អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន និងក្រុមហ៊ុន BYD Cambodia ចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនុកចិត្តលើសេវាធានារ៉ាប់រងសម្រាប់រថយន្ត


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ដែលជាក្រុមហ៊ុនធានារ៉ាប់រងទូទៅឈានមុខនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ បានចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងរថយន្តដ៏ល្អឥតខ្ចោះ និងបង្កើនទំនុកចិត្តខ្ពស់បំផុតដល់អតិថិជនដែលប្រើប្រាស់រថយន្ត BYD និង DENZA គ្រប់ម៉ូឌែល។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន និងក្រុមហ៊ុន BYD Cambodia ចាប់ដៃគូជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនុកចិត្តលើសេវាធានារ៉ាប់រងសម្រាប់រថយន្ត
ដោយ
អំពី BYD SBILH

ការចាប់ដៃគូយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាមួយ គឺការផ្តល់ជូនអតិថិជន ដែលជាម្ចាស់រថយន្ត BYD និង​ DENZA ទាំងអស់ មិនថា រថយន្តប្រភេទណា ឬម៉ូឌែលណានោះទេ គឺនឹងទទួលបាន​នូវសេវាកម្ម​ធានារ៉ាប់រងដែលទូលំទូលាយ ឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់បំផុត។ តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនក្រុមហ៊ុន BYD Cambodia​ នឹងទទួលបាននូវកញ្ចប់សេវាធានារ៉ាប់រងពិសេស ដែលត្រូវបានរចនាឡើង​យ៉ាងសម្រិតសម្រាំងពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ដែលគ្របដណ្តប់លើការការពារគ្រប់ជ្រុងជ្រោយ ព្រមទាំងសេវាកម្មថែទាំ និងជួសជុលស្តង់ដារពីរោងចក្រផ្ទាល់ពីក្រុមហ៊ុន BYD Cambodia។

តាមរយៈកិច្ចសហការនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
· ទទួលបានការធានារ៉ាប់រងលើរថយន្ត BYD និង​ DENZA គ្រប់ម៉ូឌែលជាមួយលក្ខខណ្ឌពិសេស និងតម្លៃសមរម្យបំផុត។
· ផ្តល់នូវសេវាធានារ៉ាប់រងយានយន្តដែលមានទំនុកចិត្តខ្ពស់ និងងាយស្រួល។
· ផ្តល់ការដោះស្រាយសំណងឆាប់រហ័ស ២៥ រាជធានី-ខេត្ត និងមានប្រសិទ្ធភាពដល់អតិថិជន។
· ការគាំទ្រផ្នែកជួសជុល និងសេវាកម្មក្រោយការលក់ប្រកបដោយគុណភាព
· ការផ្តល់ជូនដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យថ្មី
ការចុះ MOU នេះ គឺជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើន និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ ក្នុងការសហការគ្នាដើម្បីបម្រើផលប្រយោជន៍ និងផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងដែលមានគុណភាពខ្ពស់ និងបង្កើតភាពជាដៃគូជាមួយស្ថាប័នឈានមុខ ដើម្បីផ្តល់នូវទំនុកចិត្ត ភាពងាយស្រួល និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនអតិថិជនគ្រប់ពេលវេលា។
“រួមគ្នាប្រើប្រាស់ធានារ៉ាប់រង លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺរួមគ្នាជួយដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ”




អត្ថបទបន្ទាប់


វៀតណាម ត្រៀមរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេស ក្រោយចំនួនអ្នកទេសចរកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា ខ្លួននឹងពង្រឹងយន្តការគ្រប់គ្រងលើជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើដំណើរចេញចូលប្រទេសវៀតណាម។ ទោះជាយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ