សង្គ្រាមអ៊ីរ៉ង់

ប្រមុខការទូតចិន អំពាវឱ្យអាម៉េរិក និងចិន ជម្នះឧបសគ្គឱ្យបាន​មុនជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី


ការសាកល្បងផ្នែកការទូតដ៏សំខាន់មួយអាចនឹងខិតជិតមកដល់​ហើយរវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោក គឺអាម៉េរិក និងចិន។ ស្របពេលជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង អាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ ចិន កំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និង​ក្រុងប៉េកាំង ជម្នះ​ការខ្វែងគំនិត និងធ្វើយ៉ាងណាកុំឱ្យភាពតានតឹងរាំងស្ទះកិច្ចពិភាក្សាកម្រិតខ្ពស់។ ប៉ុន្តែទន្ទឹមនឹងការទូត ភាគីទាំងពីរនៅតែបន្តចាត់វិធានការសេដ្ឋកិច្ចដាក់គ្នាទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៧ ខែសីហា។
ចិន និង​អាម៉េរិក
ដោយ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវឱ្យអាម៉េរិក និងចិន ជម្នះឧបសគ្គឱ្យបានមុនជំនួបកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ។ ការអំពាវនាវនេះធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសចិន លោក ដេវីត ភើឌូ (David Perdue) កាលពីថ្ងៃទី២៦ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា លោក Wang Yi បានជំរុញឱ្យភាគីទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខ្វែងគំនិតគ្នា និងលុបបំបាត់ឧបសគ្គ ដែលធ្វើឱ្យរាំស្ទះដល់ការផ្លាស់ប្តូរកម្រិតខ្ពស់។ លោក ក៏ទទួលស្គាល់ដែរថា ទំនាក់ទំនងចិន-អាម៉េរិក នៅតែប្រឈមហានិភ័យ និងបញ្ហាប្រឈមជាច្រើន។
គួររំឭកថា លោក ត្រាំ និងលោក ស៊ី ជីនភីង បានជួបគ្នាលើកចុងក្រោយនៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំនេះ ហើយបានព្រមព្រៀងរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព និងបន្តផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មជាបណ្ដោះអាសន្ន។ ជាការកត់សម្គាល់លោក ត្រាំ បានអញ្ជើញលោក ស៊ី ជីនភីង ធ្វើទស្សនកិច្ចនៅអាម៉េរិកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំនេះ ប៉ុន្តែភាគីចិនមិនទាន់បញ្ជាក់កាលបរិច្ឆេទជាផ្លូវការនៅឡើយទេ។

ទន្ទឹមនេះភាពតានតឹងនៅតែបន្តកើតមាន ដោយអាម៉េរិក រឹតបន្តឹងលើបច្ចេកវិទ្យាចិន ខណៈចិន ក៏ដាក់ទណ្ឌកម្ម និងរឹតបន្តឹងលើអង្គភាពអាម៉េរិកមួយចំនួន។ ជំនួបកំពូលដែលត្រូវបានរំពឹងទុកនេះនឹងក្លាយជាការសាកល្បងដ៏សំខាន់ថា តើមហាអំណាចធំបំផុតទាំងពីរអាចទប់ស្កាត់ការប្រកួតប្រជែងកុំឱ្យកាន់តែតានតឹងបាន ដែរឬយ៉ាងណា៕




អត្ថបទបន្ទាប់


តើសង្គ្រាមអាមេរិក-អ៊ីរ៉ង់ រយៈពេល៦ខែ​មក​នេះ បានជះផលប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុពិភពលោកធ្ងន់ធ្ងរកម្រិតណា?

សង្គ្រាមនៅអ៊ីរ៉ង់ ៦ខែមកនេះ មិនមែនគ្រាន់តែជាវិបត្តិនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែវាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង​។ តម្ល…

​​ចិន-ឥណ្ឌា ចាប់ដៃគ្នា ៖ តើតុល្យភាពអំណាចពិភពលោកនឹងប្រែប្រួលយ៉ាងណាខ្លះ?

​​ចិន និងឥណ្ឌា គឺជាមហាអំណាចយក្សទាំងពីរនៅតំបន់អាស៊ី ដែលជាប្រវត្តិសាស្ត្រតែងតែមានភាពរកាំរកូស និងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ ចុះប្រសិនប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ