ក្រុមហ៊ុន NVIDIA

ផ្ទុះរឿងអាស្រូវស្នេហាមហាសេដ្ឋី NVIDIA៖ ធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះ ៤៧០ពាន់លានដុល្លារ ត្រឹមតែ២ថ្ងៃ


ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាម៉េរិក NVIDIA កំពុងជួបវិបត្តិដ៏រន្ធត់មិនធ្លាប់មានដោយតម្លៃភាគហ៊ុនបានដាំក្បាលចុះ និងខាតបង់រហូតដល់ទៅជាង៤៧០ពាន់លានដុល្លារត្រឹមតែរយៈពេល ពីរថ្ងៃប៉ុណ្ណោះ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះបានផ្ទុះឡើងស្របពេលដែលលោក ជេនសេន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុននេះត្រូវបានរងការស៊ើបអង្កេតមិនត្រឹមតែជុំវិញរឿងអាស្រូវស្នេហាក្រៅប្រព័ន្ធអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប់ពាក់ព័ន្ធនឹងសំណុំរឿងចារកម្មទៀតផង។
ក្រុមហ៊ុន_NVIDIA_ខាតបង់ធ្ងន់ធ្ងររហូតដល់៤៧០ពាន់លានដុល្លារត្រឹមរយៈពេល២ថ្ងៃ
ដោយ

សារព័ត៌មាន Business Times បានរាយការណ៍នៅថ្ងៃទី១១ ខែវិច្ឆិកា ថា ទីផ្សារហិរញ្ញវត្ថុពិភពលោកបានរងការរង្គោះរង្គើយ៉ាងខ្លាំង ក្រោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស NVIDIA បានបន្តដាំក្បាលចុះយ៉ាងគំហុក ដែលធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបកំពូលមួយនេះប្រឈមនឹងការខាតបង់ទឹកប្រាក់រហូតដល់ទៅជាង៤៧០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

ការខាតបង់ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហា និងចារកម្មដ៏ក្តៅគគុករបស់នាយកប្រតិបត្តិក្រុមហ៊ុន NVIDIA គឺលោក ជេនសេន ហួង ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងលួចលាក់បង្កើតស្នេហាជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ឈ្មោះ អាលីស ហួង (Alice Huang) ដែលត្រូវគេសង្ស័យថា ជាចារនារីរបស់ទីក្រុងប៉េកាំង។ តាមរយៈទំនាក់ទំនងស្នេហាលួចលាក់នេះ លោក ជេនសេន ហួង បានរងការចោទប្រកាន់ថា បានសម្របសម្រួល និងបើកផ្លូវឱ្យមានការនាំចេញបន្ទះឈីបកម្រិតខ្ពស់របស់ NVIDIA ក្នុងទំហំទឹកប្រាក់យ៉ាងហោចណាស់ ៧,៥ពាន់លានដុល្លារអាម៉េរិកទៅឱ្យក្រុមហ៊ុននានានៅក្នុងប្រទេសចិន ដោយរំលោភលើច្បាប់អាម៉េរិក។

ប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់នេះ ក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា ពួកគេបានជួលអតីតរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនច្បាប់ល្បីៗជាច្រើន ដើម្បដឹកនាំការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងស៊ីជម្រៅ។ ជាមួយគ្នានេះ ភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាម៉េរិក FBI ក៏បានលូកដៃ និងបើកការស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ថា តើនាយកប្រតិបត្តិវ័យ៦៣ឆ្នាំរូបនេះពិតជាបានធ្លាក់ចូលក្នុងអន្ទាក់ ឬជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់បរទេសមែនឬទេ?

ជុំវិញនឹងករណីដ៏រំជើបរំជួលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយថា លោកបានទូរសព្ទជជែកផ្ទាល់ជាមួយលោក ជេនសេន ហួង និងបានសួរត្រង់ៗថា តើលោកដឹងដែរឬទេថាស្ត្រីរូបនោះ គឺជាចារនារីរបស់ចិន? លោក ត្រាំ បានបញ្ជាក់ថា លោក ជេនសេន ហួង បានឆ្លើយតបទៅវិញថា លោកមិនបានដឹងអំពីបញ្ហានេះទាល់តែសោះ ហើយលោក ត្រាំ ខ្លួនឯង ក៏បានបង្ហាញជំហរដែរថា លោកជឿជាក់លើពាក្យសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាជ្ញាធរហ្វីលីពីន កែសម្រួល ឬលុបចោលជើងហោះហើរក្នុងស្រុកជាង៣០០ជើង ដោយសារកិច្ចប្រជុំកំពូលអាស៊ាន

ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា អាជ្ញាធរហ្វីលីពីន បានប្រកាសពី…

រឿងអាស្រូវស្នេហាចារកម្មរបស់ Nvidia កំពុងលាតត្រដាងពីតួនាទីសិង្ហបុរី ក្នុងការធ្វើជាស្ពានសម្ងាត់ផ្ទេរបន្ទះឈីប AI ឱ្យចិន

រឿងអាស្រូវស្នេហាចារកម្មដ៏កក្រើកពិភពលោករវាងនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និងស្ត្រីជំនួញជនជាតិចិន លោកស្រី Alice Huang …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ