ធនាគារកណ្តាលអឺរ៉ុប

ធនាគារកណ្តាលអឺរ៉ុបព្រមានគ្រឹះស្ថានធនាគារឱ្យបង្កើនការការពារពីការប្រហារតាមបច្ចេកវិទ្យា AI ខណៈកម្ពុជាក៏គួរប្រុងប្រយ័ត្ន


ធនាគារកណ្តាលអឺរ៉ុប (ECB) បានចេញសារព្រមាន និងដាស់តឿនដល់ស្ថាប័នធនាគារធំៗនៅក្នុងតំបន់អឺរ៉ុបឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខបច្ចេកវិទ្យា ដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News ទោះបីជាការព្រមាននេះផ្ដោតលើប្រតិបត្តិករហិរញ្ញវត្ថុនៅអឺរ៉ុប ក៏ដោយ ប៉ុន្តែវាក៏ជាមេរៀន និងជាសញ្ញាអាសន្នមួយដ៏មានតម្លៃសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងខណៈពេលដែលបច្ចេកវិទ្យា AI កំពុងរីកសាយភាយ និ
ធនាគារកណ្តាលអឺរ៉ុប
ដោយ

ធនាគារកណ្តាលអឺរ៉ុបបានកំណត់ឱសានវាទដល់ធនាគារធំៗនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូត្រឹមចុងខែតុលា ឆ្នាំនេះ ដើម្បីបកស្រាយ និងបង្ហាញពីផែនការយុទ្ធសាស្ត្រក្នុងការជំរុញប្រព័ន្ធការពារសន្តិសុខបច្ចេកវិទ្យា ប្រឆាំងនឹងការវាយប្រហារពីសំណាក់ប្រព័ន្ធ AI ដែលកំពុងមានសមត្ថភាពកាន់តែខ្ពស់ និងគ្រោះថ្នាក់ជាងមុន។ កាលពីថ្ងៃទី៧ ខែកក្កដា ធនាគារកណ្តាលអឺរ៉ុប ដែលជាស្ថាប័នត្រួតពិនិត្យ និងមានអំណាចកំពូលក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានបង្គាប់ឱ្យធនាគារធំៗរៀបចំផែនការសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយហានិភ័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដែលកើតចេញពីការវិវត្តយ៉ាងរហ័ស នៃបញ្ញាសិប្បនិម្មិតនៅលើពិភពលោក។
ការលេចឡើងនៃគំរូ AI ជំនាន់ចុងក្រោយដូចជាកម្មវិធី Mythos របស់ក្រុមហ៊ុន Anthropic ដែលមានសមត្ថភាពខ្ពស់ និងឆ្លាតវៃ ជាពិសេសក្នុងការស្វែងរកចន្លោះប្រហោង ឬចំណុចខ្សោយ នៃប្រព័ន្ធកុំព្យូទ័រ បាននិងកំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយនានានៅក្នុងតំបន់អឺរ៉ុប។ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ធនាគារកណ្តាលអឺរ៉ុបបានផ្ញើលិខិតផ្លូវការទៅកាន់ធនាគារចំនួន១១០ ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួន ដោយបានសង្កត់ធ្ងន់ថា គំរូ AI ចុងក្រោយបង្អស់នេះតំណាងឱ្យការផ្លាស់ប្តូរជាយុទ្ធសាស្ត្ររយៈពេលវែង ដែលអាចបន្លាច ឬគំរាមកំហែងដោយផ្ទាល់ដល់ស្ថិរភាព និងសន្តិសុខហិរញ្ញវត្ថុទាំងមូល។
បច្ចុប្បន្នធនាគារកណ្តាលអឺរ៉ុប កំពុងតម្រូវឱ្យគ្រឹះស្ថានផ្តល់ប្រាក់កម្ចីខ្នាតយក្សរួមមានធនាគារ Deutsche Bank, BNP Paribas និង Santander ជាដើម ត្រូវដាក់ស្នើផែនការសកម្មភាពឱ្យបានមុនថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។ ផែនការនោះត្រូវរៀបរាប់លម្អិតអំពីវិធានការចំពោះមុខ និងយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីពង្រឹងភាពធន់ នៃប្រព័ន្ធការពារខ្លួនប្រឆាំងនឹងការវាយប្រហារសន្តិសុខ cyber ដែលបញ្ជាដោយបច្ចេកវិទ្យា AI។
ងាកមកមើលកម្ពុជាឯណេះវិញ សារព្រមានដ៏មានទម្ងន់ពីតំបន់អឺរ៉ុបនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងស្រុកមិនអាចមើលរំលងបានឡើយ។ ក្នុងបរិបទដែលការប្រើប្រាស់បច្ចេកវិទ្យា និងឌីជីថលូបនីយកម្មក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានការរីកចម្រើន ការរិះគិត ផ្ដួចផ្ដើម និងរៀបចំយន្តការការពារជាមុន គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាបាននូវសុវត្ថិភាពសាច់ប្រាក់ និងទំនុកចិត្តរបស់អតិថិជនក្នុងយុគសម័យ AI នេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បាតុភូត​ អែលនីណូ កំពុងគំរាមកំហែងដំណាំកាហ្វេនៅវៀតណាម និងឥណ្ឌូនេស៊ី

ការប្រែប្រួលអាកាសធាតុ ជាពិសេសហានិភ័យខ្ពស់ ដែលបង្កឡើងដោយបាតុភូត អែលនីណូ កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មកាហ្វេនៅក្នុងប្រទេ…

ធនាគារកណ្តាលអឺរ៉ុបព្រមានគ្រឹះស្ថានធនាគារឱ្យបង្កើនការការពារពីការប្រហារតាមបច្ចេកវិទ្យា AI ខណៈកម្ពុជាក៏គួរប្រុងប្រយ័ត្ន

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានងាកមកផ្ដោតការយកចិត្តទុកដាក់ជាថ្មីលើកោះ ខាក (Kharg) ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់បំផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ