វិស័យថាមពល

អ្នកជំនាញ​ព្រមានថា តំបន់អាស៊ី ជិតអស់ប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ហើយ បន្ទាប់មកនឹងធ្លាក់ដល់អឺរ៉ុប និងអាម៉េរិក


អ្នកជំនាញប្រេងអន្តរជាតិ ព្រមាន​​ថា អាស៊ី ជិតអស់​ប្រេងឥន្ធនៈសម្រាប់​ប្រើប្រាស់​ហើយ ហើយ​បន្ទាប់មក​នឹងដល់​វេនអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ អ្នកជំនាញ​​​សង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ប្រេងដែលអាចប្រើប្រាស់បាននៅអាស៊ី កំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយអឺរ៉ុប ទំនងជាជួបបញ្ហាស្រដៀងគ្នានេះ​ក្នុង​ពេល​ឆាប់ៗ ​បន្ទាប់​មក គឺសហរដ្ឋអាម៉េរិក​ ​ក៏​អាចនឹងជួបប្រទះ​កង្វះប្រេង​ឥន្ធនៈនៅខែកក្កដា ដោយសារវិបត្តិ​សង្គ្រាមអ៊ីរ៉ង់។​
វិស័យថាមពល
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ កាលពីថ្ងៃទី២៥ ខែឧសភា ថា អ្នកជំនាញខាងវិស័យប្រេង លោក ចេហ្វ ឃឺរី (Jeff Currie) ព្រមានថា ទីផ្សារប្រេងឥន្ឌនៈរបស់អាស៊ី កំពុងប្រឈមការផ្គត់ផ្គង់ធ្លាក់ចុះយ៉ាងខ្លាំង ដោយអឺរ៉ុប ទំនងជាប្រឈមការខ្វះខាតក្នុងពេលឆាប់ៗនេះ ហើយសហរដ្ឋអាម៉េរិក អាចនឹងជួបប្រទះបញ្ហានេះនៅខែកក្កដា។ អ្នកជំនាញរូបនេះបានអះអាងថា តួលេខស្តុកប្រេងឥន្ធនៈរបស់ពិភពលោកអាចបង្កឱ្យមានការយល់ច្រឡំ ព្រោះប្រេងដែលស្តុកទុកភាគច្រើនមិនអាចប្រើប្រាស់បានភ្លាមៗនោះទេ ពោលគឺភាគច្រើននៃប្រេងទាំងនោះត្រូវការបំពង់បង្ហូរប្រេង និងប្រព័ន្ធផ្ទុក ដើម្បីដំណើរការយកវាមកប្រើប្រាស់ដោយសុវត្ថិភាព។
សង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz បានធ្វើឱ្យរាំងស្ទះដល់ការនាំចេញប្រេងរបស់តំបន់មជ្ឈិមបូព៌ា ដែលជាលទ្ធផលធ្វើឱ្យទីផ្សារថាមពលពិភពលោកជ្រួលច្របល់។ ទិន្នន័យបានបង្ហាញថា តម្លៃប្រេងម៉ាស៊ូតពេលនេះ កំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅអាស៊ី ដែលថ្លៃជាងប្រេងសាំងទៅទៀត។
លោក ចេហ្វ ឃឺរី (Jeff Currie) បានព្រមានថា អឺរ៉ុបអាចនឹងចាប់ផ្តើមប្រឈមបញ្ហាកង្វះការផ្គត់ផ្គង់ប្រេងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈសហរដ្ឋអាម៉េរិក អាចប្រឈមមុខនឹងការផ្គត់ផ្គង់នៅរដូវក្តៅនាអំឡុងខែកក្កដា។ លោក ក៏និយាយដែរថា ការបញ្ចេញប្រេងពីស្តុកប្រេងបម្រុងយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក គ្រាន់តែអាចដោះស្រាយវិបត្តិបណ្តោះអាសន្នប៉ុណ្ណោះ ហើយវាមិនអាចដោះស្រាយការខ្វះខាតការផ្គត់ផ្គង់ពិតប្រាកដបាននោះទេ។
អ្នកជំនាញក្នុងវិស័យប្រេងរូបនេះ បានសង្កត់ធ្ងន់ថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺជាដំណោះស្រាយរយៈពេលវែងតែមួយគត់ ប៉ុន្តែស្តុកប្រេងពិភពពលោកនៅតែធ្លាក់ចុះដែលកំពុងធ្វើឱ្យអ៊ីរ៉ង់ កាន់តែមានប្រៀបនៅក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានការងារអ្វីខ្លះដែល AI អាចជំនួសមនុស្សបាន និងការងារអ្វីដែល AI មិនអាចជំនួសបាន?

ឈានមកដល់យុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ ក្រុមហ៊ុនជាច្រើនបានប្រកាសបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ដោយយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ធ្វើជាមូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ