សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដារាលដាលដល់ឧស្សាហកម្មផលិតយន្តហោះ ខណៈកាណាដាដាក់ពន្ធសងសឹក៥០%លើទំនិញអាម៉េរិក


សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងកាណាដាកំពុងឈានចូលសមរភូមិថ្មី និងកាន់តែរសើប ពោលគឺបានរាលដាលដល់ឧស្សាហកម្មផលិតយន្តហោះហើយ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមរារាំងក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier មិនឱ្យលក់យន្តហោះនៅទីផ្សារអាម៉េរិក លុះត្រាតែក្រុមហ៊ុននេះ​បង្កើនការផលិតនៅលើទឹកដីអាម៉េរិក។ ការគំរាមនេះកើតឡើងស្របពេលកាណាដា ចាប់ផ្តើមដាក់ពន្ធសងសឹកថ្មីរហូតដល់៥០%លើទំនិញអាម៉េរិក ដែលមានតម្លៃប្រមាណ២០ពាន់លានដុល្លារ។
សង្គ្រាមពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន Reuters និង BBC បានរាយការណ៍ដូចគ្នានៅថ្ងៃទី៨ ខែកញ្ញា ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានព្រមានក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier ថា ក្រុមហ៊ុននេះនឹងមិនអាចលក់យន្តហោះនៅទីផ្សារអាម៉េរិកបានទៀតឡើយ ប្រសិនបើមិនបង្កើនការផលិតនៅលើទឹកដីអាម៉េរិកទេនោះ។ ការប្រមាននេះកំពុងបង្កើតជាមន្ទិល ដោយសារក្រុមហ៊ុនផលិតយន្តហោះរបស់កាណាដាមួយនេះមានប្រតិបត្តិការនៅអាម៉េរិករួចទៅហើយ និងបានជួលកម្មកររាប់ម៉ឺននាក់ រួមទាំងរោងចក្រមួយនៅរដ្ឋ Kansas ផងដែរ។ ក្រុមហ៊ុននេះ ក៏និយាយដែរថា អាជីវកម្មរបស់ខ្លួននៅអាម៉េរិកបានជួយផ្ដល់ការងាររាប់ម៉ឺនកន្លែង និងធ្វើការជាមួយអ្នកផ្គត់ផ្គង់អាម៉េរិកជាច្រើន។
ជាការឆ្លើយតបចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ កាណាដាចាប់ផ្ដើមយកពន្ធសងសឹកចន្លោះពី១៥% ដល់ ៥០% លើទំនិញអាម៉េរិក ដែលមានទំហំប្រមាណ២០ពាន់លានដុល្លាររួមមានដែកថែប គ្រឿងសង្ហារឹម សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកផងដែរ។ ភាពតានតឹងនេះកើតឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានដួលរលំ ហើយកំពុងបង្កការព្រួយបារម្ភអំពីអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគីអាម៉េរិក-ម៉ិកស៊ិក-កាណាដា (USMCA)។
សម្រាប់ក្រុមហ៊ុន Bombardier ហានិភ័យគឺធ្ងន់ធ្ងរណាស់ ព្រោះប្រហែលពាក់កណ្តាលនៃយន្តហោះរបស់ក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ដោយអតិថិជននៅអាម៉េរិក។ ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអូតាវ៉ា នៅតែមិនបង្ហាញសញ្ញាថយក្រោយម្នាក់មួយជំហាន សង្គ្រាមពាណិជ្ជកម្មកំពុងរីករាលដាលពីទំនិញប្រើប្រាស់ទៅដល់ឧស្សាហកម្មអាកាសចរណ៍ដែលមានតម្លៃខ្ពស់ ដោយបង្កើនសម្ពាធលើវិស័យការងារ ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងដែន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេបាតុកម្មជើងចាស់ និងបក្ខពួកនឹងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក អានុទីន រឿងបណ្តោយឱ្យនាយទុនបរទេសរកស៊ីខុសច្បាប់នៅថៃ

​សកម្មជនជើងចាស់ និងជាមេដឹកនាំបាតុកម្ម ដែលជាគូសត្រូវនយោបាយស្លាប់រស់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោក សុនធិ លឹមថងគុល បានប្រកាសក្តែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ