មេដឹកនាំអាស៊ាន

អ្នកវិភាគជំរុញឱ្យអាស៊ាន បង្កើត«សហភាពគយរួម»ដើម្បីទប់ទល់នឹងវិធានការពន្ធគយរបស់មហាអំណាច


ស្ថិតក្នុងបរិបទដែលសង្គ្រាមពន្ធគយ កំពុងត្រូវបានយកមកធ្វើជាអាវុធភូមិសាស្ត្រនយោបាយ និងជាឧបករណ៍ដាក់សម្ពាធពាណិជ្ជកម្មម្ដងហើយម្ដងទៀតពីសំណាក់ប្រទេសមហាអំណាច គំនិតផ្តួចផ្តើមដ៏ចាស់វស្សាស្តីពីការបង្កើតសហភាពគយអាស៊ាន ឬ ASEAN Customs Union កំពុងកម្រើកឡើងវិញ។
មេដឹកនាំអាស៊ាន
ដោយ

អត្ថបទវិភាគមួយរបស់សារព័ត៌មាន The Diplomat បានគូសបញ្ជាក់ថា វាដល់ពេលវេលាសមស្របហើយដែលអាស៊ានត្រូវចាប់ផ្តើមសិក្សាឡើងវិញនូវចក្ខុវិស័យនេះ ដើម្បីច្របាច់បញ្ចូលទីផ្សារក្នុងតំបន់ឱ្យទៅជាធ្លុងមួយក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងអំណាចចរចារួមដ៏មានឥទ្ធិពលប្រឈមមុខនឹងមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទោះបីជាបច្ចុប្បន្នអាស៊ានបានពង្រីកខ្លួនរហូតមានសមាជិក១១ប្រទេស និងបានអនុវត្តតំបន់ពាណិជ្ជកម្មសេរី ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទំនិញដោយមិនជាប់ពន្ធចម្បងៗក៏ដោយ ប៉ុន្តែចំណុចខ្សោយជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់ប្លុកនេះ គឺការបែកខ្ញែក នៃប្រព័ន្ធពន្ធគយ និងច្បាប់ពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសសមាជិកនីមួយៗ។ ភាពស្មុគស្មាញនៃច្បាប់ផ្សេងៗគ្នានេះ បានធ្វើឱ្យអាស៊ានងាយរងគ្រោះ និងខ្វះកម្លាំងសហការក្នុងការចរចាពាណិជ្ជកម្មជាមួយភាគីខាងក្រៅ។
ជាប្រវត្តិសាស្ត្រគំនិតបង្កើត«សហភាពគយអាស៊ាន»ធ្លាប់ត្រូវបានប្រទេសហ្វីលីពីនស្នើឡើងកាលពី៤០ ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ១៩៨៦ ប៉ុន្តែត្រូវបានរងបរាជ័យ ដោយសារការបដិសេធពីឥណ្ឌូណេស៊ី និងសិង្ហបុរី។ កាលណោះពាណិជ្ជកម្មផ្ទៃក្នុងអាស៊ានមានត្រឹមប្រមាណ២០%ប៉ុណ្ណោះ នៃទំហំពាណិជ្ជកម្មសរុប ដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនពឹងផ្អែកស្ទើរទាំងស្រុងលើទីផ្សារមហាអំណាចខាងក្រៅ។
ប៉ុន្តែសម្រាប់បរិបទសេដ្ឋកិច្ចសកលនៅពេលនេះ ស្ថានការណ៍បានផ្លាស់ប្តូរទាំងស្រុង ដែលបានជំរុញឱ្យអាស៊ាសនកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនទៅជាមូលដ្ឋានផលិតកម្មដ៏សំខាន់លើផលិតផលយុទ្ធសាស្ត្រជាច្រើន។ ការបង្កើតសហភាពគយនឹងធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមានភាពងាយស្រួល ក្រោមក្របខ័ណ្ឌច្បាប់ និងទីផ្សាររួមតែមួយ។ នៅពេលមហាអំណាចប្រើប្រាស់ពន្ធគយជាឧបករណ៍ជំរិត និងដាក់សម្ពាធ ការមានអត្រាពន្ធគយរួម នឹងផ្តល់ឱ្យអាស៊ាននូវខែលការពារផ្លូវច្បាប់ដ៏រឹងមាំ និងកម្លាំងចរចាតែមួយ ដែលមហាអំណាចមិនអាចបំបែក ឬដាក់សម្ពាធលើប្រទេសណាមួយដោយឡែកបានឡើយ។
ក្រុមអ្នកវិភាគបានសន្ធិដ្ឋានថា សហភាពគយអាស៊ានមិនត្រឹមតែជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់វិស័យឧស្សាហកម្ម និងខ្សែច្រវាក់តម្លៃក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាអាវក្រោះការពារសេដ្ឋកិច្ចដ៏មានប្រៀបសម្រាប់តំបន់ទាំងមូលក្នុងការប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៃភូមិសាស្ត្រនយោបាយសកលនាពេលអនាគត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាម៉េរិក និងអឺរ៉ុបបង្ហាញក្តីបារម្ភអំពីអតិផរណា ខណៈការរំពឹងទុកអំពីការដំឡើងការប្រាក់ថយចុះ

អតិផរណានៅតែជាបញ្ហាដែលអ្នកកំណត់គោលនយោបាយរូបិយវត្ថុយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែទិន្នន័យការងារ​នៅអាម៉េរិក ដែលចុះខ្សោយ និងភាពតានតឹងក្នុងទី…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ឱ្យក្រុមហ៊ុន AI ទទួលខុសត្រូវចំពោះហានិភ័យ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែ​ប្រសិនបើបច្ចេកវិទ្យានេះបង្កហានិភ័យ តើអ្នកណាត្រូវទទួលខុសត្រូវ? រដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ