ជម្លោះអាម៉េរិក និង ICC

ជម្លោះអាម៉េរិក និង ICC កាន់តែក្តៅ ខណៈប្រធានតុលាការ និងមេធាវីជាន់ខ្ពស់រងទណ្ឌកម្មពីវ៉ាស៊ីនតោន


សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្ម​ទៅលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គឺ លោកស្រី តូម៉ូកូ អាកាណេ (Tomoko Akane) និងមេធាវីជាន់ខ្ពស់ម្នាក់ទៀត​ គឺលោក អាប់ដូឡេ សេ (Abdoulaye Seye) ដោយទីក្រុងវ៉ាស៊ីន​តោនអះអាងថា បុគ្គលទាំងពីររូបនេះ គឺបានចូលរួមដោយផ្ទាល់​​ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស៊ើបអង្កេត ចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ទៅលើមន្ត្រីរដ្ឋាភិបាល ដែលមិនទទួលស្គាល់យុត្តាធិការរបស់​តុលាការនេះ។
ជម្លោះអាម៉េរិក និង ICC
ដោយ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានប្រកាសពីការដាក់ទណ្ឌកម្មនេះ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦។
វិធានការនេះស្ថិតក្នុងយុទ្ធនាការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានគោលដៅ​ដាក់សម្ពាធ​កាន់តែខ្លាំងទៅលើតុលាការ ICC។ តួយ៉ាង កាលពីឆ្នាំ ២០២៥ សហរដ្ឋអាម៉េរិក​ក៏បានដាក់ទណ្ឌ​កម្ម​លើចៅក្រម និងមន្ត្រីអយ្យការមួយចំនួនរបស់ ICC រួចហើយដែរ។
ការដាក់ទណ្ឌកម្មនេះមានន័យថា ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ហិរញ្ញវត្ថុរបស់បុគ្គលទាំងនោះ ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក ឬស្ថិតក្រោមប្រព័ន្ធហិរញ្ញវត្ថុអាម៉េរិកនឹងត្រូវបង្កក។ ជាមួយគ្នានេះ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយពួកគេដោយបុគ្គល ឬស្ថាប័នដែល​ស្ថិតក្រោម​ច្បាប់អាម៉េរិក ក៏ត្រូវបានរឹតត្បិតផងដែរ។

តុលាការ ICC បានថ្កោលទោស​ចំពោះ​ទង្វើនេះ ដោយ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វិធានការ​ទាំងនេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ។ តុលាការ ICC បាន​និយាយ​ថា «នៅពេល​ដែល​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​បាន​គំរាមកំហែង​ពី​ការ​អនុវត្ត​ច្បាប់ នោះ​សណ្តាប់ធ្នាប់​ផ្លូវច្បាប់​អន្តរជាតិ​នឹងត្រូវ​ស្ថិត​ក្នុង​ហានិភ័យ»។
ការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់របស់អាម៉េរិក ទៅលើមន្ត្រីជាន់ខ្ពស់នៃតុលាការ ICC ក៏បានបង្កឱ្យមាន​ការជំទាស់​ពី​សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនផងដែរ។
គួររំឭកថា តុលាការ ICC កាលពីឆ្នាំ២០២៤ បានចេញដីការចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលជាសម្ព័ន្ធមិត្តយោធាដ៏ស្អិតល្មួតរបស់អាម៉េរិក ពាក់ព័ន្ធនឹង​ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយតាំងពីពេលនោះមក សហរដ្ឋអាម៉េរិកបានដាក់សម្ពាធជាបន្ដបន្ទាប់ទៅលើ​តុលាការ​អន្តរជាតិមួយនេះ។

តុលាការ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ​សហគមន៍​អន្តរជាតិ ដើម្បីកាត់ទោសបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត រួមមាន អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន។ ទោះយ៉ាងណា សហរដ្ឋអាមេរិក​មិនមែនជា​សមាជិក​នៃតុលាការនេះទេ៕




អត្ថបទបន្ទាប់


ការកាត់ទោសម្ចាស់គម្រោងពិភពដីមាស! តើអាចស្ដារទំនុកចិត្តលើវិស័យអចលនទ្រព្យបានកម្រិតណា ហើយរដ្ឋត្រូវកែទម្រង់អ្វីបន្ថែមទៀត?

ក្រុមអ្នកជំនាញមើលឃើញថា ការសម្រេចផ្ដន្ទាទោសម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកឱ្យជាប់ពន្ធនាគារ ព្រមទាំងបង្គាប់ឱ្យសងសំណងជាង៣៣លានដុល្លារដល់ជន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ