ការផ្តល់ជូននេះ ធ្វើឡើងស្របពេលដែលបណ្តាញហោះហើររបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួន រួមទាំងការដាក់ឱ្យដំណើរការណ៍ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ព្រមទាំងការត្រៀមបើកដំណើរការជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុង កូឡុំបូ (ស្រីលង្កា) នាពេលខាងមុខ។
ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ម៉ោង UTC+7) អ្នកដំណើរអាចកក់សំបុត្រយន្តហោះក្នុងតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងអស់របស់ Vietjet ទាំងក្នុងស្រុក និងអន្តរជាតិ តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ Vietjet Air។
ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៧ (អាចមានការកំណត់លើកាលបរិច្ឆេទមួយចំនួនដែលមិនអនុវត្តការបញ្ចុះតម្លៃនេះ)។ សម្រាប់អ្នកដំណើរនៅកម្ពុជា កម្មវិធីប្រូម៉ូសិននេះ គឺជាឱកាសដ៏ល្អក្នុងការរៀបចំផែនការសម្រាប់វិស្សមកាល ការទៅលេងក្រុមគ្រួសារ ឬការធ្វើដំណើរធុរកិច្ចនានា ធ្វើដំណើរជាមួយសំបុត្រដែលមានតម្លៃទាបនៅទូទាំងបណ្តាញហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរបស់ Vietjet រួមទាំងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅកាន់ទីក្រុងហាណូយផងដែរ។
ជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet ក្នុងផ្លូវ សៀមរាប-ហាណូយ ជួយតភ្ជាប់អ្នកដំណើរពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ខណៈដែលផ្លូវហោះហើរថ្មីគឺ ហាណូយ-អាល់ម៉ាទី (Almaty) និង ហាណូយ-ប្រាក (Prague) ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នឹងពង្រីកបណ្តាញហោះហើរទៅកាន់តំបន់អាស៊ីកណ្តាល និងអឺរ៉ុប។ ហើយចុងខែនេះ Vietjet ក៏នឹងបើកដំណើរការជើងហោះហើរថ្មីៗដែលតភ្ជាប់ទីក្រុងហូជីមិញ ទៅកាន់ទីក្រុងក្លាក ប្រទេសហ្វីលីពីន និងទីក្រុង ឈៀងម៉ៃ ប្រទេសថៃផងដែរ។
លើសពីនេះ សេវាកម្មថ្មីៗរបស់ Vietjet ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុងកូឡុំបូ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦ ដែលនឹងជួយពង្រឹងវត្តមានរបស់ Vietjet បន្ថែមទៀតនៅក្នុងតំបន់អាស៊ីខាងត្បូង។ ជាមួយនឹងជើងហោះហើរទៅ-មកចំនួន ៣ ដងក្នុងមួយសប្តាហ៍ (នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍) សេវាកម្មថ្មីនេះ នឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនក្នុងការធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវតាមរយៈទីក្រុងហូជីមិញ ព្រមទាំងបង្កើតឱកាសសម្រាប់ការរួមបញ្ចូលគ្នារវាងការសម្រាកលំហែកាយនៅកោះតំបន់ត្រូពិក និងការទស្សនាទីក្រុងដ៏រស់រវើក វប្បធម៌ និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសវៀតណាម។ ផ្លូវហោះហើរនេះ ក៏នឹងអនុញ្ញាតឱ្យអ្នកដំណើរនៅក្នុងប្រទេសស្រីលង្កាអាចបន្តដំណើររបស់ពួកគេពីទីក្រុងកូឡុំបូទៅកាន់ប្រទេសម៉ាល់ឌីវ ឬវៀតណាម ដែលផ្តល់នូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការធ្វើដំណើរក្នុងតំបន់។
នៅរាល់ជើងហោះហើររបស់ Vietjet អ្នកដំណើរអាចរីករាយជាមួយជម្រើសនៃមុខម្ហូបពិសេសៗរួមទាំងម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ដែលត្រូវបានរៀបចំថ្មីៗ រួមមាន ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកកវៀតណាម។ មុខម្ហូបទាំងនេះ ត្រូវបានបម្រើដោយក្រុមបុគ្គលិកបម្រើការលើយន្តហោះដែលមានវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់ក្នុងយន្តហោះដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ។ លើសពីនេះ Vietjet ក៏នាំមកនូវបទពិសោធន៍វប្បធម៌ និងសិល្បៈទៅកាន់លំហអាកាសនៅកម្ពស់ ១០,០០០ ម៉ែត្រ ដែលបន្ថែមភាពពិសេស និងប្លែកភ្នែកដល់រាល់ដំណើរហោះហើរ។