ព្យុះដូហ្វីន

ព្យុះដូហ្វីនបង្ខំឱ្យចិនជម្លៀសប្រជាជនជាង១លាននាក់ លុបជើងហោះហើរជាង១ពាន់ជើង ខណៈកម្ពុជា ក៏រងឥទ្ធិពលពីព្យុះនេះផងដែរ


ព្យុះទីហ្វុងដូហ្វីន កំពុងវាយប្រហារប្រទេសចិនយ៉ាងដំណំបណ្តាលឱ្យអាជ្ញាធរត្រូវបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋជាង១លាននាក់ចេញពីផ្ទះសំបែង និងលុបចោលជើងហោះហើរសរុបជាង១,៣០០ជើង។ អ្វីដែលកាន់តែអាក្រក់នោះ គឺព្យុះនេះបានបក់បោកចំពេល ដែលប្រទេសចិនកំពុងរងការវាយប្រហារដោយ រលកកំដៅខ្លាំងផងដែរ ដែលបង្កជាជំនន់ទឹកភ្លៀង និងការបាក់ដីនៅទីក្រុងសៀងហៃ ព្រមទាំងខេត្តជាច្រើនទៀត។ ដោយឡែកសម្រាប់កម្ពុជា ទោះបីជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប នៃព្យុះនេះ ដែលធ្វើឱ្យអាកាសធាតុមានភាពអាប់អួរ និងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះក៏ដោយ ប៉ុន្តែមិនទាន់បង្កជ
ព្យុះដូហ្វីន
ដោយ

សារព័ត៌មាន The Guardian បានរាយការណ៍ថា ប្រជាពលរដ្ឋចិនជាង១លាននាក់ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ចេញពីតំបន់ប្រឈមគ្រោះថ្នាក់ ខណៈដែលជំនន់ទឹកភ្លៀងយ៉ាងគំហុកបានធ្លាក់ចុះមកលើទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធំបំផុតរបស់ចិន។ អាជ្ញាធរឧតុនិយមចិនបានចេញការព្រមានកម្រិតអាសន្នថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នាអាចនឹងបង្កឱ្យមានទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរនៅពេលដែលព្យុះនេះបន្តរំកិលខ្លួនឆ្ពោះទៅទិសខាងជើង ចូលទៅកាន់តំបន់ដីគោក។
ការវាយប្រហាររបស់ព្យុះដូហ្វីននេះ កើតឡើងនៅក្នុងស្ថានភាពអាកាសធាតុមិនប្រក្រតី ពោលគឺស្របពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសចិនកំពុងរងរលកកម្តៅយ៉ាងក្តៅរហូតដល់ជិត៣៧អង្សាសេ។ ឥទ្ធិពលនៃគ្រោះធម្មជាតិនេះបានធ្វើឱ្យប៉ះពាល់យ៉ាងទូលំទូលាយចាប់ពីទីក្រុងសៀងហៃ កោះហុងកុង រហូតដល់ខេត្តសានទុង, ហេណាន, ហឺប៉ី និងអានហ៊ុយជាដើម។
ក្រៅពីការជម្លៀសប្រជាជន ព្យុះទីហ្វុងនេះបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិធំៗទាំងពីរនៅក្នុងទីក្រុងសៀងហៃ ប្រកាសលុបចោលជើងហោះហើរជាង១,៣០០ជើង ព្រមទាំងផ្អាកសេវាដឹកជញ្ជូនសាធារណៈ រួមទាំងប្រព័ន្ធរថភ្លើងក្នុងស្រុកជាច្រើនខ្សែផងដែរ។ ក្រៅពីប្រទេសចិន ព្យុះដូហ្វីន ក៏បានបន្សល់ទុកនូវផលប៉ះពាល់ដល់បណ្តាប្រទេស និងដែនកោះមួយចំនួននៅក្នុងតំបន់ដូចជាហ្វីលីពីន និងកោះតៃវ៉ាន់ផងដែរ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា ព្យុះទីហ្វុងដូហ្វីន នេះ បាននិងកំពុងរៀបចំកម្លាំងរួមគ្នាជាមួយព្យុះពីរទៀត គឺព្យុះចាន់ហម និងព្យុះភីលូ ដោយបង្កើតជាប្រព័ន្ធសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានភាពអាប់អួរខ្លាំង។
ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឥទ្ធិពលរួមគ្នានៃព្យុះទាំងបីនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយក្នុងនោះតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់គ្របដណ្តប់រហូតដល់៧០%, តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ៦០% និងតំបន់វាលទំនាបអាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ៤០%។
ទោះជាយ៉ាងណាក្រៅពីជំនន់ទឹកភ្លៀង និងបាតុភូតខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ឥទ្ធិពលនៃព្យុះនេះមិនទាន់បង្កជាវិនាសកម្ម ឬគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែអាជ្ញាធរនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ចេញមុខទាក់ម៉ូយ Toyota ឱ្យរើទីតាំងផលិតចេញពីថៃ ដោយសន្យាផ្តល់ការលើកទឹកចិត្តតាមក្រុមហ៊ុននេះចង់បាន

ការប្រកួតប្រជែងដណ្តើមឥទ្ធិពលឧស្សាហកម្មយានយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានឈានដល់កម្រិតក្ដៅគគុកមួយទៀត បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានចេញមុខប្រជ…

មីយ៉ាន់ម៉ាបដិសេធសំណើអាស៊ាន ដែលស្នើឱ្យដោះលែងលោកស្រី អ៊ុង សាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង បានបដិសេធចំពោះការអំពាវនាវជាថ្មីរបស់អាស៊ាន ក្នុងការដោះលែងមេដឹកនាំស៊ីវិលលោកស្រី …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ