វិស័យសេដ្ឋកិច្ច

កំពូលមហាសេដ្ឋី Warren Buffett ថា សហរដ្ឋអាម៉េរិក អាចនឹងដំឡើងពន្ធដារបន្ថែមទៀត ដើម្បីប៉ះប៉ូវឱនភាពសារពើពន្ធដែលរីកកាន់តែធំ


កំពូលមហាសេដ្ឋីពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក លោក វ៉ារេន បូហ្វេត (Warren Buffett) ដែលជាប្រធានក្រុមហ៊ុន បឺកសៀ ហាថាវ៉េ (Berkshire Hathaway) និងជាអ្នកវិនិយោគដ៏ជោគជ័យបំផុតមួយរូបនៅលើពិភពលោក បានព្យាករថា រដ្ឋាភិបាលអាម៉េរិក អាចនឹងដំឡើងពន្ធដារបន្ថែមទៀត ដើម្បីប៉ះប៉ូវឱនភាពសារពើពន្ធជាជាងការកាត់បន្ថយការចំណាយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាដើម។
វិស័យសេដ្ឋកិច្ច
ដោយ

កំពូលមហាសេដ្ឋីអាម៉េរិក Warren Buffett ដែលមានទ្រព្យសម្បត្តិរហូតដល់ទៅ១៣៩ពាន់លានដុល្លារ បានលើកឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅអំឡុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនលោកនៅទីក្រុងអូហាម៉ា (Ohama) សហរដ្ឋអាម៉េរិក ថា លោកយល់ថា រដ្ឋាភិបាលអាម៉េរិក អាចនឹងដំឡើងពន្ធដារបន្ថែមទៀត ដើម្បីប៉ះប៉ូវឱនភាពសារពើពន្ធ ឬការចំណាយធំជាងចំណូល។ លោកបានបន្ថែមថា រដ្ឋាភិបាលអាម៉េរិក នឹងសម្រេចនៅថ្ងៃណាមួយក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីកាត់បន្ថយទំហំឱនភាពសារពើពន្ធ ខណៈដែលខ្លួនមិនចង់កាត់បន្ថយការចំណាយ។

នៅក្នុងការព្យាករថវិការយៈពេលវែងចុងក្រោយបំផុតរបស់ខ្លួន ការិយាល័យថវិកាសភាអាម៉េរិក បានប៉ាន់ប្រមាណថា ឱនភាពថវិការបស់រដ្ឋាភិបាលសហព័ន្ធអាម៉េរិក នឹងកើនឡើងពី៥,៥%នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំសារពើពន្ធ២០២៤ ឈានដល់៨,៥% ក្នុងឆ្នាំសារពើពន្ធ២០២៥។ ស្ថានភាពឱនភាពសារពើពន្ធរបស់សហរដ្ឋអាម៉េរិក ត្រូវបានរំពឹងថា នឹងកាន់តែយ៉ាប់យ៉ឺន ប្រសិនបើវិធានការបញ្ចុះពន្ធ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០១៧ នឹងត្រូវបន្តជាថ្មីនៅឆ្នាំក្រោយ។

នៅពេលសាកសួរថា តើលោកមានការព្រួយបារម្ភអំពីកម្រិតបំណុលដែលចេះតែកើនឡើងរបស់រដ្ឋាភិបាលអាម៉េរក ឬក៏អត់ លោក Warren Buffett ឆ្លើយថា អ្វីដែលលោកព្រួយបារម្ភនោះ គឺឱនភាពសារពើពន្ធលើសពីទំហំទីផ្សាររតនាគារ ខណៈដែលពេលនេះឱនភាពសារពើពន្ធមានទំហំជិត២៧ទ្រីលានដុល្លារទៅហើយនោះ។

លោកបានគូសបញ្ជាក់ថា គោលនយោបាយសារពើពន្ធអាចនឹងកាន់តែពិបាក ទោះបីជាទីផ្សារផ្តោតលើវិធានការបន្ទាប់របស់ធនាគារកណ្តាលអាម៉េរិក នៅក្នុងការដោះស្រាយបញ្ហាអតិផរណាយ៉ាងណាក្ដី៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំង គ្រោងជំរុញឱ្យចិន កាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងប្រើឥទ្ធិពលខ្លួនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញដំណើរទៅកាន់រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយ ហើយគេរំពឹ…

ធនាគារតៃវ៉ាន់ SinoPac ប្រកាសទិញយកភាគហ៊ុន១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងតម្លៃ ៥៤៣លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SinoPac កាលពីថ្ងៃទី ០៤ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ