#វិស័យដឹកជញ្ជូន

Articles by Tag វិស័យដឹកជញ្ជូន

លោក ត្រាំ គ្រោងយកប្រាក់កម្រៃលើទំនិញ ដែលដឹកជញ្ជូនតាមកប៉ាល់របស់ប្រទេសចិន

ដោយ​ ​ ខេមបូណូមីស
សហរដ្ឋអាម៉េរិក គ្រោងយកប្រាក់កម្រៃលើទំនិញនាំចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលដឹកជញ្ជូនតាមកប៉ាល់ផលិតដោយប្រទេសចិន ដែលជាផែនការមួយអាចធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរកាន់តែឡើងកម្តៅបន្ថែមទៀត។ ជាមួយគ្នានេះ អាម៉េរិក ក៏គ្រោងដាក់ចេញផែនការផ្តល់ឥណទានពន្ធ ដើម្បីជួយគាំទ្រដល់ការផលិតកប៉ាល់ដឹកទំនិញក្នុងស្រុក និងកាត់បន្ថយការក្ដោបក្តាប់របស់ចិន លើឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្រពិភពលោក ដែលមានទំហំរហូតដល់១៥០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។