ទំនិញអនឡាញ

ថៃ គ្រោងដំឡើងពន្ធរហូតដល់៣០% លើទំនិញទិញនាំចូលតាមអនឡាញ ដើម្បីការពារអាជីវកម្មក្នុងស្រុក


ការបញ្ជាទិញផលិតផលថោកៗពីក្រៅប្រទេសតាមអនឡាញនៅថៃ អាចនឹងត្រូវចំណាយថ្លៃ កាន់តែខ្ពស់ ក្រោយរដ្ឋាភិបាលថៃ បានអនុម័តដាក់ពន្ធនាំចូលរហូតដល់៣០% លើទំនិញដែលបញ្ជាទិញតាមអនឡាញពីបរទេស។ វិធានការនេះត្រូវបានរដ្ឋាភិបាលថៃ អះអាងថា នឹងជួយឱ្យអាជីវកម្មក្នុងស្រុកមានឱកាសប្រកួតប្រជែងកាន់តែស្មើភាព និងការពារអ្នកប្រើប្រាស់ពីផលិតផល ដែលគ្មានសុវត្ថិភាព ឬមិនមានស្តង់ដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃទី១១ ខែវិច្ឆិកា។
ទិញទំនិញពីក្រៅប្រទេសតាមអនឡាញនៅថៃអាចជាប់ពន្ធរហូតដល់៣០%
ដោយ

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តវិធានការពន្ធថ្មីនេះនៅថ្ងៃទី១១ ខែវិច្ឆិកា ​ដោយអនុវត្តចំពោះ​ទំនិញនាំចូលដែលដឹកជញ្ជូនតាមសេវាបញ្ញើរហ័ស ឬប្រៃសណីយ៍អន្តរជាតិ។ លោក អេកនីទិ នីទិថានប្រាផាស (Ekniti Nitithanprapas) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការទិញទំនិញលក់តាមអនឡាញបានផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញពីបរទេសក្នុងតម្លៃថោក។ ប៉ុន្តែទន្ទឹម​នេះ អាជីវកម្មក្នុងស្រុកត្រូវចំណាយសព្វគ្រប់លើពន្ធប្រាក់ឈ្នួល និងការបំពេញតាមច្បាប់ព្រមទាំងស្តង់ដាផលិតផលនានា។ លោក​បាន​សង្កត់ធ្ងន់​ថា​ ភាពខុសគ្នានេះធ្វើឱ្យអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវកម្មខ្នាតតូចប្រឈមនឹងការប្រកួតប្រជែងមិនស្មើភាព។

ជាមួយគ្នានេះ រដ្ឋាភិបាលថៃ ក៏បារម្ភដែរថា ទំនិញនាំចូលដែលមានតម្លៃថោកមួយចំនួនអាច​នឹង​​គ្មានសុវត្ថិភាព ឬមិនបំពេញតាមស្តង់ដាគុណភាព ខណៈគ្មានក្រុមហ៊ុនក្នុងស្រុក​ណាមួយទទួលខុសត្រូវលើការធានាស្តង់ដាផលិតផលទាំងនោះ។ ទោះជាយ៉ាងណាលោក អេកនីទិ បានបញ្ជាក់ថា វិធានការនេះមិនមែនដើម្បីរារាំងការទិញលក់តាមអនឡាញ ឬកាត់បន្ថយជម្រើសរបស់អ្នកប្រើប្រាស់នោះទេ ពោលគឺដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធពន្ធ និងច្បាប់ពាណិជ្ជកម្មឱ្យស្របតាមការវិវត្ត នៃសេដ្ឋកិច្ចឌីជីថល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជប៉ុន និងវៀតណាម ពង្រឹងការចាប់ដៃគ្នាលើវិស័យរ៉ែសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

ជប៉ុន កំពុងងាកមករកវៀតណាម ដើម្បីស្វែងរកប្រភពរ៉ែសំខាន់ៗ ខណៈខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាប្រភពផ្គត់ផ្គង់រ៉ែកម្រដ៏ធំបំផុ…

អាជ្ញាធរហ្វីលីពីន កែសម្រួល ឬលុបចោលជើងហោះហើរក្នុងស្រុកជាង៣០០ជើង ដោយសារកិច្ចប្រជុំកំពូលអាស៊ាន

ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា អាជ្ញាធរហ្វីលីពីន បានប្រកាសពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ