លោក ត្រាំ

លោក ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ គឺ «ចប់ហើយ» ខណៈការវាយប្រហារកំពុងបន្ដឡើងវិញយ៉ាងក្ដៅគគុក


​ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ៨ ខែកក្កដានេះថា អនុស្សារណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនោះ គឺចប់ហើយ ហើយលោក ក៏មិនចង់ទំនាក់ទំនងចរចាអ្វីជាមួយអ៊ីរ៉ង់តទៅទៀតដែរ។ ការចេញមកអះអាងរបស់លោក ត្រាំ យ៉ាងដូច្នេះ បន្ទាប់ពីទីក្រុងស៊ីនតោនបានអះអាងថា អ៊ីរ៉ង់បានវាយប្រហារទៅលើនាវាពាណិជ្ជកម្មបីគ្រឿង នៅច្រកសមុទ្រហ័រម៉ូស ដែលជំរុញឱ្យអាម៉េរិក បើកការវាយប្រហារជាថ្មីលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់ក៏បានកំណត់គោលដៅវាយប្រហារ
លោក ត្រាំ
ដោយ

នៅពេលដែលត្រូវបានអ្នកសារព័ត៌មានចោទសួរថា តើបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ ត្រូវបានបញ្ចប់ ឬ យ៉ាងណា លោកត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា « ចំពោះខ្ញុំ ខ្ញុំគិតថាវាចប់ហើយ។ ខ្ញុំមិនចង់ដោះស្រាយជាមួយពួកគេទេ”។ លោក Trump បាននិយាយសំដៅទៅកាន់មេដឹកនាំអ៊ីរ៉ង់ថា «ពួកគេជាមនុស្សឥតប្រយោជន៍។ ពួកគេជាមនុស្សមានជំងឺ។ ពួកគេត្រូវបានដឹកនាំដោយមនុស្សមានជំងឺ»។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង CNBC បានរាយការណ៍នៅថ្ងៃទី៨ ខែកក្កដា ថា អាម៉េរិកបានបើកការវាយប្រហារយ៉ាងចាស់ដៃជាថ្មីលើគោលយុទ្ធសាស្ត្រជាង៨០កន្លែងរបស់អ៊ីរ៉ង់ ក្រោយយោធាអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រម៉ូស ដែលធ្វើឱ្យស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឡើងកម្តៅគួរឱ្យព្រួយបារម្ភជាថ្មី។ ទន្ទឹមនឹងការវាយប្រហារដោយទម្លាក់គ្រាប់បែក ទីក្រុងវ៉ាស៊ីនតោន បានប្រកាសលុបចោលការដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ផងដែរ។
ទីបញ្ជាការកណ្តាលយោធាអាម៉េរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាម៉េរិកបានវាយប្រហារចំគោលដៅប្រព័ន្ធការពារដែនអាកាស បណ្តាញបញ្ជាការដ្ឋាន ស្ថានីយរ៉ាដាតាមឆ្នេរសមុទ្រ ព្រមទាំងបានកម្ទេចសមត្ថភាពមីស៊ីលប្រឆាំងនាវា និងនាវាប្រដេញតូចៗជាង៦០គ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅក្នុង និងក្បែរច្រកសមុទ្រហ័រមូស។
ភ្លាមៗបន្ទាប់ពីការវាយប្រហារនេះ ទីបញ្ជាការយោធារួមរបស់អ៊ីរ៉ង់ បានចេញមុខឆ្លើយតបវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ដោយបានប្រកាសថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងបើកការវាយបកសងសឹកវិញយ៉ាងធ្ងន់ធ្ងរបំផុត។ ទន្ទឹមនឹងនេះទីក្រុងតេអេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានបង្ហាញទង្វើឈ្លានពានយ៉ាងកម្រោល និងខុសច្បាប់ រំលោភលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង ព្រមទាំងបានព្រមានថា អ៊ីរ៉ង់ ដាច់ខាតនឹងមិនអនុញ្ញាតឱ្យអាម៉េរិកលូកដៃ ឬជ្រៀតជ្រែកចូលក្នុងកិច្ចការគ្រប់គ្រងសន្តិសុខនៃច្រកសមុទ្រហ័រម៉ូសជាដាច់ខាត។
ទន្ទឹមនឹងនេះលោក ម៉ូហាម៉ាត់ បាហ្គ័រ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានសភាអ៊ីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា យុគសម័យនៃការគំរាមកំហែង បំផ្លិចបំផ្លាញ និងការជំរិតទារប្រាក់ពីសំណាក់អាម៉េរិកត្រូវបានបញ្ចប់ហើយ។ រាល់ការគាបសង្កត់ទាំងឡាយ គឺគ្មានប្រយោជន៍អ្វីឡើយ ហើយអ៊ីរ៉ង់មិនឱនក្បាលចុះចាញ់ជាដាច់ខាត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ប្រទេសធំៗមកចែវចូវបច្ចេកទេសពីអ៊ុយក្រែនជាបន្តបន្ទាប់ ក្រោយទីក្រុងគៀវប្រើដ្រូនវាយកម្ទេចគោលដៅនៅចម្ងាយជាង២ពាន់គីឡូម៉ែត្រក្នុងទឹកដីរុស្ស៊ី

បទពិសោធន៍នៅក្នុងសង្រ្គាមដ៏ជូរចត់ជិត៤ឆ្នាំជាមួយរុស្ស៊ី បានធ្វើឱ្យអ៊ុយក្រែនក្លាយជាប្រទេស ដែលមានសមត្ថភាពកាន់តែខ្លាំងក្លាលើការផលិត និងអភិវឌ្ឍស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ