វិស័យសេដ្ឋកិច្ច

លោក ត្រាំ និង អនុទីន ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីពាណិជ្ជកម្ម ខណៈថៃសន្យាទិញផលិតផលកសិកម្មអាមេរិកបន្ថែម ២,៦ពាន់លានដុល្លារ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្ម នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញពីវឌ្ឍនភាពថ្មីមួយ ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងប្រទេសទាំងពីរ ខណៈដែលថៃបាននិងកំពុងបន្ដចរចាបញ្ចុះបញ្ចុះអាម៉េរិកឱ្យដកពន្ធគយ ១៩% លើទំនិញរបស់ខ្លួននាំចូលទៅអាម៉េរិក។
លោក ត្រាំ និង អនុទីនsasdasdadasdasdasd
ដោយ

ទោះយ៉ាងណា អ្វីដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខានៅទីក្រុងម៉ានីលនេះ គឺជាសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ពីវឌ្ឍនភាពនៃការចរចាប៉ុណ្ណោះ មិនមែនជាកិច្ចព្រមព្រៀងនោះឡើយ។ ភាគីទាំងពីរនៅត្រូវបន្តរៀបចំ និងពិនិត្យអត្ថបទច្បាប់នៃកិច្ចព្រមព្រៀងជាផ្លូវការ មុននឹងឈានទៅដល់ការចុះហត្ថលេខា និងបំពេញនីតិវិធីអនុម័តតាមច្បាប់របស់ប្រទេសនីមួយៗ។
យ៉ាងណាក៏ដោយចុះ បើតាមការបញ្ជាក់របស់លោក ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីពីពាណិជ្ជកម្មនេះ ប្រទេសថៃបានសន្យាលុបចោលពន្ធគយលើការនាំចូលទំនិញពីសហរដ្ឋអាមេរិក ព្រមទាំងកាត់បន្ថយរបាំងពាណិជ្ជកម្មមិនមែនពន្ធគយ ដែលប៉ះពាល់ដល់ការនាំចេញផលិតផលអាមេរិកទៅកាន់ទីផ្សារថៃ។ ផលិតផលសំខាន់ៗដែលត្រូវបានលើកឡើង រួមមាន រថយន្ត ឧបករណ៍វេជ្ជសាស្ត្រ ឱសថ អេតាណុល និងសាច់មាន់។
លើសពីនេះ ប្រទេសថៃក៏បានប្តេជ្ញាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកបន្ថែមក្នុងទំហំទឹកប្រាក់ប្រមាណ ២,៦ពាន់លានដុល្លារអាមេរិកផងដែរ។ ការប្តេជ្ញាចិត្តនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ការចុះហត្ថលេខានេះមានសារៈសំខាន់សម្រាប់ប្រទេសថៃ ដោយសារសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ថៃ។ គិតក្នុងឆ្នាំ២០២៦នេះ ការនាំចេញរបស់ថៃទៅកាន់ទីផ្សារអាមេរិកមានចំណែកប្រមាណ ២៤,៦% នៃការនាំចេញសរុបរបស់ប្រទេសនេះ។ ដូច្នេះ ការរក្សាលទ្ធភាពចូលទីផ្សារអាមេរិក និងការកាត់បន្ថយភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ចថៃ។
ទោះជាយ៉ាងណា ចំណុចដែលគួរឱ្យចាប់អារម្មណ៍ គឺការប្តេជ្ញាលុបចោលពន្ធគយរបស់ថៃលើទំនិញអាមេរិក មិនមានន័យថា សហរដ្ឋអាមេរិកនឹងលុបចោលពន្ធគយលើទំនិញនាំចូលពីថៃនោះទេ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់គំរាមដាក់ពន្ធគយរហូតដល់ ៣៦% លើទំនិញថៃ ប៉ុន្តែក្រោយមកបានកាត់បន្ថយមកនៅត្រឹម ១៩% ដែលជាអត្រាប្រហាក់ប្រហែលនឹងប្រទេសមួយចំនួនទៀតក្នុងតំបន់។
ដូច្នេះ ការរក្សាអត្រាពន្ធគយរបស់អាមេរិកលើទំនិញថៃ និងលក្ខខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងក្លាយជាចំណុចសំខាន់ក្នុងការវាយតម្លៃថា តើប្រទេសថៃទទួលបានផលប្រយោជន៍ពាណិជ្ជកម្មកម្រិតណាពីការចរចានេះ។




អត្ថបទបន្ទាប់


​តើការប្រកាសជំហររបស់ហ្វ្រង់កូហ្វូនី អាស៊ាន និង AIPA ជុំវិញជម្លោះព្រំដែនអាចទាញថៃ ឱ្យមករកតុចរចាជាមួយកម្ពុជា បានកម្រិតណា?

សម្ពាធពីសហគមន៍អន្តរជាតិ មេដឹកនាំប្រទេសសំខាន់ៗ និងមតិសាធារណៈក្នុងប្រទេសថៃ កំពុងក្លាយជាកត្តាជំរុញឱ្យរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ