ហ្វ្រង់កូហ្វូនី

តើការតាំងបង្ហាញប្រាសាទបុរាណខ្មែរ ដែលរងការបំផ្លាញពីថៃ នៅក្នុងកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ជួយលើកកម្ពស់មរតកវប្បធម៌ និងដាក់សម្ពាធលើថៃ យ៉ាងណាដែរ?


ផលិតផលសក្តានុពលខ្មែរយ៉ាងច្រើនសម្បូរបែបមកពីគ្រប់ទិសទីនៅទូទាំងប្រទេស ត្រូវបានយកមកប្រមូលផ្តុំគ្នាបង្ហាញវត្តមាននៅក្នុង ភូមិហ្រ្វង់កូហ្វូនី ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិពិសេសមកពីបណ្តាប្រទេសនិយាយាភាសាបារាំង បានស្គាល់ និងភ្លក់រសជាតិកាន់តែទូលំទូលាយ​។
លិតផល_GI_កម្ពុជាជាច្រើនបានបង្ហាញវត្តមានក្នុងភូមិហ្រ្វង់កូហ្វូនី
ដោយ

តួយ៉ាងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) របស់កម្ពុជា ជាច្រើនមុខ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ស្វាយចន្ទីកំពង់ធំ អំបិលកំពត កែប និងទឹកត្រីកំពត កែប ជាដើមរំពឹងថា នឹងទទួលបានការគាំទ្រ និងពង្រីកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ បានកាន់តែច្រើនថែមទៀត បន្ទាប់ពីបានតាំងបង្ហាញក្នុងភូមិ ហ្រ្វង់កូហ្វូនី រយៈពេល៥ថ្ងៃ។

កញ្ញា ឡូយ ច័ន្ទរស្មី ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខនហ្វីរេល បានបង្ហាញក្តីរំភើបរីករាយ ដែលផលិតផលជាច្រើនមុខរបស់កម្ពុជា ត្រូវបានដាក់តាំងបង្ហាញក្នុងភូមិ ហ្រ្វង់កូហ្វូនី ដែលមានការចូលរួមពីបណ្តាប្រទេសនិយាយភាសាបារាំង ជាង៧០ប្រទេស។ យ៉ាងណាមិញក្រុមហ៊ុន ខនហ្វីរេល បាននាំយកនូវផលិតផលដ៏សម្បួរបែបដែលភាគច្រើនកែច្នៃចេញពីផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមកដាក់តាំងបង្ហាញ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងភ្លក់រសជាតិ។ បើតាមប្រធានផ្នែកទីផ្សាររូបនេះ ការចូលរួមក្នុងកម្មវិធីពិព័រណ៍អន្តរជាតិនេះមិនត្រឹមតែជួយឱ្យភ្ញៀវបរទេសបានស្គាល់ និងស្វែងយល់កាន់តែច្បាស់ពីគ្រឿងផ្សំ និងផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សាអន្តរជាតិទៀតផង។

ជាមួយគ្នានេះ អ្នកនាង ចន្ទ ស្រីកែវ ក្រុមការងារផ្នែកលក់ នៃក្រុមហ៊ុនអំបិលជលសា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះការចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុង ភូមិហ្រ្វង់កូហ្វូនី ដែលនឹងអាចឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ និងចូលរួមគាំទ្រកាន់តែច្រើននូវផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI)។ អ្នកលក់រូបនេះរំពឹងថា ផលិតផលអំបិល និងទឹកត្រីកំពត កែប ដែលជាផលិតផល GI នឹងទទួលបានការគាំទ្រកាន់ច្រើនថែមទៀតក្រោយបានបង្ហាញវត្តមានក្នុងភូមិ ហ្វ្រង់កូហ្វូនី។

គួរបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី មានការចូលរួមពីប្រទេស ស្ថាប័នជាតិ និងអន្តរជាតិ ដោយមានពន្លាជាតិចំនួន៧៣ទីតាំងតំណាងឱ្យប្រទេស រដ្ឋ និងតំបន់សមាជិកអង្គការ OIF ចំនួន៥៦ ព្រមទាំងស្ថាប័នចំណុះ និងដៃគូ OIF ចំនួន៨ស្ថាប័នរួមទាំងស្តង់ពិព័រណ៍ទូទៅចំនួន១៣០ស្តង់ ភូមិម្ហូបអាហារចំនួន៣០ស្តង់ និងកិច្ចពិភាក្សា ការសម្តែងសិល្បៈ និងសកម្មភាពវប្បធម៌ជាច្រើន ដែលនឹងផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ដ៏សម្បូរបែប។ ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ទទួលស្វាគមន៍សាធារណជន និងភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០ព្រឹកដល់ម៉ោង៩យប់នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


តើការតាំងបង្ហាញប្រាសាទបុរាណខ្មែរ ដែលរងការបំផ្លាញពីថៃ នៅក្នុងកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ជួយលើកកម្ពស់មរតកវប្បធម៌ និងដាក់សម្ពាធលើថៃ យ៉ាងណាដែរ?

ការដាក់តាំងបង្ហាញស្ថាបត្យកម្ម នៃប្រាសាទខ្មែរចំនួន៣ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលត្រូវបានយោធាថៃ បំផ្លាញនៅក្នុ…

របាំងទិដ្ឋាការជំរុញឱ្យនិស្សិតបរទេសងាកចេញពីអាម៉េរិក និងអង់គ្លេស ឆ្ពោះទៅរកអាស៊ី និងអឺរ៉ុប

របាយការណ៍ស្ទង់មតិជាសកលថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបង្ហាញថា និស្សិតអន្តរជាតិ កំពុងផ្លាស់ប្ដូរទិសដៅសិក្សា ដោយងាកចេញពីសហរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ