អត្រានៅលីវ

អត្រានៅលីវ និងការរស់នៅម្នាក់ឯងនៅសិង្ហបុរី ហក់ឡើងខ្ពស់ បើទោះបីប្រាក់ចំណូលមានការកើនឡើង


ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលសិង្ហបុរី ដែលទើបចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា បានបង្ហាញថា ក្រុមយុវជនដែលមានអាយុក្រោម៤០ឆ្នាំ មិនធ្លាប់រៀបការសោះ បានកើនឡើងយ៉ាងកំហុកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ និន្នាការ នៃការរស់នៅម្នាក់ឯងនេះបានធ្វើឱ្យទំហំគ្រួសារជារួមរួមតូចជាងមុន ប៉ុន្តែសន្ទស្សន៍សេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ពួកគេបែរជាកើនឡើងគួរឱ្យកត់សម្គាល់។
អត្រានៅលីវ
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA ផ្អែកលើការស្ទង់មតិថ្នាក់ជាតិពាក់កណ្តាលទសវត្សរ៍របស់ក្រសួងស្ថិតិសិង្ហបុរី បានរកឃើញថា គិតត្រឹមឆ្នាំ២០២៥ ប្រជាជនសិង្ហបុរី មានចំនួនជាង៤លាននាក់ ដោយក្នុងនោះអត្រានៃការរស់នៅម្នាក់ឯង ឬនៅលីវ បានហក់ឡើងខ្ពស់ជាងគេក្នុងក្រុមវ័យបង្កើតកូន។ ទន្ទឹមនឹងនេះ ស្រ្តីដែលមានអាយុចន្លោះពី២៥ ដល់២៩​ឆ្នាំ ភាគរយអ្នកមិនទាន់រៀបការបានកើនពី៦៩% ក្នុងឆ្នាំ២០២០ ឡើងដល់ជាង៧៣% ក្នុងឆ្នាំ២០២៥។ ដោយឡែកសម្រាប់ខាងបុរសវិញកំណើនខ្លាំងបំផុត គឺស្ថិតក្នុងក្រុមអាយុពី៣០ ដល់៣៤ឆ្នាំ ដោយអត្រាអ្នកនៅលីវ បានហក់ឡើងពីជិត៤២% ទៅដល់ជាង៤៧%។ របាយការណ៍នេះបានសង្កត់ធ្ងន់ថា ស្ត្រីដែលមានចំណេះដឹងខ្ពស់ គឺមានទំនោររស់នៅម្នាក់ឯងច្រើនជាងគេ។

ទន្ទឹមនឹងនិន្នាការនៅលីវនេះ អត្រាបង្កើតកូនរបស់ស្ត្រីសិង្ហបុរី ក៏បានធ្លាក់ចុះផងដែរ។ ក្នុងចំណោមស្ត្រីរៀបការហើយដែលមានអាយុពី៤០ ដល់៤៩ឆ្នាំ ចំនួនកូនជាមធ្យមក៏មានការធ្លាក់ចុះផងដែរ។ ទោះជាយ៉ាងណាទម្រង់គ្រួសារដែលមានប្តីប្រពន្ធ និងកូននៅតែជាទម្រង់រស់នៅពេញនិយមបំផុត។

ទោះបីជាទំហំគ្រួសាររួមតូច និងមានកូនតិចជាងមុនក្តី ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ពលរដ្ឋសិង្ហបុរី មានភាពល្អប្រសើរ ដោយប្រាក់ចំណូលប្រចាំខែជាមធ្យមក្នុងមួយគ្រួសារបានហក់ឡើងពីជាង៩,០០០ដុល្លារសិង្ហបុរី ទៅដល់១២,៤៤៦ដុល្លារសិង្ហបុរី ដែលគិតជាមធ្យមកើនឡើង៣,២% ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ អត្រាប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏បានកើនឡើងពីជិត៨៨% រហូតដល់ជាង៩១% ផងដែរ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អឺរ៉ុប និង ចិន បើកកិច្ចចរចា៣ខែ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ខណៈឱនភាពពាណិជ្ជកម្មកើនលើស ៤១០ពាន់លានដុល្លារ

សហភាពអឺរ៉ុប និងចិន បានព្រមព្រៀងបើកកិច្ចចរចាយ៉ាងស៊ីជម្រៅរយៈពេល៣ខែ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងទប់ស្កាត់ជម្លោះសេដ្ឋកិច្ចដែ…

ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនសេវាលេខគណនីពិសេស ដើម្បីផ្តល់បទពិសោធន៍ធនាគារដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការ សេវាលេខគណនីពិសេស (Special Account Number) ដែលផ្តល់ឱកាសដល់អតិថិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ