អ៊ីរ៉ង់ព្រមានថា

លោក ត្រាំ ព្រមានពីការបើកប្រតិបត្តិការយោធាជាថ្មី តែអ៊ីរ៉ង់ព្រមានតបវិញថា សង្គ្រាមអាចនឹងរីកផុតពីតំបន់មជ្ឈិមបូព៌ា


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី២០ ខែឧសភា ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកការវាយប្រហារបន្ថែមលើទីក្រុងតេអេរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា លោក បានព្រលយពាក្យថា សហរដ្ឋអាម៉េរិកអាចផ្តល់ពេលរង់ចាំ២ទៅ៣ថ្ងៃទៀត ដើម្បីទទួលបានចម្លើយដ៏ត្រឹមត្រូវមួយពីអ៊ីរ៉ង់។
អ៊ីរ៉ង់ព្រមានថា
ដោយ

៦សប្តាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីបើកផ្លូវឱ្យមានការចរចាបទឈប់បាញ់ គេសង្កេតឃើញថា កិច្ចពិភាក្សាដើម្បីបញ្ចប់ជម្លោះនេះហាក់ទទួលបានវឌ្ឍនភាពតិចតួចបំផុត។ ទន្ទឹមនឹងនេះ វិបត្តិតម្លៃប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងខ្ពស់ឥតឈប់ឈរ ក៏កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់ប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះផងដែរ។ បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី២០ ខែឧសភា លោក ត្រាំ បានព្រមានថា ប្រសិនបើអាម៉េរិកមិនទទួលបានចម្លើយដ៏ត្រឹមត្រូវពីអ៊ីរ៉ង់ទេ នោះស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ានឹងរីកធំឡើងយ៉ាងឆាប់រហ័ស ព្រោះអាម៉េរិកបានត្រៀមលក្ខណៈរួចរាល់អស់ហើយក្នុងការបើកការវាយប្រហារជាថ្មីលើប្រទេសអ៊ីរ៉ង់។ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើ លោក នឹងរង់ចាំយូរប៉ុនណាទៀត? លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា អាចពី២ទៅ៣ថ្ងៃ ប៉ុន្តែអ្វីៗអាចមានការប្រែប្រួល។
ទន្ទឹមនឹងនេះលោក ត្រាំ បានសង្កត់ធ្ងន់ថា អាម៉េរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែជាដាច់ខាត។ យ៉ាងណាមិញលោក ត្រាំ បានអះអាងថា ការចរចារវាងម៉េរិក និងអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយលោកបានចោទសំណួរថា តើនឹងមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ឬមួយក៏ត្រូវបើកការវាយប្រហារខ្លាំងក្លាជាងមុន?
ឆ្លើយតបនឹងការលើកឡើងរបស់លោក ត្រាំ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ព្រមានតបតធ្ងន់ៗថាប្រសិនបើមានការឈ្លានពានលើទឹកដីអ៊ីរ៉ង់ម្តងទៀត នោះសង្គ្រាមនឹងរីករាលដាលក្រៅពីតំបន់មជ្ឈិមបូព៌ាជាក់ជាមិនខាន។ រហូតមកទល់ពេលនេះ ទីក្រុងតេអេរ៉ង់ នៅតែបង្ហាញការមិនទុកចិត្តលើភាពស្មោះត្រង់របស់សហរដ្ឋអាម៉េរិក។ លោក ម៉ូហាម៉េដ បាគើ កាលីបាហ្វ (Mohammad Baqer Qalibaf) ប្រធានសភា និងជាអ្នកចរចាសន្តិភាពកំពូលរបស់អ៊ីរ៉ង់បានលើកឡើងនៅលើបណ្តាញសង្គមថា សកម្មភាពជាក់ស្តែង និងយុទ្ធសាស្ត្រលាក់កំបាំងរបស់សត្រូវបានបង្ហាញយ៉ាងច្បាស់ថា អាម៉េរិកកំពុងរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ជាថ្មី។
ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ប៉េហ្សេស្គៀន (Masoud Pezeshkian) បានលើកឡើងថា ទីក្រុងតេអេរ៉ង់ នៅតែបើកចំហទ្វារចំហរសម្រាប់ការចរចា តែបានព្រមានថា ការប៉ុនប៉ងបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់តាមរយៈការគំរាមកំហែង ឬការបង្ខិតបង្ខំណាមួយ គឺមិនអាចទទួលយកបានឡើយ។
ដើម្បីជំរុញយុទ្ធនាការការទូតចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាព និងជាអ្នកនាំសាររវាងភាគីទាំងពីរបានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី២០ ខែឧសភា ដើម្បីស្វែងរកច្រកចេញដោយសន្តិវិធីមួយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វៀតណាម ត្រូវបានគេរំពឹងថានឹងក្លាយជាខ្លាសេដ្ឋកិច្ច​ប្រចាំតំបន់​អាស៊ី ដោយផ្អែកកត្តាសំខាន់៧យ៉ាង

ប្រទេសវៀតណាម ​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្រើន​​ឡើង​ថា អាចនឹងក្លាយជា​ខ្លាសេដ្ឋកិច្ច​បន្ទាប់​ប្រចាំតំបន់អាស៊ីនា​ពេល​អនាគត ពី​ព្រោះ​​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ