អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន លី ហួ រ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅខេត្តសៀមរាប


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម ក្នុងព្រឹត្តិការណ៍ "ទិវាធានារ៉ាប់រងកម្ពុជា ២០២៦" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ខែមេសា ឆ្នាំ ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ ត្រូវបានរៀបចំឡើងដោយនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ក្រុមហ៊ុន លី ហួ រ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅខេត្តសៀមរាប
ដោយ
អំពី SBILH

ក្នុងអំឡុងពេលនៃកម្មវិធីនេះ សាធារណជនយ៉ាងច្រើនកុះករបានអញ្ជើញមកទស្សនា និងសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពីដំណោះស្រាយធានារ៉ាប់រង ដែលជាបង្អែកហិរញ្ញវត្ថុដ៏រឹងមាំ ក្នុងការការពារបុគ្គល ក្រុមគ្រួសារ សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទ ពីហានិភ័យនានាដែលកើតឡើងដោយយថាហេតុ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនក្នុងយុគសម័យថ្មី ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានដាក់បង្ហាញនូវផលិតផលធានារ៉ាប់រងដ៏សម្បូរបែប រួមមាន៖ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រប់ហានិភ័យលើទ្រព្យសម្បត្តិ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងសម្រាប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ធានារ៉ាប់រងអាជីវកម្ម និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនប្រភេទទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជននៅកម្ពុជា។

ក្រៅពីការផ្តល់ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនក៏បានបង្កើតបរិយាកាសរីករាយនៅតាមស្តង់តាមរយៈសកម្មភាពចម្រុះ ដូចជាការចែករំលែកចំណេះដឹងអំពីផលិតផលធានារ៉ាប់រង ការលេងហ្គេមកម្សាន្ត និងការផ្តល់ជូននូវកញ្ចប់អត្ថប្រយោជន៍ពិសេសៗ និងកាដូអនុសាវរីយ៍ ជាច្រើនដល់អ្នកចូលរួម។

វត្តមានរបស់ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ក្នុងថ្ងៃនេះ មិនត្រឹមតែជាការបង្ហាញពីភាពរឹងមាំ ក្នុងវិស័យធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ពីក្រុមហ៊ុន ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បរិច្ចាគថវិកាជាង ៨ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ នៅថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ