វិស័យការពារជាតិ

ប្រទេសអាស៊ាន២ កំពុងចាប់អារម្មណ៍ទិញសព្វាវុធពីជប៉ុន ក្រោយប្រទេសនេះបើកលក់ឡើងវិញ


ក្រោយប្រទេសជប៉ុន ប្រកាសកែច្បាប់ដ៏ធំបំផុតជាប្រវត្តិសាស្ត្រ ដើម្បីនាំចេញសព្វាវុធរួមមាននាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀតប្រទេសសមាជិកអាស៊ានចំនួន២ គឺហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាន កំពុងចាប់អារម្មណ៍ចង់ទិញសព្វាវុធពីជប៉ុន។ ភាគីជប៉ុន បានបញ្ជាក់ថា ខ្លួនរីករាយនឹងលក់អាវុធជូន ប្រសិនបើវារួមចំណែកដល់សន្តិសុខ សន្តិភាព និងស្ថិរភាព។
វិស័យការពារជាតិ
ដោយ

សារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងទី២២ ខែមេសា ថារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក ស៊ិនជីរ៉ុ កូអ៊ីហ្ស៊ូមិ (ShinjiroKoizumi) បានលើកឡើងថា រដ្ឋាភិបាលជប៉ុននឹងធ្វើការជាមួយវិស័យការពារជាតិ ដើម្បីជំរុញការផលិតអាវុធក្នុងស្រុក បន្ទាប់ពីជប៉ុន បានលុបចោលការហាមឃាត់ការលក់អាវុធនៅក្រៅប្រទេស។ រដ្ឋមន្ត្រីរូបនេះបានចាត់ទុកចំណាត់ការនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់បណ្ដាក្រុមហ៊ុនម៉ៅការផលិតអាវុធរបស់ក្រសួងការពារជាតិ និងការព្យាករប្រាក់ចំណូលនាពេលអនាគតនៅក្នុងការរៀបចំផែនការវិនិយោគ។

ឆ្លើយតបទៅនឹងសំណួរថា តើរដ្ឋាភិបាលនៃប្រទេសណាខ្លះ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទិញអាវុធរបស់ជប៉ុន រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនរូបនេះបានឆ្លើយថា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ីនិងនូវែលសេឡង់ បានបង្ហាញចំណាប់អារម្មណ៍ ហើយជប៉ុននឹងសហការតាមមធ្យោបាយ ដែលអាចធ្វើបាន ប្រសិនបើវារួមចំណែកដល់សន្តិសុខសន្តិភាព និងស្ថិរភាព។

សូមបញ្ជាក់ថា ជាប្រវត្តិសាស្ត្រ ជប៉ុន ធ្លាប់បានហាមឃាត់ការនាំចេញអាវុធភាគច្រើនក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ខ្លួន ប៉ុន្តែដោយសារភាពតានតឹងជាមួយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ជប៉ុន បានសម្រេចពង្រីកវិសាលភាពនាំចេញអាវុធធុនធ្ងន់ដូចជាយន្តហោះចម្បាំង មីស៊ីលនិងនាវាពិឃាតជាដើម។ ទោះជាយ៉ាងណា ការនាំចេញនេះនឹងត្រូវកំណត់ចំពោះតែ១៧ប្រទេស ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាការពារជាតិ ជាមួយជប៉ុនប៉ុណ្ណោះ ហើយជប៉ុន នៅតែរក្សាគោលការណ៍មិននាំចេញអាវុធទៅកាន់ប្រទេស ដែលកំពុងមានសង្គ្រាមផ្ទាល់នោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP៕

 ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អង់គ្លេស និងបារាំង កោះប្រជុំកំពូលយោធា៤០ប្រទេស ដើម្បីត្រៀមបើកច្រកសមុទ្រ Hormuz ឡើងវិញ

ពិភពលោកកំពុងតាមដានយ៉ាងអន្ទះសារចំពោះវាសនា នៃច្រកសមុទ្រHormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ។ នៅថ្ងៃទី២៤ខែមេសា ខាងមុខនេះ ចក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ