ព័ត៌មាន

all news articles here

អូស្ត្រាលី ផ្អាកផ្ដល់ទិដ្ឋាការដល់អ្នកទេសចរចាយក្បិតក្បៀតមកពីប្រទេសចំនួន២៤ រួមទាំងសិង្ហបុរី និងថៃ

ដោយ​ ​ ខេមបូណូមីស
ប្រទេសអូស្ត្រាលី បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ក្រុមអ្នកធ្វើដំណើរបែបទេសចរសម្ពាយ ឬអ្នកចូលចិត្តធ្វើដំណើរតែឯង មកពីប្រទេសចំនួន២៤ រួមទាំងថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ផងដែរ។ ការផ្លាស់ប្តូរគោលនយោបាយភ្លាមៗនេះ បានកើតឡើងខណៈដែលរដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំកញ្ចប់​វិធានការរឹតបន្តឹង​ទេសន្តរប្រវេសន៍កាន់តែទូលំទូលាយ ដែលអាចជះផលប៉ះពាល់យ៉ាងខ្លាំងទាំងលើក្រុមទេសចរវ័យក្មេង និងវិស័យកសិកម្មអូស្ត្រាលី ដែលតែងតែពឹងផ្អែកលើកម្លាំងពលករបរទេសតាមរដូវកាល។