និស្សិតបរទេសនៅថៃ

ថៃ ដាក់ការត្រួតពិនិត្យ​ដើម្បីរឹតបន្ដឹងសាកលវិទ្យាល័យទទួលនិស្សិតបរទេសចូលរៀន


ដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យជាបន្ទាន់ជុំវិញភាពមិនប្រក្រតី នៃការទទួលនិស្សិតបរទេសនៅតាមសាកលវិទ្យាល័យនានា។ ការរៀបចំស៊ើបអង្កេតទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាអំពើពុករលួយត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងគ្រប់វិស័យ ដោយក្នុងនោះនិស្សិតពីប្រទេសកម្ពុជា ក៏ស្ថិតនៅក្នុងមុខសញ្ញា នៃការពិនិត្យឡើងវិញលើដំណើរការចុះឈ្មោះសិក្សា និងការស្នើសុំទិដ្ឋាការ ដើម្បីបិទចន្លោះប្រហោងផ្នែកផ្លូវច្បាប់ផងដែរ។
និស្សិតបរទេសនៅថៃ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន MGR online របស់ថៃ នៅថ្ងៃទី៦ ខែសីហា បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានបញ្ជាឱ្យត្រួតពិនិត្យស៊ីជម្រៅលើគ្រប់កម្មវិធីសិក្សាទាំងអស់ទាំងវគ្គបណ្តុះបណ្តាលខ្លីៗ និងវគ្គសិក្សាទទួលបានសញ្ញាបត្រ ព្រមទាំងដំណើរការផ្តល់ទិដ្ឋាការដល់និស្សិតបរទេស ដើម្បីការពារកិត្តិយស និងស្តង់ដាអប់រំកម្រិតឧត្តមសិក្សារបស់ខ្លួន។

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បើសិនជាលទ្ធផលនៃការស៊ើបអង្កេតរកឃើញអំពើល្មើសច្បាប់ ឬការបំពានស្តង់ដាណាមួយ សាកលវិទ្យាល័យ ដែលពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ។ រដ្ឋាភិបាលថៃនឹងកោះហៅតំណាងសាកលវិទ្យាល័យសង្ស័យមកធ្វើការបំភ្លឺផ្ទាល់មាត់ និងបង្ហាញឯកសារតាំងពីវគ្គចុះឈ្មោះដំបូងរហូតដល់ដំណាក់កាលស្នើសុំទិដ្ឋាការ។
ផ្អែកតាមទិន្នន័យផ្លូវការចុងក្រោយពីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ បច្ចុប្បន្នមាននិស្សិតបរទេសសរុបប្រមាណជាង៤៨,០០០នាក់ កំពុងស្ថិតក្រោមវិធានការត្រួតពិនិត្យនេះ។ ក្នុងនោះនិស្សិតកម្ពុជាចំនួន១,៥៤១នាក់ ដែលស្ថិតក្នុងចំណោមប្រទេសទាំង១០ មានចំនួននិស្សិតសិក្សានៅថៃច្រើនជាងគេ ក៏ត្រូវរៀបចំការពិនិត្យឡើងវិញដូចគ្នា។ ក្រៅពីកម្ពុជាយុទ្ធនាការនេះ ក៏គ្របដណ្តប់លើនិស្សិតមកពីប្រទេសចិន វៀតណាម ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា និង និស្សិតដែលមិនមានលិខិតឆ្លងដែនត្រឹមត្រូវជាង២,០០០នាក់ រួមទាំងបណ្តាប្រទេស១៥ផ្សេងទៀត ដែលភាគច្រើននិយមចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យឯកជនក្នុងប្រទេសថៃ។ ទោះយ៉ាងណា ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា និងថៃកាលពីឆ្នាំមុនមក និស្សិតកម្ពុជារាប់រយនាក់បានចាកចេញពីប្រទេសថៃ មកបន្ដការសិក្សានៅកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្និញនានានៅក្នុងប្រទេសថៃ៕
អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ អាចប្រកាសនៅសប្តាហ៍នេះ តែតម្រូវឱ្យថយម្នាក់១ជំហានជាមុន

ពិភពលោកកំពុងតាមដានសភាពការណ៍នៅមជ្ឈិមបូព៌ាយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមហាអំណាចអាម៉េរិក និងអ៊ីរ៉ង់ បានចេញមុខអះអាងដូចគ្នាថា កិច្ចព្រមព្…

តើមានកត្តាចម្បងអ្វីជំរុញឱ្យវៀតណាម ប្តូរគំរូអភិវឌ្ឍន៍ជាតិ ដែលបានប្រើប្រមាណ៤០ឆ្នាំមកនេះ?

ក្រោយការអភិវឌ្ឍអស់រយៈពេលជិត៤០ឆ្នាំ ដែលបានជួយឱ្យ​ប្រទេសវៀតណាម ងើប​ផុតពីភាពក្រីក្រ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ រដ្ឋាភិបាលវៀតណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ