ហើយពេលនេះនៅពេលដែលសហរដ្ឋអាម៉េរិក បិទច្រកចេញចូលទៅកាន់កំពង់ផែនានារបស់អ៊ីរ៉ង់ មហាយ្សចិន ហាក់ឈឺចិត្តខ្លាំង ហើយបានរិះគន់សហរដ្ឋអាម៉េរិក ដោយវោហាសាស្ត្រធ្ងន់ៗបំផុតថា ការបិទផ្លូវសមុទ្រអ៊ីរ៉ង់ គឺជា “ច្បាប់ព្រៃ” បង្កគ្រោះថ្នាក់ដល់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CBC News នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ នេះ។
ពិភពលោកកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលភាពតានតឹងនៅលើឆាកអន្តរជាតិបានកើនឡើងដល់កម្រិតថ្មីមួយទៀត ជាពិសេសបន្ទាប់ពីមហាយក្សចិន ហាក់កើតទុក្ខមិនសុខចិត្តចេញមុខរិះគន់សហរដ្ឋអាម៉េរិក ដោយវោហាសាស្ត្រដ៏មុតស្រួចបំផុតចំពោះការបិទផ្លូវសមុទ្រទៅកាន់កំពង់ផែនានារបស់អ៊ីរ៉ង់។
ពិតណាស់ថា ទីក្រុងប៉េកាំង បានចេញការរិះគន់យ៉ាងខ្លាំងបំផុតចំពោះចំណាត់ការរបស់សហរដ្ឋអាម៉េរិក ដោយចាត់ទុកការបិទផ្លូវអ៊ីរ៉ង់ នេះថា “បង្កគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ” ខណៈដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង និយាយថា ពិភពលោកមិនត្រូវអនុញ្ញាតឱ្យ “ច្បាប់ព្រៃត្រលប់មកវិញជាដាច់ខាត”។
គួររំឭកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមបាញ់ពន្លិចកប៉ាល់ទាំងឡាយណាដែលហ៊ានចេញចូលកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ បន្ទាប់ពីការចរចាសន្តិភាពរវាងទីក្រុង
វ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានបរាជ័យកាលពីចុងសប្តាហ៍កន្លងទៅ។ ហើយការបិទផ្លូវសមុទ្រ
អ៊ីរ៉ង់ នេះបានចូលជាធរមាននៅម៉ោង ២ រសៀលថ្ងៃច័ន្ទ ទី១៣ ខែមេសា ទោះបីជាសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២ សប្តាហ៍មុននេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន តៃប៉ិ ថាមថ៍ (Taipei Times)។
ទន្ទឹមនឹងការរិះគន់សហរដ្ឋអាម៉េរិក ធ្ងន់ៗ ទីក្រុងប៉េកាំង ក៏បានព្រមានដោយផ្ទាល់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែរថា ប្រសិនបើសហរដ្ឋអាម៉េរិក ហ៊ានដំឡើងពន្ធ ៥០% លើទំនិញចិន ក្រោមលេសថា មហាយក្សចិន លក់ប្រព័ន្ធការពារដែនអាកាស ឬ សំណាញ់មេឃាឱ្យទៅអ៊ីរ៉ង់ មហាយក្សចិន នឹងឆ្លើយតបវិញយ៉ាងដាច់ខាត។ សូមបញ្ជាក់ថា មហាយក្សចិន បានច្រានចោលដាច់ខាតចំពោះព័ត៌មានដែលផ្សាយថា ខ្លួនត្រៀមផ្គត់ផ្គង់យុទ្ធោបករណ៍ធុនធ្ងន់ដល់ប្រទេសអ៊ីរ៉ង់ ដោយអះអាងថា វាជាព័ត៌មានប្រឌិតឡើងទាំងស្រុង៕