មេដឹកនាំពិភពលោក

ឥទ្ធិពលការទូតចិន កំពុងស្ទុះឡើង តើអាម៉េរិក កំពុងបាត់បង់អំណាចជាភាពជាមេដឹកនាំពិភពលោក ឬយ៉ាងណា?


នៅឆមាសទី១នៃឆ្នាំ២០២៦ សមិទ្ធផលការទូត នយោបាយ និង សេដ្ឋកិច្ចចិន គឺបានឈានដល់ចំណុចមួយដែលសូម្បីតែសហរដ្ឋអាម៉េរិក ក៏អាចប៉ាន់ប្រមាណខុសដែរ ។ តួយ៉ាង មាន វត្តមានមេដឹកនាំកំពូលៗនៃប្រទេសជាង១០រូប ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន ជួបនឹងមេដឹកនាំកំពូលរបស់ចិន ដោយផ្ទាល់ ដោយរួមទាំងលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា និង ជាប្រមុខរដ្ឋស្តីទីផង។ ទាំងនេះ គឺជាសក្ខីកម្មបញ្ជាក់អំពីឥទ្ធិពលការទូត នយោបាយ និងសេដ្ឋកិច្ចដែលចិន កំពុងតែសម្រេចបាន ។
មេដឹកនាំពិភពលោក
ដោយ

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានទទួល​ស្វាគមន៍​មេដឹកនាំជាង ១០នាក់ហើយ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២​ក្នុងពិភពលោកមួយនេះ នៅតែមានឥទ្ធិពលការទូត នយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំង និងជាជម្រើស​ពឹងផ្អែកសម្រាប់ប្រទេសជាច្រើន ក្នុងបរិបទ ដែលសហរដ្ឋអាម៉េ​រិក​បានកំពុងតែបង្ហាញ​ពីចេតនានៃការ​បោះបង់តួនាទី ដែលខ្លួនធ្លាប់តែទទួលខុសត្រូវពីមុនមក ។
ជាក់ស្ដែង មេដឹកនាំបក្សកាន់អំណាចនៅកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើ​ដំណើរទស្សនកិច្ចនៅសប្ដាហ៍នេះ ព្រមទាំងបានជួបពិភាក្សាផ្ទាល់ជាមួយនឹងលោក ស៊ី ជីនពីងផងដែរ ។
តាមអត្ថបទវិភាគមួយដែលសរសេររួមគ្នាដោយ លោកស្រី អេមី ហកឃិន (Amy Hawkins) អ្នកសារព័ត៌មាន the Guadian នៅប៉េកាំង​ និង លោក អាឡាស្តែរ ម៉ាកក្រឌី (Alastair McCready) អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ បានលើកឡើងថា ចិន គឺពិតជាបានកំពុង​បង្ហាញ​នូវជម្រើស​មួយ​របស់ពិភពលោក ខណៈដែលសហរដ្ឋអាម៉េរិក ​កំពុងតែកាច់ចង្កូត​ដោយ លោក ដូណាល់ ត្រាំ ដែលជា​មេដឹកនាំ​ដែលមាន​ចរិតឆេវឆាវ ។
ជិត៦ខែមកនេះ ចិន បានបើកទ្វារទទួលមេដឹកនាំកំពូលប្រទេសជាច្រើន រាប់តាំងពីបង់ក្លាដេស កាណាដា បារាំង សហរដ្ឋអាម៉េ​រិក រុស្ស៊ី ប្រ៊ុយណេ ស៊ែប៊ី តាជីគីស្ថាន អងគ្លេស ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម មីយ៉ាន់ម៉ា និង កម្ពុជា ជាដើម ។
លោក វីលៀម យ៉ាង (William Yang) អ្នកវិភាគបញ្ហាអន្តរជាតិជាន់ខ្ពស់ម្នាក់ បាននិយាយថា បញ្ជីឈ្មោះ​មេដឹកនាំពិភពលោកដ៏វែងអន្លាយដែលធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយលោក ស៊ី ពិតជាសក្ខីកម្មដែលឆ្លុះបញ្ចាំង​ពីការទទួលស្គាល់កាន់តែខ្លាំងឡើង​អំពីឥទ្ធិពលជា​សកលរបស់ចិន​ ដែលកំពុងកើនឡើង។
លោក យ៉ាង បាននិយាយថា ចិនអាចប្រើប្រាស់រូបភាពនៃដំណើរទស្សនកិច្ចបែបនេះដើម្បី លើកកម្ពស់​ជម្រើសសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលខ្លួនបានគាំទ្រ ខណៈពេលដែលទំនុកចិត្ត​របស់​ប្រទេសទាំងនេះ ​លើសហរដ្ឋអាម៉េ​រិកកំពុងអន់ថយ"។
ជាការពិតមកដល់ពេលនេះ មហាយក្សចិន កំពុងបង្ហាញខ្លួនឯងថា ជាប្រភពនៃស្ថិរភាព ហើយសម្រាប់​ប្រទេសក្រីក្រ មហាយក្សចិន គឺជាប្រភពច្រកប្រាក់កម្ចី ដែលមិនសូវមានលក្ខខណ្ឌច្រើន ស្របពេល​ដែល​សហរដ្ឋអាមេរិកហាក់ទុកឱ្យពួកគេកាន់នៅរងាឯកោ។​
ពាក់ព័ន្ធនឹងតួនាទី ដែលពិភពលោកកំពុងតែសម្លឹងមកលើចិន កាសែត Global Times បានចុះផ្សាយអត្ថបទមួយដែលនិយាយថា ដំណើរទស្សនកិច្ចជាប់ៗគ្នារបស់មេដឹកនាំនានា ជាពិសេស ​គឺលោកត្រាំ និង​ពូទីន បានគូសបញ្ជាក់ពីឥទ្ធិពលការទូតរបស់ចិន ដែលកំពុងពង្រីក​របស់ខ្លួននៅលើ​ឆាកពិភពលោក”។
ស្របពេលដែលសហរដ្ឋអាម៉េ​រិក ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា កំពុងផ្តោតលើអា​ទិភាពក្នុងស្រុក និងបង្ហាញភាពមិនច្បាស់លាស់ចំពោះតួនាទីដឹកនាំសកល ប្រទេស​ជាច្រើន​បានខិតខំបង្កើន​ទំនាក់ទំនងជាមួយចិន ដើម្បីធ្វើពិពិធកម្មដៃគូ និងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ ទោះជាយ៉ាងណា ការកើនឡើងនៃឥទ្ធិពលរបស់ចិន មិនមានន័យថា ប៉េកាំងបានជំនួសតួនាទី​របស់សហរដ្ឋអាម៉េ​រិកនៅ​ក្នុងប្រព័ន្ធអន្តរជាតិរួចហើយនោះទេ ព្រោះចិន នៅតែប្រឈមនឹងការសង្ស័យ និងការរិះគន់ពីប្រទេសមួយចំនួនអំពីគោលនយោបាយពាណិជ្ជកម្ម សិទ្ធិមនុស្ស និងឥទ្ធិពលភូមិសាស្ត្រ​នយោបាយរបស់ខ្លួន។ ដូច្នេះ អ្វីដែលកំពុងកើតឡើងអាចត្រូវបានមើលឃើញថា ជាការប្រែប្រួល​ឆ្ពោះទៅរកពិភពលោ​កពហុប៉ូល ដែលចិន កំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ ប៉ុន្តែមិនទាន់​ជាមហាអំណាចតែមួយ ដែលអាចកំណត់ទិសដៅរបស់ប្រព័ន្ធអន្តរជាតិបាននៅឡើយទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី កំពុងកាក់កបខ្លាំង ខណៈរលកកម្ដៅកំពុងបន្ដវាយប្រហារនៅទូទាំងតំបន់អឺរ៉ុប

ខណៈដែលទ្វីបអឺរ៉ុប កំពុងរងទុក្ខពីការវាយប្រហារដោយសីតុណ្ហភាពដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់នៅអាស៊ី ដូចជាក្…

តើឥណ្ឌូនេស៊ី ពិតជាបើកទ្វារទទួលលុយកខ្វក់ ដើម្បីកសាងជាតិ មែនឬ?

អ្នកវិភាគព្រមានថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុថ្មីមួយរបស់ប្រទេសឥណ្ឌូនេស៊ី អាចនឹងបង្កើតជាចន្លោះប្រហោងដ៏ធំ ដែលបើកឱកាសឱ្យកញ្ចប់មូលនិធិមានប្រភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ