តម្លៃប្រេង

តម្លៃប្រេង និងលុយដុល្លារហក់ឡើង ក្រោយភាពតានតឹងនៅមជ្ឈិមបូព៌ាឡើងកម្តៅ


ការវាយប្រហារជាថ្មីពីសំណាក់ក្រុមហ៊ូធី នៅប្រទេសយេមែន ទៅលើដែនដីអារ៉ាប៊ីសាអូឌីត រួមជាមួយការព្រួយបារម្ភពីការរីករាលដាល នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ និងតម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជាហក់ឡើងព្រមគ្នាតែម្តង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg តម្លៃប្រេងឆៅប្រភេទ Brent នៅលើទីផ្សារអន្តរជាតិបានកើនឡើង០,៤% រហូតដល់ជាង១០៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។
តម្លៃប្រេង
ដោយ

ការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាកាសយានដ្ឋានសំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ក្រុមហ៊ូធី កាលពីថ្ងៃអាទិត្យ ពោលគឺត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតបានសម្លាប់មនុស្សអស់១២នាក់។ ហេតុការណ៍នេះ កំពុងបង្កើនហានិភ័យ នៃជម្លោះក្នុងតំបន់កាន់តែស៊ីជម្រៅ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល ក៏ដូចជាពាណិជ្ជកម្មសកល។
ភាពតានតឹងផ្នែកយោធានេះ បានជំរុញឱ្យអារ៉ាប៊ីសាអូឌីត បានចេញមុខគាំទ្រប្រតិបត្តិការវាយបកនៅជិតច្រកសមុទ្រ បាប អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាទីតាំងយុទ្ធសាស្ត្រដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់មួយភ្ជាប់ពាណិជ្ជកម្មរវាងទ្វីបអាស៊ី និងអឺរ៉ុប។
ទន្ទឹមនឹងការហក់ឡើងនៃតម្លៃប្រេងឆៅ តម្លៃប្រាក់ដុល្លារអាម៉េរិក ក៏បានឡើងថ្លៃបន្តិចផងដែរ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅលើពិភពលោក ខណៈដែលប្រាក់ដុល្លារអូស្ត្រាលី ដែលងាយរងផលប៉ះពាល់ពីហានិភ័យទីផ្សារ ស្ថិតក្នុងស្ថានភាពថេរនៅឡើយ។ ដោយឡែកតម្លៃផ្សារហ៊ុននៅលើទីផ្សារ S&P 500 នៅទីក្រុងញូវយ៉ក បានកើនឡើង០,៦%ផងដែរ។
ទន្ទឹមនឹងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើង តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ក៏បានហក់ឡើងដូចគ្នាដែរ ក្នុងនោះតម្លៃប្រេងសាំងធម្មតាបានហក់ឡើងពី៥,១៥០រៀលទៅ៥,៣៥០ រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ បានឡើងថ្លៃពី៦,២០០រៀលទៅ៦,៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត បានធ្លាក់ចុះពី៥,៦៥០រៀលមកត្រឹម៥,៥៥០រៀលក្នុងមួយលីត្រ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឡាវកំពុងរៀបចំផែនការកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលពីថៃ

ឡាវ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីបានដាក់ចេញនូវរបៀបវារៈនយោបាយ និងយុទ្ធសាស្ត្រថាមពលថ្មីមួយ ដោយព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រភពប្រេ…

បំណុលរបស់ប្រទេសកំពុងអភិវឌ្ឈន៍បានហក់ឡើងដល់៤០០ពាន់លានដុល្លារ

កាតព្វកិច្ចសងបំណុលបរទេស ដែលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រឈមមុខក្នុងឆ្នាំ២០២៦ ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំរហូតដល់ទៅ៤០០ពាន់លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ