ព័ត៌មាន

all news articles here

អាម៉េរិក ជំរុញឱ្យសម្ពន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីត្រៀមទប់ទល់ជាមួយចិន

ដោយ​ ​ ខេមបូណូមីស
ប្រធានមន្ទីរបញ្ចកោណរបស់អាម៉េរិក លោក ភីត ហេកសិត (Pete Hegseth) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានព្រមានថា សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធយកឈ្នះទៅលើប្រទេសចិន ប្រសិនបើកិច្ចខិតខំទប់ស្កាត់ចិន មិនបានជោគជ័យ។ ទន្ទឹមនឹងនេះអាម៉េរិក ក៏បានជំរុញឱ្យសម្ពន្ធមិត្តអាស៊ីពង្រឹងការសម្របសម្រួលផ្នែកយោធា និងបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។