វិស័យបច្ចេកវិទ្យា

រោងចក្រផលិតបន្ទះឈីបដំបូងតម្លៃ១,៣ពាន់លានដុល្លាររបស់វៀតណាម កំពុងជាប់គាំង


មហិច្ឆតារបស់វៀតណាម ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបទី១ ជាប្រវត្តិសាស្ត្រតម្លៃ ១,៣ពាន់​លានដុល្លារអាម៉េរិក​ កំពុង​ប្រឈមឧបសគ្គដ៏ធំ ខណៈគម្រោងមិនទាន់ចាប់​ផ្ដើមការសាងសង់នៅឡើយ ហើយ​កិច្ចព្រមព្រៀងទិញឧបករណ៍ផលិតបន្ទះឈីបពីក្រុមហ៊ុនហូឡង់ ASML ក៏មិនទាន់សម្រេចបាន​។ ស្ថានភាពនេះធ្វើឱ្យគោលដៅចាប់ផ្តើមផលិតសាកល្បងរបស់វៀតណាម នៅឆ្នាំ២០២៧ អាចនឹងមិនសម្រេចតាមផែនការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃ ទី២៦ ខែតុលា។
វិស័យបច្ចេកវិទ្យា
ដោយ

រោងចក្រផលិតបន្ទះឈីបដំបូងរបស់វៀតណាមនេះ គ្រោងសាងសង់នៅជាយក្រុងហាណូយ ខណៈមកទល់ពេលនេះទីតាំងសាងសង់ពោរពេញទៅដោយរុក្ខជាតិ ហើយមិនទាន់មានអគារណាមួយត្រូវបានសាងសង់នោះទេ។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការពន្យារពេលសាងសង់នេះបណ្តាលមកពីក្រុមហ៊ុន Viettel ខ្វះបទពិសោធក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីប និងជួបការលំបាកក្នុងការទទួលបានថវិកាពីរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា។
ក្រុមហ៊ុន Viettel ដែលជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ និងការពារជាតិ របស់វៀតណាម និងជាអ្នកដឹកនាំគម្រោងនេះបានអះអាងថា ការងារកំពុងដំណើរការទៅតាមផែនការដែលបានកំណត់។ ទោះជាយ៉ាងណា កាលបរិច្ឆេទចាប់ផ្តើមផលិតសាកល្បងនៅតែមិនទាន់ច្បាស់លាស់។ ប្រភពច្បាស់ការទម្លាយថា ក្រុមហ៊ុន Viettel បានចរចាជាមួយក្រុមហ៊ុនហូឡង់ ASML អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីទិញឧបករណ៍បច្ចេកវិទ្យាដែលប្រើសម្រាប់បង្កើតបន្ទះឈីប។ ប៉ុន្តែភាគីទាំងពីរមិនទាន់សម្រេចបានកិច្ចព្រមព្រៀងនៅឡើយទេ។ គម្រោងនេះ ជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការជំរុញឧស្សាហកម្មបច្ចេកវិទ្យាឱ្យឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់ និងប្រែក្លាយប្រទេសទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
ទោះជាយ៉ាងណា វៀតណាម បានទាក់ទាញក្រុមហ៊ុនធំៗដូចជា Intel និង Amkor ឱ្យមកវិនិយោគក្នុងវិស័យដំឡើង ត្រួតពិនិត្យ និងវេចខ្ចប់បន្ទះឈីបដែលមានតម្រូវការទុនតិចជាងការផលិតបន្ទះឈីបដោយផ្ទាល់។ ការផលិតបន្ទះឈីបនៅតែជាបញ្ហាប្រឈមធំសម្រាប់វៀតណាម ដោយសារត្រូវការទុនវិនិយោគច្រើន បច្ចេកវិទ្យាឯកទេស និងដៃគូដែលមានបទពិសោធ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមមាន់សាច់ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ក្រោយតម្លៃមាន់បានដាំក្បាលចុះមកនៅត្រឹមជាង២,០០០រៀលក្នុង១គីឡូក្រាម

ទីផ្សារមាន់សាច់នៅកម្ពុជា កំពុងជួបវិបត្តិធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ ដែលកំពុងរុញច្រានឱ្យម្ចាស់កសិដ្ឋាន និងកសិករជាច្រើនប្រឈមមុខនឹងការខាតបង់ប្រាក…

ធនាគារនៅវៀតណាម កំពុងប្រជែងគ្នាដំឡើងអត្រាការប្រាក់បញ្ញើ ដើម្បីប្រមូលទុន ខណៈរដ្ឋាភិបាលដាក់សម្ពាធឱ្យបញ្ចុះអត្រាការប្រាក់កម្ចី

ប្រទេសវៀតណាម កំពុងជួបប្រទះនូវឧបសគ្គដ៏ស្មុគស្មាញក្នុងការរក្សាអត្រាការប្រាក់កម្ចីឱ្យនៅកម្រិតទាប ខណៈដែលតម្រូវការឥណទានក្នុងស្រុកស្ទុះឡើងយ៉ាងគំហុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ