បាតុភូតអែលនីណូ

អ្នក​​វិទ្យាសាស្ត្រ​​ព្រមាន​​ថា បាតុភូតអែលនីណូនឹងធ្វើឱ្យឆ្នាំ២០២៧ ក្លាយជាឆ្នាំក្តៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១៥០ឆ្នាំចុងក្រោយនេះ


បាតុភូតអាកាសធាតុដ៏អាក្រក់មួយ​ដែលកំពុងបង្ហាញវត្តមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានកំណត់ និងព្យាករណ៍ថា នឹងធ្វើឱ្យពិភពលោកប្រឈមមុខនឹងរលកកម្ដៅក្ដៅខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៧។ សារព័ត៌មាន VNExpress បានចុះផ្សាយថា បាតុភូតអាកាសធាតុដ៏កាចសាហាវនេះ អាចនឹងធ្វើឱ្យសីតុណ្ហភាពភពផែនដីកើនឡើងរហូតដល់១,៧អង្សាសេ ដែលជាកំណើនសីតុណ្ហភាពអាក្រក់បំផុតក្នុងរយៈពេល១៥០ឆ្នាំចុងក្រោយនេះ។
បាតុភូតអែលនីណូ
ដោយ

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បាតុភូតអែលនីណូ កំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១៥០ឆ្នាំចុងក្រោយនេះ។ យោងតាមអត្ថបទស្រាវជ្រាវ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រដ៏ល្បី Nature បានឱ្យដឹងថា ថាមពលកម្ដៅ ដែលបញ្ចេញពីបាតុភូតនេះនៅឯមហាសមុទ្រ រួមផ្សំជាមួយនឹងការប្រែប្រួលអាកាសធាតុដែលបង្កដោយមនុស្ស នឹងធ្វើឱ្យស្ថានភាពអាកាសធាតុពិភពលោកក្នុងឆ្នាំ២០២៧ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
លោក ហ្សិក ហូសហ្វាឌ័រ (Zeke Hausfather) អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៅវិទ្យាស្ថាន Berkeley Earth មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា បាតុភូតអែលនីណូ នឹងជំរុញឱ្យសីតុណ្ហភាពជាមធ្យមនៅលើពិភពលោកក្នុងឆ្នាំ២០២៧ កើនឡើងរហូតដល់១,៧អង្សាសេ ខណៈដែលកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតកន្លងមក គឺមិនទាន់ឈានដល់កម្រិត១,៥អង្សាសេនៅឡើយទេ។ លោកបានអះអាងថា នេះអាចជាគ្រោះមហន្តរាយអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។
បច្ចុប្បន្នតាមការកត់ត្រារបស់អ្នកវិទ្យាសាស្ត្រ បាតុភូតអែលនីណូ កំពុងបង្ហាញវត្តមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ស្របពេលដែលចរន្តទឹកក្តៅបាន និងកំពុងរំកិលទៅទិសខាងកើតឆ្ពោះទៅកាន់តំបន់សមុទ្រទឹកត្រជាក់។ តាមការព្យាករណ៍ កម្រិតហានិភ័យនៃបាតុភូតនេះអាចនឹងស្ទុះឡើងរហូតដល់៦៣% ចាប់ពីចុងឆ្នាំ២០២៦ រហូតដល់ខែឧសភា ឆ្នាំ២០២៧។
ពាក់ព័ន្ធនឹងវិបត្តិដ៏គួរឱ្យបារម្ភនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) បានអំពាវនាវថា ពិភពលោកត្រូវតែចាត់ទុកបញ្ហានេះជាការព្រមានអាសន្នអាកាសធាតុដ៏ម៉ឺងម៉ាត់បំផុត ព្រោះប្រសិនបើប្រហែស ឥទ្ធិពលនៃបាតុភូតអែលនីណូ នឹងប្រៀបដូចជាការចាក់សាំងដុតកម្ដៅ និងកំឡោចភពផែនដីបន្ថែមលើសង្គ្រាម និងវិបត្តិពិភពលោក ដែលកំពុងតែកើតមានស្រាប់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


យុវតីសិង្ហបុរី បានបំភ្លឺបង្ហាញភាពស្អាតស្អំរបស់កម្ពុជាថា វត្តមាននាងនៅកម្ពុជា មិនពាក់ព័ន្ធនឹងការឆបោកតាមអនឡាញឡើយ

ម្ដងហើយម្ដងទៀត ប្រទេសកម្ពុជា តែងតែត្រូវបានគេទម្លាក់កំហុស និងចោទប្រកាន់ទាំងអយុត្តិធម៌ឱ្យតែមានករណីបាត់ខ្លួនជនបរទេស ដោយជារឿយៗតែងតែទាញភ្ជាប…

អាម៉េរិក ហាមនាំចូលទំនិញពីក្រុមហ៊ុនចិន ៤៣បន្ថែមទៀត ក្រោមហេតុផលប្រើពលកម្មបង្ខំលើជនជាតិភាគតិចអ៊ុយហ្គួរ

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅជាថ្មី ខណៈដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ បានហាមឃាត់ការនាំចូលទំនិញពីក្រុមហ៊ុនចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ