អត្ថបទពាណិជ្ជកម្ម

ឈរជើងរឹងមាំជាង ១០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនកង់បីបាចាច ទទួលបានភាពជឿជាក់ពីអ្នកបើកបរខ្មែរ ជាង ១០០ ០០០នាក់!


ក្រុមហ៊ុនBajaj មិនត្រឹមតែផលិតកង់បីប៉ុណ្ណោះទេ! ប៉ុន្ដែ បានគិតគូរយ៉ាងល្អិតល្អន់ រាល់ផលិតផលសម្រេច ដើម្បីផ្តល់ជូនដំណោះស្រាយដ៏ល្អឥតខ្ចោះ ទាំងផ្នែកសុវត្ថិភាព ប្រសិទ្ធភាព និងការសន្សំសំចៃខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ហើយនេះគឺជាមូលហេតុ ដែលធ្វើឲ្យកង់បីបាចាច ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនជាង១០០ ០០០នាក់ និងឈានមុខគេនៅកម្ពុជាក្នុងរយៈពេលជាង១០ ឆ្នាំកន្លងមកនេះ។
ឈរជើងរឹងមាំជាង ១០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនកង់បីបាចាច ទទួលបានភាពជឿជាក់ពីអ្នកបើកបរខ្មែរ ជាង ១០០ ០០០នាក់!
ដោយ
អំពី BAJAJ

ខុសប្លែកពីកង់បីម៉ាកដទៃ ដែលភាគច្រើនមិនបានឆ្លងកាត់ការតម្លើង និងតេស្តប្រព័ន្ធសុវត្ថិភាពឲ្យបានតឹងរឹង ក្រុមហ៊ុនបាចាច តែងតែយចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ផលិតផលសម្រេចរបស់ខ្លួន បានឆ្លងកាត់ច្រវាក់ផលិតកម្មយ៉ាងត្រឹមត្រូវ ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករ និងអ្នកជំនាញតម្លើងកង់បី ជាមួយឧបករណ៍តម្លើងកម្រិតស្តង់ដារអន្តរជាតិ។
ដោយមានការដំណើរការធ្វើតេស្តសុវត្ថិភាពយ៉ាងម៉ត់ចត់ ជាមួយនឹងស្ដង់ដារបច្ចេកទេសខ្ពស់ បានធ្វើឱ្យ គ្រប់កង់បី ដែលបានឆ្លងកាត់ចង្វាក់ផលិតកម្មរបស់រោងចក្រផលិតកង់បី Bajaj គឺធានាបាននូវសុវត្ថិភាពលក្ខណៈអន្តរជាតិ រួមទាំងប្រព័ន្ធហ្វ្រាំង កម្រិតសមត្ថភាពទ្រទម្ងន់របស់កង់បី និង ភាពរឹងមាំនៃតួកង់បីទាំងមូលផ្តុំដោយដែកតែមួយ ដែលធានាសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នកដំណើរពេលមានការប៉ះទង្គិចជាយថាហេតុ។

កង់បីម៉ាកដទៃអាចនឹងមើលរំលងចំណុចសំខាន់ទាំងនេះ ដែលអាចផ្តល់ផលប៉ះពាល់ដល់គុណភាព និងសុវត្ថិភាពអ្នកដំណើរ! ដោយឡែក បាចាច ចាត់ទុកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាអាទិភាពទីមួយ!
អ្នកបើកបរឆ្លាតវៃ ដែលគិតលើការសន្សំសំចៃ និងសុវត្ថិភាពជាចម្បង គឺគួរជ្រើសរើសកង់បីបាចាច! ដោយសារសុវត្ថិភាពអ្នក អ្នកដំណើរ ក៏ដូចជាមនុស្សជាទីស្រឡាញ់ គឺពឹងផ្អែកយ៉ាងសំខាន់ទៅការជ្រើសរើសដ៏ត្រឹមត្រូវរបស់អ្នក! បាចាច ជាម៉ាកយីហោលក់ដាច់ជាងគេនៅកម្ពុជា និងជុំវិញពិភពលោក ហើយនេះមិនមែនជារឿងចៃដន្យនោះទេ! ព្រោះបាចាច តែងតែគិតគូរយ៉ាងល្អិតល្អន់ពីគុណភាព សុវត្ថិភាព និងផ្តល់ជូនផលិតផលសម្រេចជូនលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់បំផុត៕




អត្ថបទបន្ទាប់


អ្នកជំនាញ​ព្រមានថា តំបន់អាស៊ី ជិតអស់ប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ហើយ បន្ទាប់មកនឹងធ្លាក់ដល់អឺរ៉ុប និងអាម៉េរិក

អ្នកជំនាញប្រេងអន្តរជាតិ ព្រមាន​​ថា អាស៊ី ជិតអស់​ប្រេងឥន្ធនៈសម្រាប់​ប្រើប្រាស់​ហើយ ហើយ​បន្ទាប់មក​នឹងដល់​វេនអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ