អាម៉េរិក និងអ៊ីរ៉ង់

ការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមឡើងវិញឆាប់ៗនេះ ទោះជាអាម៉េរិក បិទខ្ទប់កំពង់ផែអ៊ីរ៉ងថ់ យ៉ាងណាក្ដី


សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ អាចនឹងបន្តការចរចាសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន នៅសប្តាហ៍នេះ សូម្បីបន្ទាប់ពីការចរចាកាលពីចុងសប្តាហ៍កន្លងទៅបានបរាជ័យ ហើយសហរដ្ឋអាម៉េរិក បានធ្វើការបិទខ្ទប់ផ្លូវចេញចូលនានាទៅកាន់កំពង់ផែរបស់អ៊ីរ៉ង់ យ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ នេះ។
អាម៉េរិក និងអ៊ីរ៉ង់
ដោយ
អំពី iran usa

ការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ អាចនឹងចាប់ផ្តើមឡើងវិញឆាប់ៗនេះ ទោះជាអាម៉េរិក បិទ​ខ្ទប់​កំពង់ផែ​អ៊ីរ៉ងថ់ យ៉ាងណាក្ដី។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និយាយថា វឌ្ឍនភាពនៃការចរចាសន្តិភាពជាមួយ​អ៊ីរ៉ង់ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលអនុប្រធានាធិបតីអាម៉េរិក លោក JD Vance ព្រមានថា ការមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងភាគីទាំងពីរពិបាក​នឹង​សម្រេចបាន​កិច្ចព្រមព្រៀងឆាប់រហ័ស​។

ទោះបីជាអ៊ីរ៉ង់ បានរិះគន់សហរដ្ឋអាម៉េរិក យ៉ាងខ្លាំងចំពោះការបិទខ្ទប់​ផ្លូវចេញចូលទៅកាន់​កំពង់ផែនានារបស់ខ្លួនយ៉ាងណាក្ដី ក៏សញ្ញានៃការចរចាការទូតឡើងវិញបានជួយធ្វើឱ្យប្រេងធ្លាក់ថ្លៃ។

ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើមផ្ទុះ​ឡើង​នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ មក មនុស្សរហូតដល់​ទៅប្រមាណ ៥,០០០ នាក់បាន​បាត់​បង់ជីវិត ហើយអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ដែលរហូតដល់ទៅប្រមាណ ២០% នៃ​ការ​ផ្គត់​ផ្គង់ប្រេងពិភព​លោក​​ត្រូវដឹកឆ្លងកាត់ទី​នេះ បណ្ដាលឱ្យផ្ទុះ​វិបត្តិ​ថាមពល​ទូទាំងពិភពលោក។

បញ្ហាធំបំផុតនៅក្នុងការចរចា គឺកម្មវិធី​អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយសហរដ្ឋអាម៉េរិក ចង់ឱ្យអ៊ីរ៉ង់ បោះបង់ទាំង​ស្រុងនូវកម្មវិធីអាវុធនុយក្លេអ៊ែរដែល​អ៊ីរ៉ង់ ខំកសាងរយៈពេល ២០ ឆ្នាំ​មក​នេះ និងដកហូតអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានទាំងអស់ ខណៈដែលអ៊ីរ៉ង់ មានឆន្ទៈផ្អាកកម្មវិធីនុយក្លេអ៊ែរ​ត្រឹមតែ ៣ ទៅ ៥ ឆ្នាំប៉ុណ្ណោះ ហើយចង់ឱ្យសហរដ្ឋអាម៉េរិក ដកទណ្ឌកម្ម។

ប្រភពព័ត៌មាននានា​បានទម្លាយឱ្យដឹង​​ថា ការចរចានៅពីក្រោយឆាកថ្មីៗនេះបានបង្រួមគម្លាតដែលនាំឱ្យភាគីទាំងពីរខិតជិតឈានទៅសម្រេចបាន​កិច្ចព្រមព្រៀង ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទ ឬ កិច្ចព្រមព្រៀងសម្រេចចុងក្រោយ​នៅឡើយទេ៕




អត្ថបទបន្ទាប់


កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៤៦ ជាមួយទុនសរុបប្រមាណ២,៥ពាន់លានដុល្លារនៅ៣ខែឆ្នាំ២០២៦

នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៤៦គម្រោង ដែលមានទុនវិនិ…

ចិន ហាក់មិនសូវឈឺចាប់ដែលអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ប៉ុន្តែឈឺចិត្តខ្លាំង ហើយរិះគន់អាម៉េរិក ថា ការបិទផ្លូវសមុទ្រអ៊ីរ៉ង់ គឺជា “ច្បាប់ព្រៃ” បង្កគ្រោះថ្នាក់ដល់ពិភពលោក

មហាយក្សចិន ហាក់មិនសូវឈឺចាប់ ឬ មិនផ្ទុះប្រតិកម្មប៉ុន្មានឡើយនៅពេលអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ដែលបង្កឱ្យមានវិបត្តិថាមពលទូទាំងពិភពលោក ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ