លំនៅឋានអារ៉ាខាវ៉ា ២ គឺជាគម្រោងលំនៅឋានសហកម្មសិទ្ធិ ដែលវិនិយោគ ១០០% ដោយវិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យក្នុងប្រទេសកម្ពជា ជប៉ុន ហុងកុង និងអូស្រ្តាលី ។
គម្រោងនេះត្រូវបានអភិវឌ្ឍឡើងតាមលំនាំគម្រោងលំនៅឋានអារ៉ាខាវ៉ា ១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានអត្រាលក់លើសពី ៩០% ប្រគល់យូនីតជូនភ្ញៀវលើសពី ៨០% និងមានប្រជាជនរស់នៅយ៉ាងច្រើនកុះករជាង ៥,០០០ នាក់នាពេលបច្ចុប្បន្ន ។
ការអភិវឌ្ឍគម្រោងទី២ នេះ ត្រូវបានសាងសង់លើផ្ទៃដីជិត ០.៤ ហិកតា មាន ២ ប្លុក (ស្មើនឹង ៤ អគារ) កម្ពស់ ២២ ជាន់ និងមានយូនីតសរុបចំនួន ៩៦០ យូនីត ដែលជាប្រភេទយូនីតស្ទូឌីយោ និងយូនីតបន្ទប់គេងមួយ។ បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងរលូនតាមផែនការដែលបានកំណត់ ដោយគ្រោងអគារត្រូវបានបញ្ចប់ទាំងស្រុង ហើយក្រុមហ៊ុនកំពុងផ្តោតលើការងារដេគ័របញ្ចប់ ដើម្បីធានាការប្រគល់សោជូនអតិថិជនចូលរស់នៅក្នុងឆមាសទី១ ឆ្នាំ២០២៧ ខាងមុខនេះ ។
លំនៅឋានអារ៉ាខាវ៉ា ២ ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ដោយអតិថិជនអាចបង់រំលស់ប្រចាំខែត្រឹមតែចាប់ពី $180 ឡើងទៅ ដោយការប្រាក់ 0% រហូតដល់ទៅ ៤២ ខែ និងមិនមានប្រាក់កក់ ជាមួយនឹងការផ្ទេរកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃ។ សម្រាប់ការទិញយូនីតក្នុងឱកាសដ៏ពិសេសនេះ លោកអ្នកនឹងទទួលបានទូទឹកកកមួយគ្រឿងភ្លាមៗ រហូតរង្វាន់អស់ពីស្តុក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងបុគ្គលិកផ្នែកលក់៖ 012 582 999 / 098 999 589
សូមរួសរាន់ តម្លៃគម្រោងនឹងកើនឡើងបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។