អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បរិច្ចាគថវិកាជាង ៨ លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ដោយនាំយកថវិកាបរិច្ចាគសរុបចំនួន ៨,១៧១,៥០០ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងខេត្តសៀមរាប ដើម្បីគាំទ្រដល់បេសកកម្មពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។
“រួមគ្នាប្រើប្រាស់ធានារ៉ាប់រង លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺរួមគ្នាជួយដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ”
ដោយ
អំពី SBILH

ថវិកាសប្បុរសធម៌ដែលបានបរិច្ចាគនេះ គឺជាចំណែកមួយនៃប្រាក់ចំណូលដែលបានមកពីការលក់ធានារ៉ាប់រងរបស់ក្រុមហ៊ុន ដែលសបញ្ជាក់ថា រាល់ការគាំទ្ររបស់អតិថិជនលើសេវាកម្មធានារ៉ាប់រងពី ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាការរួមចំណែកដល់ការងារសប្បុរសធម៌។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសការយកចិត្តទុកដាក់លើសុខភាព និងអនាគតរបស់កុមារដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

តំណាងក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានមានប្រសាសន៍ថា៖

ការបរិច្ចាគនេះគឺជាការឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកដល់សុខុមាលភាពសង្គម។ ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសរួមគ្នារបស់អតិថិជន និងបុគ្គលិកយើងទាំងអស់ ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសសង្គ្រោះជីវិតដល់កុមារកម្ពុជា។ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តគាំទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយដល់គ្រួសារដែលខ្វះខាត។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន នឹងនៅតែបន្តសកម្មភាពសង្គមផ្សេងៗទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ និងកសាងសង្គមកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន។

អំពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុន SBI Holdings មកពីប្រទេសជប៉ុន។ ក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងទូទៅយ៉ាងសម្បូរបែប រួមមាន ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល និងផលិតផលធានារ៉ាប់រងផ្សេងៗទៀតជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា។




អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីបារាំង ព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចសកលប្រសិនបើសង្គ្រាមនៅជម្ឈិមបូព៌ាមិនបញ្ចប់ឆាប់ៗ

កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់អាណាចក្រទំនិញម៉ាកប្រណីត LVMH លោក បឺណាត អាណូត (Bernard Arnault) បានចេញមុខព្រមានធ្ងន់ៗពីលទ្ធភា…

ក្រុមហ៊ុន លី ហួ រ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅខេត្តសៀមរាប

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន បានចូលរួម ក្នុងព្រឹត្តិការណ៍ "ទិវាធានារ៉ាប់រងកម្ពុជា ២០២៦" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ