ចំណាត់ថ្នាក់សុវត្ថិភាព

រថយន្ត BYD Sealion 5 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពត្រឹម ៣ផ្កាយ ក្រោមស្តង់ដាធ្វើតេស្តថ្មីរបស់ ANCAP


រថយន្ត SUV ប្រភេទ Plug-in Hybrid ខ្នាតមធ្យម BYD Sealion 5 ទទួលបានចំណាត់ថ្នាក់​សុវត្ថិភាពត្រឹម ៣ផ្កាយ ប៉ុណ្ណោះ ពីកម្មវិធីវាយតម្លៃរថយន្តថ្មីអូស្ត្រាលី-នូវែលសេឡង់ (ANCAP) ដែលជាស្ថាប័នវាយតម្លៃឯករាជ្យទាក់ទងនឹងសុវត្ថិភាពយានយន្ដ។ ការវាយតម្លៃថ្មីនេះ គឺជាលទ្ធផលថ្មីមួយ ធ្វើឱ្យរថយន្ត BYD Sealion 5 ក្លាយជាម៉ូដែលដំបូងរបស់ BYD ដែលមិនអាច​ទទួលបានចំណាត់ថ្នាក់ ៥ផ្កាយ ខណៈដែលកន្លងមក​រថយន្ដថ្មីរបស់ BYD ដែលឆ្លងកាត់ការធ្វើ​តេស្ដដោយ ANCAP សុទ្ធតែទទួលបានចំណាត់ថ្នាក់ផ្កាយ៥។
រថយន្ត SUV ប្រភេទ Plug-in Hybrid
ដោយ

នេះបើយោងតាមប្រភពសារព័ត៌មានអំពីយានយន្ដដ៏ល្បី Drive របស់អូស្ត្រាលី ដែលបានចេញផ្សាយកាលពីចុងខែកញ្ញាកន្លងទៅ។ លទ្ធផលវាយតម្លៃនេះ ក៏កើតឡើងចំពេលស្ថាប័ន ANCAP បានដាក់ឱ្យប្រើស្តង់ដាវាយតម្លៃសុវត្ថិភាពថ្មីសម្រាប់ឆ្នាំ ២០២៦-២០២៨ ដែលមានលក្ខខណ្ឌតឹងរ៉ឹងជាងមុនផងដែរ។
ចំណាត់ថ្នាក់ ៣ផ្កាយនេះ អនុវត្តចំពោះទាំងម៉ូដែល Sealion 5 Essential និង Premium ដែលលក់នៅទីផ្សារអូស្ត្រាលី និងនូវែលសេឡង់ប៉ុណ្ណោះ។ តាម ANCAP រថយន្ត BYD Sealion 5 ទទួលបានពិន្ទុ ៤៨% សម្រាប់សវុត្ថិភាពកំពុងបើកបរ (Safe Driving) និង ៥១% សម្រាប់សមត្ថភាពបញ្ជៀសការបុក (Crash Avoidance)។
ទោះយ៉ាងណា តាមប្រភពព័ត៌មាន Car Expert របស់អូស្ត្រាលី ក្រុមហ៊ុន BYD អូស្ត្រាលី បានចេញមកការពារផ្នែកសុវត្ថិភាពរបស់រថយន្ដ Sealion 5 ដោយលើកឡើងថា រថយន្តនេះនៅតែជារថយន្តមានសុវត្ថិភាព និងអនុលោមតាមបទដ្ឋានរចនារថយន្ត និងបទប្បញ្ញត្តិសុវត្ថិភាពរបស់អូស្ត្រាលី។ ក្រុមហ៊ុនបានបញ្ជាក់ថា ចំណាត់ថ្នាក់ថ្មីនេះឆ្លុះបញ្ចាំងពី ការផ្លាស់ប្តូរទៅកាន់ស្តង់ដាធ្វើតេស្ត ដែលតឹងរ៉ឹងជាងមុននៅឆ្នាំ ២០២៦ មិនមែនដោយសារការផ្លាស់ប្តូរចំពោះការប្តេជ្ញាចិត្តរបស់ BYD លើសុវត្ថិភាពនោះទេ។
ទោះយ៉ាងណា ក្នុងពេលជាមួយគ្នានេះ ម៉ូដែល BYD M9 Plug-in Hybrid ដែលត្រូវបានធ្វើតេស្តក្រោមស្តង់ដារ ANCAP ឆ្នាំ ២០២៦-២០២៨ ដូចគ្នា ទទួលបានចំណាត់ថ្នាក់ ៥ផ្កាយពេញ។ ANCAP បានបញ្ជាក់ថា លទ្ធផលនេះបង្ហាញថា Sealion 5 មិនអាចផ្តល់កម្រិតបច្ចេកវិទ្យា និងមុខងារសុវត្ថិភាពបានស្មើនឹង M9 នោះទេ។
សូមបញ្ជាក់ថា រថយន្ត BYD Sealion 5 គឺជារថយន្ត SUV គ្រួសារប្រភេទ Plug-in Hybrid ដែលមានតម្លៃ ទាបបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ដែលមានតម្លៃចាប់ពី ប្រមាណ ២៣,៧០០ ដុល្លារអាម៉េរិក ដោយមិនទាន់គិតថ្លៃចំណាយលើឯកសារចុះបញ្ជីផ្សេងៗទៀត។




អត្ថបទបន្ទាប់


​អ្នកជំនាញស្នើឱ្យទប់ស្កាត់ការនាំចូលជ្រូកពីក្រៅប្រទេស ក្រោយវៀតណាម រកឃើញជ្រូកផ្ទុកសារធាតុគីមី និងជំងឺប៉េស្តជ្រូកជាង១ម៉ឺនតោនត្រូវបានចែកចាយនៅលើទីផ្សារ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធឱ្យបង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលសាច់ជ្រូក និងជ្រូករស់ពីប្រទេសជិ…

បារាំង និងអាល្លឺម៉ង់ ជំរុញឱ្យអឺរ៉ុប ប្រញាប់បង្កើតខែលការពារពាណិជ្ជកម្ម ដើម្បីទប់ទល់ជាមួយចិន

មហាអំណាចសេដ្ឋកិច្ចធំៗពីរនៅសហភាពអឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ បានចេញមុខរួមគ្នាជំរុញឱ្យសហភាពអឺរ៉ុប បង្កើតខែលការពារខ្លួន និងអាវុធវាយបក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ