វិស័យអាកាសចរណ៍

អាជ្ញាធរហ្វីលីពីន កែសម្រួល ឬលុបចោលជើងហោះហើរក្នុងស្រុកជាង៣០០ជើង ដោយសារកិច្ចប្រជុំកំពូលអាស៊ាន


ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា អាជ្ញាធរហ្វីលីពីន បានប្រកាសពីការផ្លាស់ប្តូរពេលវេលា និងលុបចោលជើងហោះហើរក្នុងស្រុកជាង៣០០ជើង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Inquirer ការផ្លាស់ប្តូរពេលវេលាហោះហើរទ្រង់ទ្រាយធំនេះនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា តទៅ រហូតដល់បញ្ចប់កិច្ចប្រជុំក្នុងគោលបំណងធានាសុវត្ថិភាព និងសម្រួលចរាចរណ៍ផ្លូវអាកាសជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិ។ តើអាជ្ញាធរហ្វីលីពីន បានត្រៀមវិធានការអ្វីខ្លះ
ហ្វីលីពីនកែសម្រួល_ឫលុបចោលជើងហោះហើរក្នុងស្រុកជាង៣០០ជើង
ដោយ

ក្រសួងដឹកជញ្ជូនហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១១​ ខែវិច្ឆិកា ថា ជើងហោះហើរក្នុងស្រុកជាង ៣០០ជើង ដែលមានការតភ្ជាប់មកកាន់ទីក្រុងម៉ានីល នឹងត្រូវផ្លាស់ប្តូរពេលវេលា ឬលុបចោលជាបណ្តោះអាសន្ន មុនពេលកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៦ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក វាំង ឌីហ្សុន (Vince Dizon) បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលដៅសម្រួលដល់ការចុះចត និងការចាកចេញរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងគណៈប្រតិភូ ដែលនឹងធ្វើដំណើរចេញចូលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា តទៅ។

រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ដោយសារហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្តរជាតិ ដ៏មានសារសំខាន់នេះ ដូច្នេះការការពារសន្តិសុខកម្រិតខ្ពស់នឹងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅទូទាំងទីក្រុង ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino) ដែលជាទីតាំងចុះចតចម្បងរបស់គណៈប្រតិភូភាគច្រើន។ ប្រតិបត្តិការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នេះនឹងត្រូវពង្រឹងទាំងនៅថ្ងៃមុន និងថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលបញ្ចប់។

ដើម្បីកាត់បន្ថយការលំបាកដល់សាធារណជន លោក វាំង ឌីហ្សុន បានផ្តល់ការធានាដល់អ្នកដំណើរដែលរងផលប៉ះពាល់ ដោយរដ្ឋាភិបាលបានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្ដល់ជូននូវជម្រើសសមស្របចំនួន៣រួមមានការកក់សំបុត្រជើងហោះហើរសាជាថ្មីដោយឥតគិតថ្លៃ, ការទាមទារសងប្រាក់វិញពេញចំនួន និងការផ្លាស់ប្តូរសំបុត្រជាទឹកប្រាក់សម្រាប់ប្រើប្រាស់លើការធ្វើដំណើរនាពេលក្រោយ។

ដោយឡែក សម្រាប់ជើងហោះហើរអន្តរជាតិវិញ លោកបានបញ្ជាក់ថា អាចនឹងមានការពន្យារពេល ឬយឺតយ៉ាវខ្លះៗប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានការលុបចោលជើងហោះហើរណាមួយឡើយ។ គួររំលឹកថា ហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ គ្រោងដំឡើងពន្ធរហូតដល់៣០% លើទំនិញទិញនាំចូលតាមអនឡាញ ដើម្បីការពារអាជីវកម្មក្នុងស្រុក

ការបញ្ជាទិញផលិតផលថោកៗពីក្រៅប្រទេសតាមអនឡាញនៅថៃ អាចនឹងត្រូវចំណាយថ្លៃ កាន់តែខ្ពស់ ក្រោយរដ្ឋាភិបាលថៃ បានអនុម័តដាក់ពន្ធនាំចូលរហូតដល់៣០% ល…

ផ្ទុះរឿងអាស្រូវស្នេហាមហាសេដ្ឋី NVIDIA៖ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ ៤៧០ពាន់លានដុល្លារ ត្រឹមតែ២ថ្ងៃ

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាម៉េរិក NVIDIA កំពុងជួបវិបត្តិដ៏រន្ធត់មិនធ្លាប់មានដោយតម្លៃភាគហ៊ុនបានដាំក្បាលចុះ និងខាតបង់រហូតដល់ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ