បាតុភូត អែលនីណូ

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី កំពុងកាក់កបខ្លាំង ខណៈរលកកម្ដៅកំពុងបន្ដវាយប្រហារនៅទូទាំងតំបន់អឺរ៉ុប


ខណៈដែលទ្វីបអឺរ៉ុប កំពុងរងទុក្ខពីការវាយប្រហារដោយសីតុណ្ហភាពដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី ដូចជាក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង ក្រុមហ៊ុន Midea របស់ចិន និងក្រុមហ៊ុន Mitsubishi Electric របស់ជប៉ុនជាដើម បែរជាកំពុងរីករាយនឹងកំណើនការលក់ដ៏លឿនរបស់ពួកគេ។
បាតុភូត អែលនីណូ
ដោយ

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ គឺជារឿងធម្មតាទៅហើយនៅតាមអគារ តាមរថយន្ត និងនៅក្នុងផ្ទះសំបែងក្នុងទីក្រុងធំៗនានាទូទាំងតំបន់អាស៊ី ប៉ុន្តែវាជារឿងកម្រណាស់សម្រាប់ទ្វីបអឺរ៉ុប ប៉ុន្តែពេលនេះ ប្រជាជននៅអឺរ៉ុបកំពុងតែរវល់វីវក់នឹងការធ្វើយ៉ាងណាទប់ទល់នឹងកម្ដៅដែលកំពុងហក់ឡើងខ្លាំង ដោយសារឥទ្ធពលនៃបាតុភូត អែលនីណូ។ រលកកម្ដៅនេះ ក៏បានឆក់យកជីវិតមនុស្សអស់ជាច្រើន និងកំពុងរំខានដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងបង្ខំឱ្យបិទសាលារៀនមួយចំនួនត្រូវបិទទ្វារផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃទី២៦មិថុនានេះ។
ក្រុមហ៊ុន Samsung Electronics បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ តាមរយៈសេចក្តីថ្លែងការណ៍មួយថា "ជាមួយនឹងសីតុណ្ហភាពដែលត្រូវបានព្យាករថា នឹងកាន់តែហក់ឡើងខ្ពស់ថែមទៀតចាប់ពីខែមិថុនាតទៅនោះ ក្រុមហ៊ុនកូរ៉េមួយនេះ រំពឹងថា នឹងមានតម្រូវការម៉ាស៊ីនត្រជាក់ជាប់រហូត ពេញមួយរដូវក្ដៅដ៏ក្រហល់ក្រហាយនេះ"។ ក្រុមហ៊ុនបានបន្ថែមថា ទីផ្សារសំខាន់ៗ ដូចជាប្រទេសអ៊ីតាលី អេស្ប៉ាញ និងបារាំង កំពុងមានកំណើនការលក់ឡើងរហូតដល់ ២ខ្ទង់ ក្នុងឆមាសទី១ នៃឆ្នាំនេះ។
ក្រុមហ៊ុន Mitsubishi Electric របស់ប្រទេសជប៉ុនក៏បានឱ្យដឹងដែរថា ខ្លួនក៏កំពុងទទួលបានកំណើននៃតម្រូវការម៉ាស៊ីនត្រជាក់ពីតំបន់អឺរ៉ុបយ៉ាងច្រើនដូចគ្នាដែរ ដោយនៅតំបន់នោះ ការលក់ម៉ាស៊ីនត្រជាក់មានការកើនឡើងខ្លាំង ជាពិសេសនៅក្នុងប្រទេសបារាំង អេស្ប៉ាញ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលកំពុងរងការវាយប្រហារកាន់តែខ្លាំងឡើងដោយរលកកម្ដៅ»។
ចំណែកក្រុមហ៊ុន Midea របស់ប្រទេសចិនវិញ ក៏កំពុងមើលឃើញតម្រូវការដែលកើនឡើងយ៉ាងខ្លាំងសម្រាប់ម៉ាស៊ីនត្រជាក់របស់ខ្លួនដែរ ដោយក្រុមហ៊ុននេះបានឱ្យដឹងថា ការបញ្ជាទិញបានកើនឡើងច្រើនលើសលប់ ជាពិសេសក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនៃខែឧសភា រហូតដល់ម៉ាស៊ីនត្រជាក់១ទឹក មានតម្លៃសឹងតែស្មើនឹងម៉ាស៊ីនត្រជាក់ថ្មីទៅហើយ។
ក្រុមហ៊ុននេះ បានបន្ថែមថា ការលក់តាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-commerce នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងប្រហែល ៣៧% នៅក្នុងខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលការបញ្ជូនទំនិញទៅកាន់ប្រទេសអេស្ប៉ាញ អង់គ្លេស និងបារាំងបានកើនឡើងដល់ទៅជាង ១០០%៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


វៀតណាម ប្តូរយុទ្ធសាស្ត្រកសិកម្ម ផ្តោតលើតម្លៃបន្ថែមខ្ពស់ ដើម្បីជំរុញការនាំចេញឱ្យដល់ទំហំ ១០០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០

វៀតណាម កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រកសិកម្ម ពីការផ្ដោតលើបរិមាណផលិតកម្ម ងាកទៅផ្ដោតលើការបង្កើនតម្លៃ និងប្រាក់ចំណូលពីការប្រើប្រាស់ដីកសិកម្មឱ្យបា…

ឥទ្ធិពលការទូតចិន កំពុងស្ទុះឡើង តើអាម៉េរិក កំពុងបាត់បង់អំណាចជាភាពជាមេដឹកនាំពិភពលោក ឬយ៉ាងណា?

នៅឆមាសទី១នៃឆ្នាំ២០២៦ សមិទ្ធផលការទូត នយោបាយ និង សេដ្ឋកិច្ចចិន គឺបានឈានដល់ចំណុចមួយដែលសូម្បីតែសហរដ្ឋអាម៉េរិក ក៏អាចប៉ាន់ប្រមាណខុសដែរ ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ