សន្តិសុខសង្គម

ថៃ ឈរលំដាប់កំពូលគេនៅអាស៊ាន ដែលមានពលរដ្ឋស៊ីវិលកាន់កាប់អាវុធច្រើនបំផុត


នៅក្នុងចំណោមប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ាន ប្រទេសថៃ បានជាប់ឈ្មោះជាប្រទេសដែលមានអត្រាពលរដ្ឋស៊ីវិលកាន់កាប់កាំភ្លើងច្រើនជាងគេបំផុតគួរឱ្យព្រួយបារម្ភ និងមានចំនួនច្រើនលើសលប់បើធៀបនឹងកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃទៅទៀត។ ផ្អែកតាមទិន្នន័យស្ថិតិដែលចុះផ្សាយដោយសារព័ត៌មាន ANN ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋថៃ ១០០នាក់ គឺមានចំនួនកាំភ្លើងរហូតដល់ទៅជាង១៥ដើមឯណោះ។
សន្តិសុខសង្គម
ដោយ

នៅក្នុងចំណោមបណ្តាប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ ត្រូវបានគេកត់ត្រាថា ជាប្រជាជាតិ ដែលមានអត្រាពលរដ្ឋស៊ីវិលកាន់កាប់កាំភ្លើងច្រើនជាងគេ។ ផ្អែកតាមទិន្នន័យ នៃការគ្រប់គ្រងអាវុធក្នុងតំបន់បានបង្ហាញថា ចំនួនកាំភ្លើងដែលកាន់កាប់ដោយពលរដ្ឋស៊ីវិលថៃ មានការកើនឡើងដល់ទៅជាង១០លានដើម ដែលជាមធ្យមស្មើនឹង១៥ដើមក្នុងចំណោមប្រជាជន១០០នាក់។ អ្វីដែលកាន់គួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងចំណោមកាំភ្លើងជាង១០លានដើមនោះ មានកាំភ្លើងដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ប្រមាណតែជាង៦លានដើមប៉ុណ្ណោះ ខណៈដែលអាវុធខុសច្បាប់ ឬអាវុធអត់បញ្ជីជាងជាង៤លានដើមទៀតកំពុងចរាចរណ៍យ៉ាងអនាធិបតេយ្យ និងស្ថិតនៅក្នុងដៃប្រជាពលរដ្ឋ។
ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា ការហូរចូល និងការបើកដៃឱ្យពលរដ្ឋមានសិទ្ធិកាន់កាប់កាំភ្លើងយ៉ាងអនាធិបតេយ្យបែបនេះហើយ ទើបធ្វើឱ្យប្រទេសថៃ ឱ្យក្លាយជាចំណុចក្តៅ នៃហេតុការណ៍បាញ់ប្រហារ សោកនាដកម្មសម្លាប់រង្គាល និងឧក្រិដ្ឋកម្មហិង្សាដោយអាវុធជាញឹកញាប់។ ជាក់ស្តែងដូចជាហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវឃោរឃៅដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែសីហា ថ្មីៗនេះ នៅឯសាលារៀនមួយកន្លែងក្នុងខេត្តណុនថាបុរី ដើមហេតុគឺកើតចេញពីភាពធូររលុងនៃការគ្រប់គ្រងអាវុធនេះឯង។
អត្រានៃការកាន់កាប់កាំភ្លើងដោយជនស៊ីវិលនៅក្នុងប្រទេសថៃ ត្រូវបានគេកត់សម្គាល់ឃើញថា មានចំនួនច្រើនជាងកម្ពុជា រហូតដល់ទៅជាង៣ដង។ ផ្អែកតាមទិន្នន័យប្រៀបធៀបក្នុងតំបន់ក្នុងចំណោមប្រជាជន ១០០នាក់ ប្រទេសថៃ មានកាំភ្លើង១៥ដើម, កម្ពុជា មានត្រឹម៤ដើម, ហ្វីលីពីន មាន៣ដើម, មីយ៉ាន់ម៉ា វៀតណាម និងព្រុយណេមានកាំភ្លើង១ដើម។
តួរលេខទាំងនេះស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃ កំពុងប្រឈមមុខនឹងវិបត្តិសន្តិសុខស៊ីវិលយ៉ាងធ្ងន់ធ្ងរ ដែលកើតចេញពីការកើនឡើង នៃអាវុធខុសច្បាប់ និងកង្វះប្រសិទ្ធភាពក្នុងការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធនៅក្នុងប្រទេសរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិស័យសំខាន់ៗរបស់ថៃ កំពុងជួបវិបត្តិខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ក្រោយការចាកចេញរបស់ពលករខ្មែរ

ប្រទេសថៃ កំពុងតែធ្លាក់ចូលនៅវិប្បដិសារីនៃសេដ្ឋកិច្ចពីរទិស ដោយរោងចក្រក្នុងស្រុកជាច្រើនបានប្រកាសបិទទ្វារជាបន្តបន្ទាប់បណ្តាលឱ្យអត្រាគ្មានការងារធ្វ…

អ្នកជំនាញ​ថៃ ទម្លាយចំណុចខ្សោយ និងទះកំផ្លៀងរដ្ឋាភិបាលថៃថា ការឆ្លើយតបទៅ UN រឿងកម្ពុជា គឺជាការទូតភូតភរ និងខ្វះមនុស្សធម៌

នៅក្នុងពិភពការទូតអន្តរជាតិ ភាពស្មោះត្រង់ និងការគោរពការពិត គឺជាចលករតែមួយគត់ ដែលបង្កើតបាននូវកិត្យានុភាពនៃរដ្ឋមួយ។ ទោះជាយ៉ាងណាសេចក្តីថ្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ