វិស័យបច្ចេកវិទ្យា

ម៉ាឡេស៊ី ចេញមុខបដិសេធការជាប់ពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធបន្ទះឈីប Nvidia ទៅចិន


អាជ្ញាធរម៉ាឡេស៊ី បានចេញមុខបដិសេធជុំវិញការផ្សារភ្ជាប់ខ្លួនទៅនឹងក្រុមហ៊ុន Megaspeed ដែលកំពុងរងការសង្ស័យថា បានលួចជួញដូរបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ក្រោមស្បៃនៃរឿងអាស្រូវស្នេហាក្រៅអាពាហ៍ពិពាហ៍របស់អតីតនាយកប្រតិបត្តិ គឺលោក ជេនសេន ហួង (Jensen Huang)។ សារព័ត៌មាន Business Times បានរាយការណ៍ថា ទីក្រុងគូឡាឡាំពួរ កំពុងត្រួតពិនិត្យលើករណីនាំចេញបន្តនូវបន្ទះឈីបខុសច្បាប់ទាំងនេះ ខណៈដែលតម្រុយនៃការសង្ស័យត្រូវបានគេតាមដានតាំងពីប្រទេសសិង្ហបុរី ឡើងទៅ។
ម៉ាឡេស៊ីចេញមុខបដិសេធការជាប់ពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធបន្ទះឈីប_Nvidia
ដោយ

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Speed Matrix ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Megaspeed ប្រចាំប្រទេសម៉ាឡេស៊ី ពិតជាបាននាំចូលម៉ាស៊ីនមេ និងបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) មួយចំនួនមែន ប៉ុន្តែការនាំចូលនោះ គឺដើម្បីបម្រើឱ្យប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅក្នុងប្រទេសប៉ុណ្ណោះ មិនមែនសម្រាប់នាំចេញបន្តទៅក្រៅប្រទេសឡើយ ។ ក្រសួងនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៊ី មិនធ្លាប់បានផ្ដល់ភ្លើងខៀវ ឬការអនុញ្ញាតណាមួយដល់ក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី ឬសាខារបស់ខ្លួននៅម៉ាឡេស៊ី គឺក្រុមហ៊ុន Speed Matrix ឱ្យនាំចេញបន្តនូវបច្ចេកវិទ្យាទាំងនេះឡើយ។ បច្ចុប្បន្នក្រសួងកំពុងដុតដៃដុតជើងត្រួតពិនិត្យយ៉ាងល្អិតល្អន់ថា តើបន្ទះឈីប AI ដែលនាំចូលមកក្នុងប្រទេសត្រូវបានគេលួចនាំចេញបន្តដោយខុសច្បាប់ឬយ៉ាងណា។

នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរម៉ាឡេស៊ី បានបញ្ជាក់ថា ក្រុមហ៊ុន Speed Matrix គ្រាន់តែជាអ្នកជួលទីតាំងនៅមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី ហើយនាំចូលឧបករណ៍បច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីដំណើរការអាជីវកម្មប៉ុណ្ណោះ។ លើសពីនេះ ក្រសួង ក៏បានព្រមានកុំឱ្យមានការយល់ច្រឡំផងដែរ ដោយបញ្ជាក់ថា ការចុះត្រួតពិនិត្យជាប្រចាំនៅមជ្ឈមណ្ឌលទិន្នន័យ ដែលក្រុមហ៊ុន Speed Matrix កំពុងប្រើប្រាស់គ្រាន់តែជាការតាមដានតាមនីតិវិធីទូទៅប៉ុណ្ណោះ ហើយមិនអាចយកមកបកស្រាយថា ក្រុមហ៊ុនទាំងនោះគ្មានកំហុស ឬរួចផុតពីការសង្ស័យនោះឡើយ។

ការចេញមុខមកបំភ្លឺបែបនេះធ្វើឡើងចំពេលដែលក្រុមហ៊ុន Megaspeed កំពុងស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលជុំវិញការសង្ស័យថា បានលួចបញ្ជូនបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។ សារព័ត៌មាន Bloomberg បានទម្លាយឱ្យដឹងថា ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក កំពុងចាប់ដៃគូជាមួយការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មអាម៉េរិក ដើម្បីបើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើសំណុំរឿងដ៏រសើបនេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីហុងកុង ចាញ់​ប្រៀបសិង្ហបុរី និងម៉ាឡេស៊ី ក្នុងការប្រជែងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ AI?

ហុងកុង ធ្លាប់ត្រូវបានចាត់ទុកជាទីតាំងដ៏សំខាន់មួយរបស់ពិភពលោកសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ ប៉ុន្តែពេលនេះ ហុងកុង កំពុងចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ