ព័ត៌មាន

all news articles here

តើការយកពន្ធលើកប៉ាល់ដឹកទំនិញចិនរបស់អាម៉េរិកអាចជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអាម៉េរិក កម្រិតណាដែរ?

ដោយ​ សោម ស្រីពេជ្រ
ចិន និងអាម៉េរិក បានចាត់វិធានការតបតទៅវិញទៅមក ដែលធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរកាន់តែឡើងកម្តៅ ដោយក្នុងនោះចិន បានចាប់ផ្តើមយកថ្លៃសេវាចូលចតកំពង់ផែលើកប៉ាល់ដែលគ្រប់គ្រង ផលិត និងបើកបរដោយជនជាតិអាម៉េរិក ចាប់ពីថ្ងៃទី១៤ ខែតុលា ខណៈអាម៉េរិក ក៏បានអនុវត្តវិធានការដូចគ្នានេះលើកប៉ាល់ចិន ផងដែរ។ ការបង្កើនការយកថ្លៃសេវាចូលចតកំពង់ផែលើកប៉ាល់ចិននេះ កំពុងបង្កជាក្តីបារម្ភដល់ការដោះដូរពាណិជ្ជកម្មលើពិភពលោក ក៏ដូចជាការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក ព្រោះទំនិញកម្ពុជា ភាគច្រើនដឹកតាមកប៉ាល់របស់ចិន។