Latest

Articles by published date

គ្រោះមហន្តរាយនៅនេប៉ាល់ បង្កការខូចខាតរាប់ពាន់លានដុល្លារ មនុស្សជិត៥០០នាក់ស្លាប់ និងបាត់ខ្លួនជាង១,៥០០នាក់

ដោយ​ ​ ខេមបូណូមីស
ប្រទេសនេប៉ាល់ ដែលមានទំហំសេដ្ឋកិច្ចសរុបប្រមាណត្រឹមតែ៤៥ពាន់លានដុល្លារកំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដ៏មហន្តរាយ ដែលបានផ្តាច់ជីវិតមនុស្សជិត៥០០នាក់ និងបាត់ខ្លួនជាង១,៥០០នាក់ ក្នុងនោះមានជនបរទេសរហូតដល់ជាង៥៤០នាក់។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នេះគឺជាវិបត្តិធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសនេប៉ាល់ គិតចាប់តាំងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់កាលពីឆ្នាំ២០១៥ មក។