អត្ថបទពាណិជ្ជកម្ម

«លុយចូលភ្លាម ឮសម្លេងភ្លែតមិនបាច់មើលអេក្រង់!»


លក់ដូរដាច់ខ្លាំង រវល់ដៃរកតែពេលលើកទូរសព្ទមើលមិនចង់បានមែនទេ? ឈប់បារម្ភទៀតទៅ! ឥឡូវនេះ ACLEDA Super App បានបង្កើតមុខងារថ្មីកាន់តែពិសេស និងអស្ចារ្យជាងមុន! កាន់តែងាយស្រួល កាន់តែចំណេញពេល ជាមួយមុខងារ “Amount Sound Alert” (សម្លេងប្រាប់ចំនួនទឹកប្រាក់) ដែលត្រូវបានអាប់ដេតថ្មី។
«លុយចូលភ្លាម ឮសម្លេងភ្លែតមិនបាច់មើលអេក្រង់!»
ដោយ

កាលពីមុន៖ លឺសម្លេងទឹកប្រាក់តែពេលយើងស្កេនទូទាត់ ផ្ទេរប្រាក់ ឬបង់ប្រាក់ចេញប៉ុណ្ណោះ។
ឥឡូវនេះ៖ រាល់ពេលមានអតិថិជន ឬអ្នកណាក៏ដោយផ្ញើ ផ្ទេរ ឬទូទាត់ប្រាក់ចូលមកគណនីរបស់អ្នក គឺមានសម្លេងប្រាប់ចំនួនទឹកប្រាក់ចូលភ្លាមៗតែម្តង!

លោក ផល សុខចំរើន ប្រធានប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា៖ «យើងតែងតែស្តាប់ និងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជន។ មុខងារ Amount Sound Alert ថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យការទូទាត់ និងការទទួលប្រាក់មានភាពងាយស្រួល រហ័ស និងមានទំនុកចិត្តកាន់តែខ្ពស់ ជាពិសេសសម្រាប់អាជីវករ និងអ្នកប្រកបអាជីវកម្មប្រចាំថ្ងៃ ដែលត្រូវការភាពរហ័សរហួនក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ»។
មុខងារថ្មីនេះបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនទូទៅព្រោះ៖
• មិនបាច់ចុចមើលទូរសព្ទ៖ ឮសម្លេងដឹងចំនួនលុយចូលភ្លាម មិនបាច់ខាតពេលលើកទូរសព្ទមកផ្ទៀងផ្ទាត់ ឬបង្ហាញគ្នា។
• លក់ដូរកាន់តែរលូន៖ រវល់ដៃខ្ចប់អីវ៉ាន់ឱ្យម៉ូយ ក៏ដឹងថា លុយចូលគ្រប់ចំនួនដែរ ដោយមានទំនុកចិត្តខ្ពស់ ច្បាស់លាស់ ងាយស្រួល ទាំងអ្នកលក់ទាំងអ្នកទិញ។
ACLEDA Super App ៖ សម្បូរទៅដោយពហុសេវាធនាគារស្ថិតក្នុងដៃអ្នក លើសពីអេបធម្មតា ព្រោះនេះជាអ្វីដែលខ្មែរធ្វើបាន ដើម្បីជួយសម្រួលដល់ការរស់នៅ និងអាជីវកម្មរបស់ប្រជាជនខ្មែរយើង!
តស់! កុំភ្លេចចូលទៅ Update អេបរបស់អ្នកទៅជំនាន់ចុងក្រោយ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះទាំងអស់គ្នា!
ដើម្បីបើកមុខងារថ្មីនេះ៖
- សូមចូលកម្មវិធី អេស៊ីស៊ូភើអេប
- ចុចលើ "ម៉ឺនុយ" → "កំណត់មុខងារផ្សេងៗ"
- ជ្រើសរើស "បញ្ជាក់ទឹកប្រាក់ជាសំឡេង"
- ជ្រើសរើសភាសាសំឡេង (ខ្មែរ អង់គ្លេស ឬចិន)
- បើកសំឡេងទឹកប្រាក់ចូល និងទឹកប្រាក់ចេញ




អត្ថបទបន្ទាប់


ក្រុមហ៊ុន អារ៉ាខាវ៉ា ប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃគម្រោង «លំនៅឋានអារ៉ាខាវ៉ា ២» ក្បែររង្វង់មូលកួរស្រូវ

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារទាំងស្រុងនៃ «លំនៅឋានអារ៉ា…

អ្នកគេចវេះពីកាតព្វកិច្ចយោធាអាចជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ

អ្នកគេចវេះពីការអនុវត្តកាតព្វកិច្ចយោធាអាចប្រឈមនឹងជាប់ពន្ធនាគារពី៦​ខែទៅ៥ឆ្នាំទៅតាមស្ថានភាពរបស់ប្រទេសជាតិ។ នេះបើយោងតាមច្បាប់ ស្តីពី កាតព្វក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ