តម្លៃភាគហ៊ុន

បោះផ្សាយ IPO ថ្ងៃដំបូង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតមនុស្សយន្ដរបស់ចិនមួយនេះ កើនឡើងដល់ទៅ ៦២៩% ប្រមូលបានមូលនិធិជាង ៩០០លានដុល្លារ


ក្រុមហ៊ុនចិន ផលិតមនុស្សយន្តរូបរាងមនុស្សធំជាងគេបំផុតរបស់ពិភពលោក Unitree Robotics បានបង្ហាញខ្លួនគោះជួងបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូងនៅលើទីផ្សារភាគហ៊ុននៅទីក្រុងសៀងហៃ Star Market នៅថ្ងៃពុធនេះ ដោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានកើនឡើងខ្ពស់ខ្លាំងលើសពីការរំពឹងទុក ពោលគឺកើនដល់ទៅ ៦២៩% ដល់តម្លៃខ្ពស់បំផុត ជាង ១៦៣ ដុល្លារក្នុងមួយភាគហ៊ុន បើធៀបនឹងតម្លៃបោះផ្សាយ IPO ដំបូងមានត្រឹមតែជាង ២២ដុល្លារប៉ុណ្ណោះក្នុងមួយភាគហ៊ុន។
តម្លៃភាគហ៊ុន
ដោយ

ការកើនឡើងថ្លៃខ្ពស់កប់ពពកនេះ បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ប្រមូលមូលនិធិពីទីផ្សារភាគហ៊ុនបានដល់ទៅជាង ៩០០លានដុល្លារអាម៉េរិក។
ការបោះផ្សាយលក់ភាគហ៊ុនរបស់ Unitree បានធ្វើឡើងនៅចំពេលដែលមហាអំណាចសេដ្ឋកិច្ច ចិន និងសហរដ្ឋអាម៉េរិកកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីក្លាយជាមហាអំណាចឈានមុខក្នុងទីផ្សារមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI)។
បច្ចុប្បន្ន មនុស្សយន្តត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងរោងចក្រ ឃ្លាំង និងគេហដ្ឋាន ខណៈក្រុមហ៊ុនធំៗដូចជា Tesla, BYD និង Amazon កំពុងវិនិយោគលើមនុស្សយន្តមានជើងពីរ ដែលអាចបំពេញការងារដែលមនុស្សធ្លាប់ធ្វើ។

សូមបញ្ជាក់ថា Unitree ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយបានក្លាយជាក្រុមហ៊ុនឈានមុខក្នុងវិស័យមនុស្សយន្ត ដោយផលិតឧបករណ៍ជាច្រើនប្រភេទ ចាប់ពីឧបករណ៍ចាប់សញ្ញា ដៃមនុស្សយន្ត មនុស្សយន្តមានជើងបួន រហូតដល់មនុស្សយន្តមានរាងរៅដូចមនុស្សជាដើម។
ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនផលិតមនុស្សយន្ដរបស់ចិនមួយ Unitree បានក្លាយជាដៃគូប្រជែងដ៏ធំមួយនេះ របស់សហរដ្ឋអាម៉េរិក ដោយសារតែសមត្ថភាពផលិតមនុស្សយន្ដ ដែលមានមុខងារស្រដៀងគ្នានឹងមនុស្សយន្ដដែលផលិតដោយក្រុមហ៊ុនអាម៉េរិក ប៉ុន្ដែ មានតម្លៃទាបជាង។

ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងហាំងចូវ ភាគខាងកើតប្រទេសចិន មួយនេះ កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងមហិច្ឆតារបស់រដ្ឋាភិបាលចិន ក្នុងការក្លាយជាអ្នកឈានមុខគេលើពិភពលោកក្នុងបច្ចេកវិទ្យាទំនើបៗ ខណៈដែលទីក្រុងប៉េកាំងក៏បាននិងកំពុងវិនិយោគគាំទ្រជាច្រើនទៅលើឧស្សាហកម្មនេះផងដែរ៕




អត្ថបទបន្ទាប់


ជម្លោះអាម៉េរិក និង ICC កាន់តែក្តៅ ខណៈប្រធានតុលាការ និងមេធាវីជាន់ខ្ពស់រងទណ្ឌកម្មពីវ៉ាស៊ីនតោន

សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្ម​ទៅលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) គឺ លោកស្រី តូម៉ូកូ អាកាណេ (Tomoko Akane) និងមេធាវីជាន់ខ្ពស់ម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ