ព័ត៌មាន

all news articles here

តើតម្លៃសំបុត្រយន្តហោះ និងការហោះហើររវាងកម្ពុជា និងថៃ មានការប្រែប្រួលយ៉ាងណា ក្រោយមានការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ?

ដោយ​ សោម ស្រីពេជ្រ
មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា មកទល់ពេលនេះ ការហោះហើរចេញចូលរវាងប្រទេសកម្ពុជា និងថៃ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើទោះបីជាស្ថានភាពនៃការវាយប្រហារគ្នារវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែតានតឹងយ៉ាងណាក្តី។ ជាមួយគ្នានេះតម្លៃសំបុត្រយន្តហោះធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ ដែលបានហក់ឡើងទ្វេដងពេលកម្ពុជា និងថៃ ផ្ទុះអាវុធដាក់ដំបូង ក៏បានវិលមករកភាពល្អប្រសើរឡើងវិញផងដែរ។ នេះបើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យទេសចរណ៍។