វិស័យដឹកជញ្ជូន

តើភាពចលាចលនៅតំបន់អឺរ៉ុបបច្ចុប្បន្ន​អាចធ្វើឱ្យប៉ះដល់ការនាំចេញរបស់កម្ពុជាទៅកាន់តំបន់នេះទេ?


ភាពចលាចលនៅតាមបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីការធ្វើបាតុកម្មទ្រង់ទ្រាយធំ ព្រមជាមួយការគំរាមកំហែងវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើមកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ចរបស់តំបន់នេះ។
វិស័យដឹកជញ្ជូន
ដោយ

តាមរយៈភាពមិនច្បាស់លាស់ទាំងនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា វាកំពុងបង្កើតជាក្តីបារម្ភថ្មីមួយសម្រាប់វិស័យនាំចេញរបស់កម្ពុជាទៅកាន់តំបន់អឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏សំខាន់មួយ នៃផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា។ តើភាពចលាចលនៅតំបន់អឺរ៉ុបបច្ចុប្បន្ន​អាចជះឥទ្ធិពលយ៉ាងណាដល់ការនាំចេញរបស់កម្ពុជាទៅកាន់តំបន់នោះនាពេលខាងមុខ?

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជា្រវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា តំបន់អឺរ៉ុបបច្ចុប្បន្នហាក់មានភាពចលាចលចលយ៉ាងខ្លាំង ក្រោយពីមានការផ្ទុះបាតុកម្មរបស់ពលរដ្ឋ រួមទាំងការជ្រៀតជ្រែកពីខាងក្រៅទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលគំរាមកំហែងដល់សន្តិសុខសាធារណៈ និងសន្តិសុខស្បៀង។ បើតាមអ្នកជំនាញរូបនេះ ឬសគល់នៃបញ្ហាទាំងនេះ គឺបណ្តាលមកពីឥទ្ធិពលនៃបញ្ហាសង្គ្រាមនៅអឺរ៉ុបធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងតំបន់នោះ តាមរយៈការឡើងថ្លៃប្រេងឥន្ធនៈ និងការចំណាយជីវភាពរស់នៅរបស់ពលរដ្ឋ ព្រមទាំងការខ្វះខាតថវិកាគាំពារសង្គមពីរដ្ឋ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះអាចនឹងទាញទម្លាក់ការនាំចេញទំនិញក្នុងវិស័យកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយឱ្យធ្លាក់ចុះ ដ្បិតជីវភាពពលរដ្ឋនៅតំបន់នោះជួបការលំបាក ធ្វើឱ្យតម្រូវការប្រើប្រាស់មួយចំនួនត្រូវថមថយ។

ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ជុំវិញបញ្ហាសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ានាពេល​នេះកំពុងធ្វើឱ្យប្រជាពលរដ្ឋក្នុងប្រទេសអ្នកប្រើប្រាស់រងគ្រោះធ្ងន់ធ្ងរ ដែលចង់ ឬមិនចង់ ស្ថានភាពនេះនឹងបង្កឱ្យមានការថយចុះកម្លាំងបញ្ជាទិញពីទីផ្សារកម្ពុជានាពេលខាងមុខ។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ថា កម្ពុជាចាំបាច់ត្រូវពង្រឹងការធ្វើពិពិធកម្មទីផ្សារ ដោយពង្រីកទីផ្សារនាំចេញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយតាមរយៈការជំរុញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសផ្សេងៗទៀតដែលមិនមានជម្លោះឱ្យបានកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថា តំបន់អឺរ៉ុប គឺជាទីផ្សារនាំចេញដ៏សំខាន់មួយរបស់កម្ពុជាដោយនៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់តំបន់នេះក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារកើនឡើងជាង១៤% បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជានាំចូលពីតំបន់អឺរ៉ុបវិញមានទំហំជាង៧រយលានដុល្លារកើនឡើងជាង១៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍កម្ពុជានៅឆ្នាំ២០២៧ អាចមានសញ្ញាងើបឡើងវិញទេ?

តើវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៧ អាចមានសញ្ញាងើបឡើងវិញ ឬយ៉ាងណា? អ្នកជំនាញក្នុងវិស័យនេះបានអះអាងថា ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបា…

អ្នកជំនាញបារម្ភពីការ​ឆ្លងជំងឺសត្វចិញ្ចឹម ខណៈការលួចនាំ​ចូលសាច់សត្វពីប្រទេសជិតខាងនៅតែបន្តកើតមាន

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចេញមុខព្រមានជាថ្មី អំពីសកម្មភាពលួចនាំចូលសាច់សត្វ និងពងមាន់ខុសច្បាប់ពីប្រទេសជិតខាង ដែលនៅតែបន្តកើតមានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ