អាម៉េរិក ចង់ឱ្យ AI រីកចម្រើនលឿន តែត្រូវ​តែមានសុវត្ថិភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ឱ្យក្រុមហ៊ុន AI ទទួលខុសត្រូវចំពោះហានិភ័យ និងស្វែងរកដំណោះស្រាយដោយខ្លួនឯង


បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែ​ប្រសិនបើបច្ចេកវិទ្យានេះបង្កហានិភ័យ តើអ្នកណាត្រូវទទួលខុសត្រូវ? រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) ​បានលើកឡើងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ AI ត្រូវទទួល​តែខុសត្រូវចំពោះហានិភ័យ ដែលអាចកើតមាន ហើយត្រូវ​ស្វែងរកដំណោះស្រាយដោយខ្លួនឯង។ លោក​​បាន​សង្កត់ធ្ងន់ថា ការព្រមានអំពីគ្រោះថ្នាក់ដោយគ្មានដំណោះស្រាយ គឺគ្មាន​ភាពជាអ្នកដឹកនាំនោះឡើយ។
អាម៉េរិក ចង់ឱ្យ AI រីកចម្រើនលឿន តែត្រូវ​តែមានសុវត្ថិភាព
ដោយ

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន អេកសៀស ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន បានរិះគន់ការព្រមានរបស់ថ្នាក់ដឹកនាំមួយចំនួនក្នុងវិស័យ AI អំពីហានិភ័យធ្ងន់ធ្ងរ ដែលបច្ចេកវិទ្យានេះអាចបង្កដល់មនុស្សជាតិ ដោយចាត់ទុកថា ការព្រមានបែបភ័យខ្លាចដោយគ្មានដំណោះស្រាយ គឺមិនមានប្រយោជន៍ឡើយ។
គួររំឭកថា កាលពីអំឡុងខែកញ្ញា នាយកប្រតិបត្តិក្រុមហ៊ុន Anthropic លោក ដារីអ៊ូ អាម៉ូដេ (Dario Amodei), នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក សេម អាល់មេន (Sam Altman) និងស្ថាបនិកក្រុមហ៊ុន xAI លោក អេឡិន ម៉ាស (Elon Musk) បានអំពាវនាវឱ្យបន្ថយល្បឿន នៃការអភិវឌ្ឍប្រព័ន្ធ AI ជឿនលឿនបំផុត។ ចំណែកឯសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Bill Gates) ក៏បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន និងជំរុញឱ្យរដ្ឋាភិបាលដាក់ចេញបទប្បញ្ញត្តិគ្រប់គ្រង AI ផងដែរ។
ទោះជាយ៉ាងណាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអំពាវនាវឱ្យមានបទប្បញ្ញត្តិសហព័ន្ធថ្មី ដើម្បីគ្រប់គ្រង AI ដោយលើកឡើងថា អាម៉េរិកត្រូវតែរក្សាភាពនាំមុខរបស់ខ្លួនលើប្រទេសចិន។ លោក ស្កុត បេសសេន ក៏គាំទ្រជំហរនេះដែរ ដោយបញ្ជាក់ថា អាម៉េរិកចង់ជំរុញការអភិវឌ្ឍ AI ឱ្យបន្តទៅមុខប្រកបដោយសុវត្ថិភាព គឺមិនមែនបញ្ឈប់ការរីកចម្រើននោះទេ។
ទន្ទឹមនឹងនេះ លោក ក៏បានលើកឡើងពីផែនការបង្កើតប្រព័ន្ធជូនដំណឹងរវាងអាម៉េរិក និងចិន ដើម្បីចែករំលែកព័ត៌មានអំពីឧប្បត្តិហេតុធ្ងន់ធ្ងរបង្កឡើងដោយ AI និងជួយទប់ស្កាត់ហានិភ័យ មុនពេលបញ្ហារីករាលដាលជាសកល។ តែយ៉ាងណាលោកបានព្រមានថា ឧបករណ៍ AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះការការពារសុវត្ថិភាពគ្រប់គ្រាន់ អាចនឹងត្រូវបានប្រើប្រាស់ខុសគោលដៅ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការបង្កការគំរាមកំហែងជីវសាស្ត្រផងដែរ។ សម្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិករូបនេះ បញ្ហាប្រឈម គឺការរក្សាល្បឿននៃការអភិវឌ្ឍ AI ទន្ទឹមនឹងការធានាថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវទទួលខុសត្រូវចំពោះហានិភ័យដែលបច្ចេកវិទ្យានេះអាចបង្កឡើង៕




អត្ថបទបន្ទាប់


អ្នកវិភាគជំរុញឱ្យអាស៊ាន បង្កើត«សហភាពគយរួម»ដើម្បីទប់ទល់នឹងវិធានការពន្ធគយរបស់មហាអំណាច

ស្ថិតក្នុងបរិបទដែលសង្គ្រាមពន្ធគយ កំពុងត្រូវបានយកមកធ្វើជាអាវុធភូមិសាស្ត្រនយោបាយ និងជាឧបករណ៍ដាក់សម្ពាធពាណិជ្ជកម្មម្ដងហើយម្ដងទៀតពីសំណាក់ប្រទេស…

​​វៀតណាម ដាក់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់១២,៥% នៅត្រីមាសទី៤ ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ចពីរខ្ទង់នៅឆ្នាំនេះ

ទោះបីជាកំពុងគ្រងតំណែងជាខ្លាកំណាចសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ានជាមួយនឹងអត្រាកំណើនខ្ពស់គួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំកំពូលរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ