បានរាយការណ៍ដែរថា ក្រុមប្រឹក្សាភិបាលរបស់ Nvidia កំពុងត្រៀមចាត់វិធានការដើម្បីដកលោកចេញពីតំណែង។ ទោះជាយ៉ាងណា Nvidia មិនទាន់បានឆ្លើយតបជាផ្លូវការចំពោះសេចក្ដីរាយការណ៍អំពីកិច្ចប្រជុំនេះនៅឡើយទេ។
គួររំឭកថា កាលពីចុងសប្ដាហ៍មុន លោក Huang បានទទួលស្គាល់ថា លោកធ្លាប់មានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការចារកម្មរបស់ចិន។ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា ជាប់ពាក់ព័ន្ធនឹងការសម្របសម្រួលការដឹកជញ្ជូនបន្ទះឈីប Nvidia ទៅកាន់ក្រុមហ៊ុននៅប្រទេសចិនផងដែរ។ ទោះយ៉ាងណា ទីក្រុងប៉េកាំងបានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
ការចាកចេញរបស់លោក Jensen Huang អាចបង្កើតភាពមិនច្បាស់លាស់យ៉ាងខ្លាំងចំពោះអនាគតរបស់ Nvidia ដោយសារលោកជាបុគ្គលសំខាន់បំផុតមួយរូបក្នុងការកសាងក្រុមហ៊ុននេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។
លោក Huang ដែលមានអាយុ ៦៣ឆ្នាំ បានសហស្ថាបនា Nvidia ក្នុងឆ្នាំ១៩៩៣ និងបានដឹកនាំក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេរបស់ពិភពលោក។
បច្ចុប្បន្ន លោកកាន់កាប់ភាគហ៊ុនប្រមាណ ៣,៦% នៅក្នុងក្រុមហ៊ុន ហើយត្រូវបានគេចាត់ទុកថា បុគ្គលដ៏សំខាន់ក្នុងឧស្សាហកម្ម AI ទូទាំងពិភពលោក។
អ្នកវិភាគមួយចំនួនយល់ថា ការដកលោក Huang ចេញពីតំណែងភ្លាមៗ អាចជារឿងពិបាកសម្រាប់ Nvidia ដោយសារក្រុមហ៊ុនមិនទាន់មានផែនការបន្តវេនដឹកនាំច្បាស់លាស់ ហើយក៏មិនទាន់មា នបេក្ខភាពណាម្នាក់ដែលត្រូវបានគេចាត់ទុកថា អាចជំនួសតួនាទីរបស់លោកបានដោយងាយនោះដែរ។




អត្ថបទបន្ទាប់


មិត្តហ្វូនប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដោយជួយឱ្យប្រជាជនកម្ពុជាអាចទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព

ក្រុមហ៊ុនមិត្តហ្វូន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី MetHealth ដែលជាសេវាគាំទ្រផ្នែកសុខភាព តភ្ជាប់ពលរដ្ឋកម្ពុជាទៅកាន់មណ្ឌលវេជ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ